សុខភាព
អាហារ ៥ មុខ បង្កើនការឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ
មានមនុស្សមិនតិចទេ ដែលមានទំនោរកើតជំងឺប្រកាំងឬឈឺក្បាលប្រកាំងញឹកញាប់។ អ្នកខ្លះឈឺស្ទើររាល់ថ្ងៃ រហូតស្ទើរតែផ្ទុះ។ ទាំងនេះវាត្រូវបានគេដឹងយ៉ាងច្បាស់ថា ជារោគសញ្ញានៃជំងឺឈឺក្បាលប្រកាំង កើតឡើងនៅពេលដែលអាកាសធាតុក្តៅ ធុំក្លិនអ្វីមួយ ឬសំឡេងដែលខ្លាំងពេក រហូតធ្វើឱ្យមានជំងឺប្រកាំង។
ទោះយ៉ាងណា មានមនុស្សតិចណាស់ដែលដឹងថា របបអាហារមួយចំនួន ក៏អាចបង្កឲ្យមានការវាយប្រហារនៃជំងឺឈឺក្បាលប្រកាំងផងដែរ។ ដូច្នេះសូមពិនិត្យមើល អាហារដែលរួមចំណែកធ្វើឲ្យជំងឺឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ។
១ តែ និងកាហ្វេ

មនុស្សជាច្រើនប្រហែលជាមិនដឹងទេ ការផឹកតែ-កាហ្វេ ក៏អាចបណ្ដាលឲ្យឈឺក្បាលប្រកាំងបានដែរ។ នោះដោយសារតែជាតិកាហ្វេអ៊ីននៅក្នុងតែ និងកាហ្វេប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។ ប្រសិនបើអ្នកមានការឈឺចាប់ឈឺក្បាលប្រកាំងរួចហើយ អ្នកនឹងងាយប្រតិកម្មចំពោះសារធាតុនេះ ដោយសារតែជាតិកាហ្វេអ៊ីនអាចបណ្ដាលឲ្យឈឺក្បាល។
២ ភេសជ្ជៈមានជាតិអាល់កុល-ស្រាក្រហម
ជារឿយៗការឈឺក្បាលប្រកាំងត្រូវបានបង្កឡើងដោយគ្រឿងស្រវឹង។ ដោយសារតែជាតិអាល់កុលមានផ្ទុក tyramine, sulfide, histamine និង flavonoids សារធាតុទាំងនេះនឹងកាត់បន្ថយកម្រិត serotonin នៅក្នុងខួរក្បាលធ្វើឲ្យឈឺក្បាលកាន់តែខ្លាំង។
៣ នំបុ័ង-ភីហ្សា

ដោយសារតែ នំបុ័ង ឬ ភីហ្សា គឺជាមុខម្ហូបដែលមានគ្រឿងផ្សំដំបែ ហើយនៅក្នុងផ្សិតក៏មានសារធាតុ tyramine ផងដែរ។ សារធាតុនេះជាសារធាតុភ្ញោច អាចធ្វើឲ្យឈឺប្រកាំងកាន់តែធ្ងន់ធ្ងរថែមទៀត។
៤ ប៊ីចេង
ជារៀងរាល់ថ្ងៃ អ្នកត្រូវញ៉ាំអាហារឲ្យបានច្រើន ហើយអាហារខ្លះមានផ្ទុកនូវសារធាតុ MSG ឬសារធាតុបន្ថែមរសជាតិ។ នៅពេលទទួលទាន វាអាចជំរុញការសម្ងាត់នៃសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួន ដែលជាសារធាតុដែលធ្វើឲ្យសរសៃឈាមរីកធំ បណ្តាលឲហយឈឺក្បាលដោយខ្លួនឯង។
៥ សូកូឡា
ដោយសារតែសូកូឡាសម្បូរទៅដោយទឹកដោះគោ ប៊ឺ និងស្ករ ប៉ុន្តែមិនមានការស្រាវជ្រាវណាមួយដែលបញ្ជាក់យ៉ាងច្បាស់ថា ហេតុអ្វីបានជាសូកូឡាអាចបង្កឲ្យមានការឈឺក្បាលប្រកាំងនោះទេ។ ប៉ុន្តែមនុស្សជាច្រើនមានការឈឺក្បាលបន្ទាប់ពីញ៉ាំសូកូឡា។ ដើម្បីការពារការឈឺចាប់ដែលអាចកើតមាន វាជាការល្អបំផុតដើម្បីចៀសវាងសូកូឡាសម្រាប់ពេលនេះ។

ការឈឺក្បាលប្រកាំង គឺបណ្តាលមកពីការរំញោចជុំវិញ ដូចជាពន្លឺ សំឡេង ឬអាហារ ដូច្នេះអ្នកគួរតែចាំមើលខ្លួនឯង និងជៀសវាងទទួលទានអាហារបង្កើនឲ្យជំងឺកាន់តែធ្ងន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


