សុខភាព
មកដឹងពីប្រភេទជំងឺខ្វាក់ពណ៌ទាំង ៣ ប្រភេទធំៗ
បញ្ហាខ្វាក់ មីញ៉ូប ឬឡើងបាយ ជាជំងឺទូទៅដែលកើតឡើងលើមនុស្ស ផ្ទុយពីជំងឺខ្វាក់ពណ៌ដែលតែងតែទទួលបានចំណាប់អារម្មណ៍ជាពិសេស ។ ខាងក្រោមនេះជាប្រភេទជំងឺខ្វាក់ពណ៌ និងរូបភាពដែលអ្នកជំងឺមើលឃើញទាំងអស់ ៖
១. ខ្វាក់ពណ៌ក្រហម-បៃតង
ការខ្វាក់ពណ៌ប្រភេទនេះជា ប្រភេទសម្បូរបំផុតនៃការខ្វាក់ពណ៌ វាធ្វើឱ្យអ្នកពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងពណ៌ក្រហម-បៃតង ក្នុងនោះមាន ៤ប្រភេទតូចៗគឺ ៖
_ Deuteranomaly គឺជាប្រភេទសម្បូរបំផុត វាធ្វើឱ្យពណ៌បៃតងមើលទៅចេញជាពណ៌ក្រហមជាង ។ ណាមួយប្រភេទនេះមានលក្ខណៈស្រាល និងមិនសូវប៉ះពាល់សកម្មភាពរស់នៅប៉ុន្មានទេ ។

_ Protanomaly ធ្វើឱ្យពណ៌ក្រហមមើលទៅមានពណ៌បៃតង និងមិនសូវភ្លឺ ។ ប្រភេទនេះគឺស្រាលដូចគ្នា និងមិនប៉ះពាល់សកម្មភាពរស់នៅទេ ។

_ Protanopia និង deuteranopia ធ្វើឲ្យអ្នកជំងឺមើលមិនដឹងសោះតែម្ដងពីពណ៌ក្រហម-បៃតង ។

២. ខ្វាក់ពណ៌ខៀវ-លឿង
ប្រភេទខាងលើមិនសូវជាសម្បូរទេ ប៉ុន្តែវាធ្វើឲ្យអ្នកពិបាកបែងចែកពណ៌ខៀវ-បៃតង និងពណ៌លឿង-ក្រហម ហើយមាន ២ប្រភេទតូចៗគឺ ៖
_ Tritanomaly ធ្វើឲ្យពិបាកបែងចែកពណ៌លឿង និងពណ៌ក្រហម ។

_ Tritanopia ធ្វើឲ្យពិបាកបែងចែកពណ៌ខៀវ-បៃតង ស្វាយ ក្រហម លឿង និងផ្កាឈូក ។ លើសពីនេះវាធ្វើឲ្យពណ៌ទូទៅមើលទៅភ្លឺជាងធម្មតាផងដែរ ។

៣. ខ្វះគ្រប់ពណ៌
បើអ្នកមាន “ជំងឺខ្វាក់គ្រប់ពណ៌” មានន័យថា អ្នកមិនអាចមើលឃើញពណ៌សឹងតែទាំងអស់ ដែលគេហៅថា “monochromacy” ហើយករណីនេះកម្រខ្លាំងណាស់ ។ យោងទៅតាមប្រភេទខ្វាក់ អ្នកជំងឺអាចព្រិលភ្នែក និងឆាប់ប្រតិកម្មនឹងពន្លឺដូចគ្នា ។

សូមបញ្ជាក់ដែរថា បញ្ហាជំងឺខ្វាក់ពណ៌ត្រូវបានសម្រួលដោយវែនតាខ្វាក់ពណ៌ហើយ ដូច្នេះអ្នកជំងឺមិនចាំបាច់រស់នៅជាមួយស្ថានភាពខ្វាក់ពណ៌ឡើយ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកស្គាល់បុគ្គលល្បីៗទូទាំងពិភពលោក ៩ រូប មាន ជំងឺខ្វាក់ពណ៌

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ