សុខភាព
មន្ត្រីជំនាញ៖ ពិធីសែនចិន មិនត្រូវអុជធូបផ្សែងច្រើន ព្រោះបង្កប៉ះពាល់សុខភាពធ្ងន់ធ្ងរ
មន្ត្រីជំនាញក្រសួងសុខាភិបាលបានឱ្យដឹងថា នៅក្នុងឱកាសពិធីសែនចិនខាងមុខនេះ ប្រជាពលរដ្ឋដែលមានជាប់សែស្រឡាយចិន មិនត្រូវអុជធូបមានផ្សែងច្រើននោះទេ ព្រោះវាអាចបង្កឱ្យប៉ះពាល់ដល់សុខភាព ពិសេសឈានដល់ជំងឺមហារីក។

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១៩ ខែមករានេះថា នៅក្នុងឱកាសពិធីសែនចិនខាងមុខ បងប្អូនដែលមានជាប់សែស្រឡាយចិនតែងតែនាំគ្នាសែនព្រេនទៅតាមប្រពៃណី និងទំនៀមទំលាប់ចិនដោយមានការដាក់សែនជ្រូក មាន់ ទា និងនំចំណីផ្សេងៗទៅតាមធនធានរៀងៗខ្លួន។ ក្នុងនោះក៏មានការអុជទៀនធូប បួងសួងសុំសេចក្តីសុខ និងរកទទួលទានមានបានក្នុងឱកាសបិណ្យចូលឆ្នាំចិនថ្មី។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បានបន្តថា៖ “ប៉ុន្តែមានបងប្អូនខ្លះគាត់បានអុជធូបច្រើន ធ្វើឱ្យមានផ្សែងច្រើនដែរ ហើយផ្សែងនេះវានឹងបង្កគ្រោះថ្នាក់ដល់សុខភាពដោយមិនដឹងខ្លួននោះទេ ពេលបងប្អូនស្រូបផ្សែងធូបរាល់ថ្ងៃ។ ការអុជធូបមិនគួរណារហូតដល់មានផ្សែងច្រើននោះទេ ព្រោះថាវាប៉ះពាល់ដល់សុខភាព។ ពេលណាទទួល ឬស្រូបយកផ្សែងច្រើនរ៉ាំរ៉ៃក៏អាចធ្វើឱ្យប្រឈមនឹងការរលាកផ្លូវដង្ហើម ហើយនឹងអាចឈានទៅជាជំងឺមហារីកផងដែរ”។

លោកវេជ្ជ្ជបណ្ឌិតបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋគួរកាត់បន្ថយការប្រើប្រាស់អុជធូបពីច្រើនមកចំនួនសមរម្យ ហើយពេលអុជត្រូវបើកបង្អួចដើម្បីឱ្យផ្សែងហើរចេញទៅខាងក្រៅ ហើយទៅណាមកណា ឬធ្វើដំណើរកម្សាន្តទៅកាន់រមណីដ្ឋានផ្សេងៗត្រូវពន្លត់ទៀនធូបឱ្យអស់ ជៀសវាងបង្កអគ្គិភ័យណាមួយកើតឡើងដោយយថាហេតុ។
គួរបញ្ជាក់ថា ពិធីសែនចិនឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ហើយពិធីចូលឆ្នាំចិនមានរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ ២៤ ខែមករា ខាងមុខនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


