សុខភាព
ម្រះមានរសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ហួសស្មានដល់សុខភាព
គ្នាយើងមួយចំនួនអាចនឹងមិនចូលចិត្តម្រះដោយសាររសជាតិល្វីង។ តាមពិតទៅម្រះមានប្រយោជន៍ច្រើនដល់សុខភាព ស្បែក សក់ និងភ្នែកជាដើម។ ដូចនេះការញ៉ាំម្រះអាចជួយដល់សុខភាពច្រើន។

១. ជំងឺទឹកនោមផ្អែម
ម្រះមានសារធាតុដែលមានដំណើរការដូចនឹងអ័រម៉ូនអាំងស៊ុយលីន។ សារធាតុនេះអាចបន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់ជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២។ យើងអាចផឹកទឹកម្រះមួយកែវរាល់ថ្ងៃ។ ប៉ុន្តែប្រសិនជាយើងមានអាការៈឈឺពោះ រាករូស និងគ្រុនក្ដៅមិនគួរបន្តផឹកទេ។
២. សុខភាពស្បែក និងសក់

ម្រះសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និង A ដែលល្អសម្រាប់ស្បែក។ សារធាតុទាំងនេះប្រឆាំងនឹងភាពចាស់ មុន និងបញ្ហាស្នាមជាំ ហើយក៏អាចព្យាបាលបញ្ហាស្បែកផ្សេងៗដូចជាជំងឺស្បែក Ringworm (កើតនៅស្បែកក្បាល) ជំងឺសើស្បែក Psoriasis និងបញ្ហារមាស់។ ម្រះក៏អាចកម្ចាត់អង្គែ បញ្ហាសក់ជ្រុះ និងបញ្ហាសក់បែកចុង។
៣. សុខភាពថ្លើម
ម្រះអាចកម្ចាត់ជាតិពុលក្នុងថ្លើម និងជំរុញអង់ស៊ីមថ្លើម ហើយក៏មានប្រយោជន៍ក្នុងជួយសម្រាលអាការៈក្រោយស្រវឹងដោយកាត់បន្ថយគ្រឿងស្រវឹងស្តុកក្នុងថ្លើម។ ម៉្យាងទៀត ម្រះក៏ល្អសម្រាប់ប្លោកនោមដែរ។
៤. ការរំលាយអាហារ

ម្រះសម្បូរដោយជាតិសរសៃដែលអាចជួយដល់ការបន្ទោរបង់ និងសម្រាលការទល់លាមក។ ដូចនេះគ្នាយើងដែលមានបញ្ហាទល់លាមកគួរញ៉ាំម្រះជាប្រចាំ។
៥. សុខភាពបេះដូង
ម្រះអាចកាត់បន្ថយខ្លាញ់អាក្រក់ (LDL) និងបន្ថយហានិភ័យជំងឺគាំងបេះដូង។ ម្រះក៏រក្សាលំនឹងសម្ពាធឈាមដោយវាសម្បូរដោយប៉ូតាស្យូមដែលអាចស្រូបយកសូដ្យូមដែលលើសក្នុងរាងកាយ។ ម៉្យាងទៀត ផ្លែនេះក៏ផ្ទុកជាតិដែក និងអាស៊ីដហ្វូលិកដែលអាចកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងរក្សាបេះដូងឲ្យមានសុខភាពល្អ។
៦. ជំងឺមហារីក
បន្លែនេះជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការការឆ្លងជំងឺផ្សេងៗ រួមទាំងអាលែកហ្សី។ ការញ៉ាំម្រះជាប្រចាំអាចកាត់បន្ថយហានិភ័យមហារីក រួមទាំងប្រឆាំងនឹងការលូតលាស់កោសិកាមហារីក និងបញ្ឈប់ការកកើតនៃដុំសាច់មហារីកដូចជាជំងឺមហារីកសុដន់ ជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកប្រូស្តាតជាដើម។
៧. សម្រកទម្ងន់

ម្រះមានកាឡូរីទាប តែសម្បូរដោយជាតិសរសៃ។ ម្រះអាចបញ្ឈប់ការកកើត និងការលូតលាស់នៃកោសិកាផ្ទុកជាតិខ្លាញ់ដែលមាននាទីស្តុកជាតិខ្លាញ់ក្នុងរាងកាយ។ ម៉្យាងទៀត ម្រះក៏ជួយដល់ការធ្វើមេតាបូលីសឲ្យប្រសើរជាងមុន ហើយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្រះក៏ជួយកម្ចាត់ជាតិពុលក្នុងរាងកាយដែលនេះអាចជួយដល់ការគ្រប់គ្រង និងសម្រកទម្ងន់។
៨. បង្កើនថាមពល
ការញ៉ាំម្រះជាប្រចាំអាចបង្កើនថាមពលក្នុងរាងកាយ និងជួយដល់ដំណេកឲ្យកាន់តែល្អ។ ផ្លែនេះដែរនៅអាចជួយកាត់បន្ថយបញ្ហាគេងអត់លក់ (insomnia)។ ក្រៅពីនេះ ម្រះក៏ល្អសម្រាប់សុខភាពភ្នែកដោយសារសារធាតុ Beta-carotene និងវីតាមីន A។
គួរបញ្ជាក់ថា សម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំបញ្ចុះសម្ពាធឈាមគួរពិគ្រោះជាមួយគ្រូពេទ្យមុននឹងញ៉ាំ ឬផឹកទឹកម្រះក្នុងកម្រិតច្រើន៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ស្វែងយល់ពីប្រភេទស្ករ និងវិធីប្រើប្រាស់ត្រឹមត្រូវលើមុខម្ហូប
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត