សុខភាព
គន្លឹះទាំង ៥ ជួយឲ្យកុមារញ៉ាំបន្លែផ្លែឈើបានច្រើន
របបអាហារដែលពោរពេញដោយសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែ គឺជាផ្នែកមួយដ៏សំខាន់នៃ របៀបរស់នៅដែលមានសុខភាពល្អ ក៏ដូចជាការលូតលាស់ និងការអភិវឌ្ឍន៍របស់កុមារ ។ ទោះជា យ៉ាងណាក៏ដោយ បន្លែនៅតែជាមុខម្ហូបដែលមិនពេញនិយម នៅលើតុអាហារជុំគ្រួសារសម្រាប់កុមារ ។
ដូច្នេះ ឪពុកម្តាយទាំងឡាយសាកល្បងវិធីខាងក្រោមនេះដើម្បី ជួយឲ្យកូនកាន់ចូលចិត្តញ៉ាំបន្លែ៖
១. បន្លែឆ្អិនជាមួយទឹកជ្រលក់ឆ្ងាញ់

តាមជីវសាស្រ្ត ទារកកើតមកមានសភាវគតិចូលចិត្តភាពផ្អែមល្ហែម ចំណង់ចំណូលចិត្តនេះនៅជាមួយកុមាររហូតដល់វ័យជំទង់ ។ ដូច្នេះហើយ ដើម្បីលើកទឹកចិត្តកូនឲ្យញ៉ាំបន្លែ សូមសាកល្បងឲ្យកូនជ្រើសរើសទឹកជ្រលក់ដូចជា ទឹកស៊ីអ៊ីវ ទឹកទឹកជ្រលក់ផ្សំចេញពីផ្លែឈើជាដើម ។
ទោះជាយ៉ាងណាក៏ដោយ ចូរចំណាំថា កុមារគួរជ្រលក់តែបន្លែជាមួយទឹកជ្រលក់ ក្នុងបរិមាណតិចតួចប៉ុណ្ណោះ ព្រោះទឹកជ្រលក់ច្រើនតែមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ ។
២. ណែនាំកូនរបស់អ្នកឲ្យស្គាល់បន្លែ

កុមារចូលចិត្តអភិវឌ្ឍឯករាជ្យ និងអនុវត្តជំនាញថ្មីៗ ដូច្នេះហើយអ្នកអាចនាំកូនរបស់អ្នកទៅផ្ទះបាយ ដែលជួយឲ្យពួកគេកាន់តែរំភើបជាមួយនឹងអាហារដែលពួកគេជួយឪពុកម្តាយធ្វើ ។ រឿងតូចតាចខ្លះដែលកូនអាចធ្វើបានដូចជា រើសបន្លែ លាងបន្លែ វាស់បរិមាណគ្រឿងផ្សំ ក្រៅពីសុំឲ្យពួកគេជួយរៀបចំអាហារ អ្នកក៏អាចជួយឲ្យពួកគេងាយស្រួលជ្រើសរើសបន្លែដែលពួកគេចង់ទទួលទានបានថែមផង ។
៣. ផ្លាស់ប្តូររបៀបចំអិន

កុមារខ្លះប្រហែលជាមិនស្រួលជាមួយនឹងការញាំបន្លែ ក៏ដូចជារសជាតិនៃម្ហូបនោះទេដើម្បីផ្លាស់ ប្តូររសជាតិនៃបន្លែ អ្នកអាចសាកល្បងវិធីផ្សេងៗនៃការរៀបចំបន្លែ ។ នេះធ្វើឲ្យពួកគេចាប់អារម្មណ៍ ដោយមិនដឹងថា ពួកគេកំពុងញ៉ាំបន្លែនោះទេ ហើយដអ្នកអាចសាកល្បងវិធីមួយចំនួនដូចជា ចៀនបន្លែ ស្ងោរបន្លែ កូរបន្លែជាមួយសាច់ ។
៤. ទឹកបន្លែក្រឡុក

ខណៈពេលដែលការបន្ថែមបន្លែទៅក្នុងទឹកក្រឡុកមិនតែងតែជាវិធីសាស្រ្តដ៏ល្អបំផុតនោះទេ ពេលខ្លះអ្នកអាចធ្វើវាបាន ដើម្បីប្រាកដថាកូនរបស់អ្នកទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ។ ជាពិសេស បន្លែពណ៌បៃតងពិតជាស័ក្តិសមក្នុងការលាយបញ្ចូលគ្នាជាមួយផ្លែឈើផ្អែមៗ ។ ហើយនេះជារូបមន្តងាយៗ ដែលអ្នកអាចធ្វើនៅផ្ទះបានដូចជា ផ្លែឈើផ្អែម ១ ប្រភេទ (ចេក ស្ត្របឺរី) ទឹកដោះគោ ១ ពែង និងស្ពៃ spinach ១ ក្តាប់តូច លាយជាមួយនឹងប្រេងដូង ២ ស្លាបព្រាបាយ ។
៥. ធ្វើជាគំរូល្អសម្រាប់កូនអ្នក

កុមារនឹងរៀនពីមនុស្សធំ ពីសុជីវធម៌ រហូតដល់ទម្លាប់ប្រចាំថ្ងៃ ប្រសិនបើអ្នកចង់ឲ្យកូនរបស់អ្នកញ៉ាំបន្លែ អ្នកគួរធ្វើជាគំរូដល់ពួកគេ ។ ការបំពេញអាហាររបស់អ្នកជាមួយបៃតង ហើយកុមារនឹងចង់ដឹង ចង់ឃើញអំពីម្ហូបនេះ ។ យោងតាមទម្លាប់ កុមារនឹងសម្របខ្លួនបន្តិចម្តងៗ និងរៀនញ៉ាំបន្លែដូចឪពុកម្តាយរបស់ពួកគេ ៕
ប្រែសម្រួល៖នាងតូច
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


