សុខភាព
ជំងឺផ្លូវចិត្តម្យ៉ាង ធ្វើឲ្យមនុស្សមិនពេញចិត្តរូបរាងខ្លួនឯង
ជំងឺមួយប្រភេទមានឈ្មោះថា “Dysmorphic” គឺជាជំងឺសតិអារម្មណ៍ ធ្វើឲ្យមនុស្សមិនអាចឈប់គិតពីចំណុចអាក្រក់លើរាងកាយរបស់ខ្លួនឯងបានឡើយ ។
នៅពេលនរណាម្នាក់មានជំងឺ Dysmorphic ចំណុចមិនល្អលើរាងកាយរបស់គាត់នឹងធ្វើឲ្យគាត់កើតទុក្ខ ទោះបីអ្នកដទៃមិនចាប់អារម្មណ៍ក៏ដោយ ។ អ្នកជំងឺមានអាការខ្វាយខ្វល់ពីរូបរាងជ្រុល ពួកគេឧស្សាហ៍ឆ្លុះកញ្ចក់យូរៗជារៀងរាល់ថ្ងៃ ជាពិសេសព្យាយាមស្វែងរកផលិតផល ឬសេវាកម្មដើម្បីកែសម្ផស្សឥតឈប់ឈរ ។

ខាងក្រោមគឺជា រោគសញ្ញាជំងឺ Dysmorphic ៖
- ផ្ដោតអារម្មណ៍លើចំណុចមិនល្អនៃរាងកាយដែលអ្នកដទៃមិនសូវចាប់អារម្មណ៍
- គិតថាខ្លួនឯងកំពុងមានចំណុចទាស់ណាមួយ
- ជឿជាក់ថាមានគេកត់ចំណាំចំណុចអាក្រក់របស់ខ្លួនដើម្បីសើចចំអក
- ព្យាយាមគ្រប់គ្រងសម្រស់ដោយការឆ្លុះកញ្ចក់ រៀបចំសក់ លាបមុខ លាបមាត់
- ខំប្រឹងតុបតែងមុខ និងស្លៀកពាក់លើសកាលៈទេសៈ
- ចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
- ឧស្សាហ៍សួរគេអំពីសម្រស់របស់ខ្លួន
- មិនសូវចង់បង្ហាញខ្លួនក្នុងសង្គមជាដើម ។
សម្រាប់ជំងឺ Dysmorphic មិនមានមូលហេតុច្បាស់លាស់ក្នុងការកើតឡើងស្រដៀងជំងឺផ្លូវចិត្តផ្សេងៗដែរ ចំណែកឯផលវិបាកនៃជំងឺនេះវិញមានដូចជា ៖

- មិនឲ្យតម្លៃខ្លួនឯង
- ព្យាយាមរក្សាគម្លាតពីសង្គម
- បាក់ទឹកចិត្ត ឬផ្លូវចិត្តមិនប្រក្រតី
- ចង់សម្លាប់ខ្លួន
- ថប់បារម្ភ
- មានបញ្ហាបរិភោគអាហារ
- និងកេះស្បែកព្រោះទើសទាល់ ។
គួរបញ្ជាក់ថា ជំងឺខាងលើមិនទាន់មានវិធីការពារនៅឡើយទេ ប៉ុន្តែក្នុងដំណើរការព្យាបាល គេអាចនឹងប្រើវិធីសាស្ត្រផ្លូវចិត្ត និងថ្នាំដើម្បីគ្រប់គ្រង ៕
ចុចអាន ៖ ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


