KPT+
ជំងឺផ្លូវចិត្តម្យ៉ាងគិតថាស្អាតដាច់គេ ហើយមនុស្សគ្រប់គ្នាសុទ្ធតែលង់ស្នេហ៍នឹងខ្លួន
ជំងឺ “Erotomania” គឺជាជំងឺផ្លូវចិត្តម្យ៉ាង ធ្វើឲ្យអ្នកជំងឺគិតថាគេស្រឡាញ់ខ្លួនទាំងគេមិនបានស្រឡាញ់សោះ ពេលខ្លះគេមិនស្គាល់គាត់ផង ព្រោះអ្នកនោះអាចជាតារា ឬបុគ្គលល្បីណាមួយ។ អ្នកជំងឺជឿជាក់យ៉ាងខ្លាំងថាស្នេហានេះពិតជាកើតឡើងមែន ហើយពិបាកនឹងទទួលយកការពិតថាគេមិនបានស្រឡាញ់គាត់ទេ។

ជំងឺ “Erotomania” គឺជាជំងឺកម្រដែលអាចកើតឡើងដោយឯកឯង ប៉ុន្តែភាគច្រើនវាផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពផ្លូវចិត្តផ្សេងៗទៀតដូចជា ជំងឺវិកលចរិក ឬជំងឺបាយប៉ូឡាជាដើម។ ជាក់ស្ដែងជំងឺនេះ ឧស្សាហ៍កើតឡើងទៅលើមនុស្សស្រីច្រើនជាងមនុស្សប្រុស ហើយហ្សែនជាចំណែកតូចមួយក្នុងជំងឺនេះក្រៅពីបរិស្ថាន ការរស់នៅ និងសុខភាពផ្លូវចិត្ត។ លក្ខណៈទូទៅរបស់មនុស្សដែលមាន “Erotomania” រួមមាន៖
_ មិនសូវជឿជាក់លើខ្លួនឯង តែគិតថាខ្លួនស្អាត
_ ទទួលអារម្មណ៍ពីការបដិសេធ និងអារម្មណ៍ឯកា
_ ការរក្សាគម្លាតពីសង្គម
_ និងចិត្តចង្អៀតចំពោះទស្សនៈអ្នកដទៃ។

កាលដែលអ្នកមានជំងឺប្រភេទនេះ អ្នកនឹងពិបាកធ្វើទំនាក់ទំនងក្នុងសង្គមបន្តិចដោយសារតែការភ័ន្តច្រឡំនឹងទឹកមុខឬកាយវិការអ្នកដទៃ ជួនកាលគេនិយាយជាមួយធម្មតាសោះបែរជាគិតថាគេញ៉ែទៅវិញ។ ការស្រាវជ្រាវបង្ហាញឲ្យឃើញថា បណ្ដាញសង្គមអ៉ីនធឺណែតនាំឲ្យស្ថានភាពជំងឺនេះកាន់តែធ្ងន់ធ្ងរឡើងព្រោះថាវាជាវិធីមួយងាយស្រួលតាមដានមនុស្សផ្សេងៗដោយមិនឲ្យគេដឹងខ្លួន។

យើងមិនអាចតេស្តរកជំងឺ “Erotomania” ទេ ប៉ុន្តែគ្រូពេទ្យនឹងសួរនាំអ្នកអំពីស្ថានភាពផ្លូវចិត្តពីមុនមកនិងជំងឺទូទៅធម្មតាមុននឹងវិនិច្ឆ័យរោគ។ សូមបញ្ជាក់ដែរថា ការព្យាបាលចម្បងមានតែមួយវិធីគត់គឺការនិយាយជាមួយពេទ្យចិត្តសាស្ត្រ ក្នុងករណីធ្ងន់ធ្ងរដល់ថ្នាក់បង្កគ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯង គេត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យវិកលចរិកដើម្បីមើលថែជាបន្ទាន់៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ៥ វិធី ដើរចេញពីស្នេហាតែម្ខាង ដែលយើងគិតថា មិនអាចទៅរួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


