សុខភាព
តើអ្វីទៅជា អាហារូបត្ថម្ភ?
អាហារូបត្ថម្ភ គឺជាការទទួលបាន និងការប្រើប្រាស់អាហារ ដែលមានជីវជាតិចិញ្ចឹមសម្រាប់ជីវិតរស់នៅ ប្រកបទៅដោយសុខភាពល្អ មានការលូតលាស់ និងការអភិវឌ្ឍ។ អាហាររូបត្ថម្ភ ចែកចេញជា៣ក្រុម៖

១. អាហារថាមពល
អាហារថាមពល ជាអាហារដែលសម្បូរ ទៅដោយជាតិកាបូអ៊ីត្រាត (អង្ករ គុយទាវ ដំឡូងគ្រប់ប្រភេទ ត្រាវ ពោត នំបុ័ង ស្ករ ទឹកអំពៅ និងទឹកឃ្មុំជាដើម) និងអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ (ខ្ទិះដូង ប្រេងឆា និងខ្លាញ់សត្វជាដើម)។

២.អាហារសាងសង់
អាហារសាងសង់ ជាអាហារដែលមានប្រភពមកពីសាច់សត្វ ជាតិប្រូតេអ៊ីន ដែលរាងកាយត្រូវការយកទៅប្រើប្រាស់សម្រាប់ការលូតលាស់ ទ្រទ្រង់រក្សា និងជួសជុលជាលិការបស់រាងកាយ។ អាហារក្នុងក្រុមនេះរួមមាន ទឹកដោះម្តាយ សាច់សត្វ ត្រី តៅហ៊ូ សណ្តែកសៀង ទឹកដោះគោឆៅ ស៊ុត ក្តាម កំពឹស មឹក អន្ទង់ និងកង្កែបជាដើម។

៣.អាហារការពារ
ក្រុមអាហារនេះ មានពពួកជីវជាតិ និងរ៉ែខនិជសំខាន់ៗជាច្រើន ធ្វើការរួមគ្នាជាមួយអាហារស្ថាបនារាងកាយ និងក្រុមអាហារថាមពល ការពារប្រឆាំងទប់ទល់នឹងជំងឺ និងការបង្កររោគផ្សេងៗ។ អាហារក្នុងក្រុមការពារនេះ មានបន្លែពណ៌បៃតងចាស់ (ត្រកួន ស្លឹកបាស់ ផ្ទី ស្លឹកងុប ស្ពៃខ្មៅ ស្លឹកល្ពៅ) បន្លែ/ផ្លែឈើ ពណ៌លឿងទុំ (ផ្លែល្ពៅ ការ៉ុត ដំឡូងជ្វាពណ៌លឿង ផ្លែស្វាយទុំ ល្ហុងទុំ) និងទឹកដោះម្តាយសម្រាប់ទារក។

តាមរយ:ខ្សែរវីដេអូកាលពីពេលថ្មីៗនេះ ក្រសួងកិច្ចការនារី បានបង្ហាញថា កង្វះអាហារូបត្ថម្ភ មានផលប៉ះពាល់ដល់កុមារដូចជា ស្គមស្គាំង ឬម៉ារ៉ាស្ម (Marasmas/Wasting)។ ស្គមស្គាំងធ្វើឲ្យឆ្អឹងជំនីមើលឃើញច្បាស់ដោយសារសាច់ដុំស្វិត បាត់បង់ប្រូតេអ៊ីន និងជាតិខ្លាញ់ក្រោមស្បែក។ កំប៉េះគូទយារធ្លាក់ ពោះប៉ោង មានតែខ្យល់ច្រើន ទម្ងន់តិចខ្លាំងធៀបទៅនឹងអាយុ ។ ទម្ងន់ធៀបទៅនឹងកម្ពស់តិចជាង 3SD (ស្តងដាវាយតម្លៃស្តីពីការលូតលាស់របស់កុមារនៃអង្គការសុភាពពិភពលោក) ឬវាស់ជុំវិញពាក់កណ្តាលដើមដៃតិចជាត១១.៥សម។ កុមារឃ្លានជានិច្ចតែហូបមិនបានច្រើនតាមតមរូវការរាងកាយ។

ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ កុមារអាចហើមនៅលើប្រអប់ជើងសងខាង និងមានស្នាមទ្រុត។ សក់ស្តើងមានពណ៌ក្រហម ហើយងាយនឹងជ្រុះ។ ស្បែកស្ងួតបែកស្រកា ជាពិសេសនៅលើពោះ ដៃ និងខ្នងជើង។ ទម្ងន់កុមារ ហាក់នៅធម្មតា មិនស្រកចុះនោះទេ ផ្ទៃមុខមូលដូចព្រះខែពេញវង់ និងមិនចង់បរិភោគអាហារ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


