សុខភាព
អ្នកមានជំងឺ ៥មុខនេះ គួរទទួលទានជីនាងវងឲ្យទៀងទាត់
ជីនាងវងមានអត្ថប្រយោជន៍សុខភាពជាច្រើនដែលគេនិយមប្រើប្រាស់ជាទូទៅក្នុងការធ្វើម្ហូប ហើយអាចនឹងមានប្រយោជន៍ក្នុងការគ្រប់គ្រង ការពារជំងឺផ្សេងៗ ឬស្ថានភាពសុខភាព។
លើសពីនេះទៀយដែរ ជីនាងវងមិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ចំពោះអ្នកមានជំងឺ៥មុខបើសិនអាចទទួលទាន ជីនាងវងនឹងជួយឲ្យជំងឺកាន់តែឆាបជាសះស្បើយ។

១ រលាក
ឧទាហរណ៍ប្រសិនបើការរលាកនៃមុននៅលើមុខ ជីនាងវងមានសមាសធាតុដូចជា flavonoids និងប្រេងសំខាន់ៗដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ការញ៉ាំជីជាទៀងទាត់នឹងជួយរក្សារាងកាយឲ្យមានសុខភាពល្អ និងមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ ប៉ុន្តែគួរញ៉ាំឲ្យបានត្រឹមត្រូវ មិនច្រើនពេក។
២ ជំងឺរំលាយអាហារ
ជំងឺក្រពះពោះវៀន ឬបញ្ហានៃរលាកក្រពះពោះវៀន ស្លឹកជីរអាចជួយដល់ការរំលាយអាហារ និងអាចបំបាត់ការមិនរំលាយអាហារ ហើមពោះ និងឧស្ម័នដោយសារលក្ខណៈសម្បត្តិ carminative របស់វា។ ដោយមិនចាំបាច់លេបថ្នាំណាមួយឡើយ។
៣ សុខភាពសរសៃឈាមបេះដូង
ជីនាងវងជួយបញ្ចុះសំពាធឈាម និងកម្រិតកូឡេស្តេរ៉ុល វាមានតម្លៃអាហារូបត្ថម្ភល្អ ដូចជាវីតាមីន និងជាតិសរសៃ ដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម។
៤ ជំងឺទឹកនោមផ្អែម
ជីប្រភេទនេះ អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដោយសារសក្តានុពលរបស់វាក្នុងការកែលម្អភាពប្រែប្រួលអាំងស៊ុយលីន។ ដូច្នេះមានអត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ការទទួលទានជីនាងវងអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ដោយសារតែវាមានសារធាតុ ដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៥ ភាពតានតឹងនិងការថប់បារម្ភ
ជីនាងវងមានសមាសធាតុដែលមានឥទ្ធិពលស្ងប់ស្ងាត់។ នេះអាចជួយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅពេលទទួលទានជាប្រចាំ។ ដោយសារតែជីនាងវង មានសារធាតុចម្រាញ់មួយចំនួនដែលអាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


