សុខភាព
កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?
បើតាមក្បួនពេទ្យ អ្នកជំងឺមិនមែនសុទ្ធតែត្រូវឲ្យបញ្ចូលសេរ៉ូមតាមសរសៃឡើយ តែជាក់ស្ដែងយើងសង្កេតឃើញជំងឺខ្លះមានបញ្ហាបន្តិចបន្តួចតែបែរជាទាមទារការព្យួរសេរ៉ូមដែរ ទាំងស្ថានភាពមិនធ្ងន់ធ្ងរផងនោះ។ តើការព្យួរសេរ៉ូមនោះអាចធ្វើទៅបានក្នុងស្ថានភាពណាខ្លះ?
វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ បានឲ្យដឹងថាអ្នកជំងឺណាមួយដែលអាចព្យួរសេរ៉ូមទៅបាន ទាល់តែស្ថិតក្នុងដំណាក់កាលដូចខាងក្រោម៖
១- រាករូសខ្លាំងកម្រិតទី៣

សម្រាប់អ្នកជំងឺរាករូសដែលត្រូវព្យួរសេរ៉ូមនោះ ទាល់តែចាប់ពីដំណាក់កាលទី៣ឡើងទៅ បានអនុវត្តន៍វិធីនេះបាន។ នៅពេលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យទៅឃើញថា អ្នកជំងឺមានសភាពខ្លាំងមានទាំងក្អួត រាក គេអាចនឹងដាក់សេរ៉ូម ២ ផ្លូវឯណោះ ហើយបើអ្នករាកកម្រិតទី១ ឬទី២ ត្រូវចាប់ផ្ដើមដោយការផឹកទឹកអូរ៉ាលីត
២- ក្ដៅខ្លួន
បើកូនមានអាការៈក្ដៅខ្លួន ក៏ជាកត្តានាំឲ្យកូនបាត់បង់ជាតិទឹកដូចគ្នា ដោយជាតិទឹកនឹងបាត់បង់តាមដង្ហើម បាត់តាមសរសៃ បាត់តាមរយៈស្បែក ក៏អាចបញ្ចូលសេរ៉ូមដែរ។ ប៉ុន្តែការដាក់នេះទៀតសោតគឺក្នុងកម្រិតមួយមិនធ្វើឲ្យលើសជាតិទឹកក្នុងខ្លួនក្មេងទៅវិញទេ។
៣- ជំងឺផ្សេងៗ

ពេលខ្លះគ្រូពេទ្យដាក់សេរ៉ូមឲ្យអ្នកជំងឺ ដើម្បីជាផ្លូវចាក់ថ្នាំ ហើយបូករួមកូនញ៉ាំមិនបានគ្រប់គ្រាន់ផង កូនល្វើយ អស់កម្លាំងរលើង សន្លឹម គឺត្រូវបញ្ចូលតាមសរសៃដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖មូលហេតុ និងរោគសញ្ញា ដែលអាចបណ្តាលឲ្យក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


