សុខភាព
ទងសុករុំកកូនមកពីអី? គ្រោះថ្នាក់ទេ?
សុកពាំងមាត់ស្បូន ទងសុករុំកកូន សុទ្ធតែជាបញ្ហាចោទ ដែលស្រីៗកំពុងពពោះតែងព្រួយបារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងបកស្រាយករណីទងសុករុំកកូនជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត តើមកអ្វី? គ្រោះថ្នាក់ទេ?

លោកវេជ្ជបណ្ឌិតថា នៅក្នុងត្រីមាសទី ១ និងទី ២ មិនមានអ្វីគួរឲ្យបារម្ភទេ សុករុំកកូន កើតមានឡើងនៅត្រីមាសទី៣ ជាពេលដែលកូនក្នុងផ្ទៃចាប់ផ្ដើមកម្រើកចុះឡើង ដែលករណីខ្លះ ការធ្វើចលនានោះ សុកកូនទៅរុំកខ្លួនឯង ១ជុំ ២ជុំ ឬ៣ជុំ។
នៅពេលសួរថា ករណីសុករុំក នេះគ្រោះថ្នាក់អត់? អាចជាឧបសគ្គក្នុងការសម្រាលតាមបែបធម្មជាតិទេ? វេជ្ជបណ្ឌិតឯកទេសរោគស្ត្រីរូបនេះពន្យល់ថា សុករុំកូន ជាបញ្ហាគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់ អាស្រ័យទៅការរុំកនោះ តើមានប៉ុន្មានជុំ រឹតកូនតឹងកម្រិតណា? “សុកមានប្រវែងរបស់វា ក្នុងករណីដែលទងសុករុំកកូនតែ ១ជុំ កូនមិនតឹងកនោះទេ ហើយក៏មិនចោទជាបញ្ហាដែរ តែបើរុំច្រើនជុំ កាន់តែតឹង វានឹងគ្រោះថ្នាក់ តម្រូវឲ្យសម្រាលកូនដោយវះកាត់“។

ដើម្បីដឹងថា ទងសុករុំកកូនកម្រិតណាមួយនោះ ម៉ាក់ៗត្រូវពិនិត្យអេកូមើល ព្រោះករណីសុករុំកកូនច្រើនជុំ តឹងពេក មិនអាចសម្រាលតាមធម្មជាតិបានទេ ដោយសារក្បាលកូនមិនចុះ ឯចង្វាក់បេះដូងកូនក៏ធ្លាក់ចុះ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖តើខ្ទឹមសពិតជាអាចជួយបញ្ចុះកូឡេស្តេរ៉ុលបានពិតមែន?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


