សុខភាព
ក្រសួងសុខាភិបាល ពិភាក្សាលើការអនុវត្តសេវាគាំពារសុខភាពសង្គម ដល់អ្នកជំងឺរបេង
ដោយទទួលការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព បើកអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី លទ្ធផលស្រាវជ្រាវវាយតម្លៃលើការចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។ឮ

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយរបកគំហើញ នៃការអង្កេតស្រាវជ្រាវពីការចំណាយរបស់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺរបេងនៅក្នុងប្រទេសកម្ពុជា ដល់ដៃគូពាក់ព័ន្ធនានា។ ២. ស្វែងរកការព្រមព្រៀងលើការព្រាងអនុសាសន៍ និងពិភាក្សាលើការអនុវត្តអនុសាសន៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគ្រប់ដណ្តប់សេវាគាំពារសុខភាពសង្គម ដល់អ្នកជំងឺរបេង និងក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសបើកអង្គសិក្ខាសាលាខាងលើនេះ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយអង្គការ KHANA អំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី ជំងឺរបេង ក្រោមប្រធានបទ “លើសពីកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ តំបន់តែមួយ ចក្ខុវិស័យរួមគ្នាតែមួយ ទៅជាសកម្មភាព”។

អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមពី វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ តំណាងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន តំណាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើសែ្បក និងកាមរោគ តំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តចំនួន១២ ព្រមទាំងដៃគូអភិវឌ្ឍន៍ USAID, WHO, KHANA, FHI360, ASHA, LHSS ។

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


