សុខភាព
ការព្យាបាលជំងឺឫសដូងបាត ដោយប្រើឧបករណ៏ ជំនួយសរសៃឈាម!
ក. អ្វីទៅជាជំងឺ ឫសដូងបាត ?
ជំងឺឫសដូងបាត គឺជាការប៉ោងសរសៃឈាមឫសដូងបាត ដែលស្ថិតនៅរន្ធទ្វារបាត ដែលអាចធ្វើឲ្យមានការហូរឈាម និង មានការលានសរសៃឈាមឫសដូងបាតនេះមកក្រៅ នៅពេលដែលសាច់ដុំដែលភ្ជាប់សរសៃឈាមនេះមានការខ្សោយ។ ភាគច្រើនកើតមានលើមនុស្សអាយុ ៤៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ។ខ. តើជំងឺឫសដូងបាត មានរោគសញ្ញាអ្វីខ្លះ ?

អ្នកជំងឺស្តែងឡើងនូវការបន្ទោបង់លាមកមានឈាម និង មានការលានសាច់ចេញមកក្រៅ ដែលមាន ៤ ដំណាក់កាល
-ដំណាក់កាលទី ១៖ បន្ទោបង់លាមកមានឈាមស្រស់
-ដំណាក់កាលទី ២៖ មានលានសាច់ចេញមកក្រៅពេលបន្ទោបង់ ហើយចូលវិញបន្ទាប់ពីបន្ទោបង់រួច
-ដំណាក់កាលទី ៣៖ មានលានសាច់ចេញមកក្រៅពេលបន្ទោបង់ រួចអ្នកជំងឺរុញចូលវិញ
-ដំណាក់កាលទី ៤៖ មានសាច់លានមកក្រៅរហូត
គ. តើអ្វីទៅជាការព្យាបាល ដោយប្រើឧបករណ៍ Echo-Doppler សរសៃឈាម ?
Echo-Doppler សរសៃឈាម ជាឧបករណ៍ម្យ៉ាងដែលអាចរកឃើញនូវសរសៃឈាមក្រហមឫសដូងបាតដែលហូរមកកាន់រន្ធទ្វារបាត។ ការចងនូវ សរសៃឈាមនេះ អាចធ្វើឲ្យសំពាធឈាមឫសដូងបាត មានការថយចុះ ដែលកាត់បន្ថយនូវការប៉ោងនៃសរសៃឈាម ឫសដូងបាត ហើយក្រោយ ពីការចងរួច គ្រូពេទ្យអាចធ្វើការចងទាញនូវបណ្តុំសរសៃឈាមឫសដូងបាត ដែលលានចេញឲ្យចូលទៅក្នុងវិញដែលអាចទប់នូវការលាននៃសរសៃឈាមមកក្រៅ។ ការព្យាបាល ដោយឧបករណ៍ Echo-Doppler អាចប្រើបានទៅលើ ជំងឺឫសដូងបាតក្នុងដំណាក់កាល ទី២ និង ទី៣ ដែលមានប្រសិទ្ធិភាពខ្ពស់ ។


ឃ. តើមានគុណប្រយោជន៏អ្វីខ្លះ ក្នុងការព្យាបាល ជំងឺឫសដូងបាតដោយ Echo-Doppler ?
ការព្យាបាល ដោយ Echo-Doppler សរសៃឈាម មានអត្ថប្រយោជន៏ច្រើន គឺ៖
-ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់
-ការសម្រាកពេទ្យឆាប់រហ័ស គឺ ១ថ្ងៃក្រោយការព្យាបាល
-មិនមានរបួសត្រូវលាងសំអាត ក្រោយការព្យាបាល
-ការឈឺចាប់ក្រោយការព្យាបាល មានតិចតួច
-អ្នកជំងឺអាច ធ្វើការងារវិញបានឆាប់រហ័ស
-ផលវិបាកនៃការព្យាបាល មានតិចតួច


ការព្យាបាល ជំងឺឫសដូងបាត ដោយឧបករណ៍ EchoDopplerជាបច្ចេកទេសទំនើបដែលប្រើប្រាស់នូវជុំវិញពិភពលោកដែលមានប្រសិទ្ធភាពខ្ពស់ និង អ្នកជំងឺមិនមានរបួសត្រូវលាងសំអាត។

បើបង-ប្អូនមានបញ្ហាជំងឺឫសដូងបាត សូមមកទទួលការពិនិត្យ និង ព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ដែលការព្យាបាលតាមបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាពខ្ពស់ ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុអ្វីបណ្តាលឲ្យរលូតកូន !
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


