សុខភាព
ក្រសួងសុខាភិបាលចុះពង្រឹង ការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យជំងឺរបេង ជាពិសេសជំងឺរបេងកុមារ
អ្នកស្រីវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល ព្រមទាំងក្រុមការងារ និងដោយមានការសហការពី លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបំពេញការងារ ចុះពង្រឹង និងជួយធ្វេីឱ្យប្រសេីរឡេីង នៃការស្រាវជ្រាវធ្វេីរោគវិនិច្ឆ័យជំងឺរបេងជាពិសេសជំងឺរបេងកុមារ នៅមន្ទីរពេទ្យបង្អែកស្រុក អង្គស្នួល មន្ទីរពេទ្យបង្អែកស្រុក ពញាឮ និងមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកប្រតិបត្តិ កោះធំ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

គោលបំណង នៃការចុះពង្រឹងការងារ គឺដើម្បីធ្វេីឱ្យប្រសេីរឡេីង នៃការធ្វេីរោគវិនិច្ឆ័យ ជំងឺរបេងកុមារ ដែលទាក់ទងនឹង ការធ្វេីរោគវិនិច្ឆ័យច្រេីនលេីសលប់ (Over diagnosis) ដោយផ្អែកលេីទិន្នន័យជំងឺរបេងកុមារធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីក្នុងឆ្នាំ២០២៣ និង ២ត្រីមាស ដេីមឆ្នាំ២០២៤ ដែលវិធីសាស្រ្ត នៃការកែលម្អគឺ ក្រុមការងារបានប្រមូលកុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា ឱ្យមកមន្ទីរពេទ្យបង្អែក ក្នុងគោលបំណង ពិនិត្យកុមារដេីម្បីធ្វេីរោគវិនិច្ឆ័យ និងព្យាបាលតាមនីតិវិធី នៃសេចក្តីណែនាំថ្នាក់ជាតិ ស្តីពី ការស្រាវជ្រាវ ការធ្វេីរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរបេងកុមារ។

មន្ត្រីសុខាភិបាលជាន់ខ្ពស់ខាងលើ បានបង្រៀននៅនឹងកន្លែងនូវរបៀប នៃការស្ទាបរកកូនកណ្តុររីកធំនៅផ្នែកខាងក្រៅនៃក ដែលជំរុញឱ្យគិតខ្លាំងដល់ជំងឺរបេងកូនកណ្តុរកុមារ ដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ ដេីម្បីជំរុញការធ្វេីរោគវិនិច្ឆ័យជំងឺរបេងកូនកណ្តុរឱ្យកាន់តែមានភាពសុក្រិត្យ។ ធ្វេីឱ្យមានការកេីនឡេីងនូវការរកឃេីញជំងឺរបេងសួតកុមារនៅកម្ពុជា ដោយផ្តល់អនុសាសន៍ គ្រប់កុមារទាំងអស់ដែលធ្វេីរោគវិនិច្ឆ័យជាជំងឺរបេង ត្រូវតែថតសួត (តាមរបាយការណ៍ នៃអង្គការសុខភាពពិភពលោក ៧៥% នៃជំងឺរបេងកុមារ គឺជាជំងឺរបេងសួត ដែលផ្ទុយទៅវិញ នៅប្រទេសកម្ពុជាការរកឃេីញជំងឺរបេងសួតកុមារបានត្រឹម ៥ ទៅ ១០% ប៉ុណ្ណោះ)។ បានបង្រៀនជាទ្រឹស្ដី មេរៀនទាក់ទងជំងឺរបេងកុមារ, បានបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ, បានចូលជួយពិនិត្យ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែលពិបាកធ្វេីរោគវិនិច្ឆ័យ, បានផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាន នៃថ្នាំរបេង, បានផ្តល់នូវវិធីសាស្ត្រ និងលក្ខខណ្ឌនៃការព្យាបាលបង្ការ (TPT) ដល់កុមារអាយុក្រោម ១៥ឆ្នាំ ប្រាកដជាមានសុខភាពល្អ និងដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា ផងដែរ។

ជាលទ្ធផល កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកា មកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន ៥៤ នាក់ ក្នុងនោះមាន៖ រកឃេីញជំងឺរបេងកុមារដែលត្រូវព្យាបាលចំនួន ៥ នាក់ ជារបេងកូនកណ្តុរ ក្នុងនោះពុំមានមានរបេងសួតគ្លីនិកកុមារទេ (ក្រោយពីបានពិនិត្យរូបភាពថតសួតរួច), ដាក់ឱ្យព្យាបាលបង្ការជំងឺរបេងចំនួន ៤ នាក់, កុមារស្ថិតក្នុងការតាមដាន ចំនួន ១៣ នាក់, កុមារដែលពុំមានរោគសញ្ញាសង្ស័យរបេង ៣៦ នាក់។

គួរបញ្ជាក់ថា គ្រូពេទ្យ និងគិលានុបដ្ឋាកដែលពាក់ព័ន្ធបានយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញ បានយល់ និងអាចធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែប្រសេីរឡេីង និងមានភាពសុក្រិត្យ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


