Connect with us

សុខភាព

អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក ​គួរ​អនុវត្ត​គោលការណ៍​ណែនាំ​ទាំង​នេះ ការពារ​ខ្លួន​ឆ្លង​កូវីដ

បានផុស

នៅ

ប្រសិន​បើ​យើង​មាន​ការ​សង្ស័យ​លើ​អាការ​ខ្លួនឯង​ចំពោះ​ជំងឺ​កូវីដ​ សូម​ប្រញាប់​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​នៅ​ក្នុង​ផ្ទះ​ឬ​ទាក់ទង​ទៅ​ក្រុម​គ្រូពេទ្យ​ដែល​ក្រសួង​សុខាភិបាល​​បាន​ប្រកាស​លេខ​ទូរសព្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ថា​យើង​សង្ស័យ​ឬ​មិនទាន់​ឆ្លង​ជំងឺ​រាតត្បាត​ជា​សកល ​នេះ​ជា​ការ​ណែនាំ​មួយ​ចំនួន​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក៖

រឿង​​គួរ​ធ្វើ​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក

ត្រូវ​ប្រាកដ​ថា​​យើង​​បាន​ស្នាក់​នៅ​ផ្ទះ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក ​ឬ​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ដែល​ក្រសួងបាន​កំណត់​ឲ្យ។

លាងដៃ​ឲ្យ​បាន​ញឹកញាប់​ សម្រាក​ហូប​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ ​រួម​មាន​បន្លែ​ផ្លែឈើ​គ្រប់មុខ។

វាស់​សីតុណ្ហភាព​មួយ​ថ្ងៃ២ដង​ ហើយ​រក​មើល​រោគ​សញ្ញា​ដូចជា​ក្ដៅ​ខ្លួន​ចាប់ពី​៣៧.៥ ​ហ៊ា​សំបោរ​ ឈឺ​បំពង់​ក​ ឬ​ពិបាក​ដក​ដង្ហើម​ជា​ដើម។

ប្រសិនបើ​មាន​រោគ​សញ្ញា​ឬ​ពិបាក​ដក​ដង្ហើម​ សូម​ទូរសព្ទ​ទៅ​កាន់​លេខ​ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​ទាក់ទង​នឹង​ជំងឺ​កូវីដ ​ឬ​ក៏​ប្រាប់​ទៅ​កាន់​អ្នក​ថែទាំ​នៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ។

សូម​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់​ពេល​វេលា​ ជា​ពិសេស​នៅ​ពេល​ដែល​មាន​សមាជិក​គ្រួសារ​មក​ជួប​​ឬ​នៅ​ពេល​យើង​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គាត់​ឬ​នៅ​ពេល​យើង​ត្រូវការ​ធ្វើដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​ជិត។

រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ​និង​មិត្តភ័ក្ដិ​ តាម​ការ​ផ្ញើ​សា​សួរសុខទុក្ខ​ឬ​ខល​តាម​ទូរសព្ទ​ជជែក​គ្នា​បំបាត់​អផ្សុក។

រឿង​មិន​គួរ​ធ្វើ​កំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក

ហាម​ចេញ​ពី​ផ្ទះ​របស់​យើង​ឬ​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ផ្ដេសផ្ដាស​ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុម​អ្នក​ថែទាំ។

ហាម​ហូប​អាហារ​ឬ​ទទួលទាន​ភេសជ្ជៈ​និង​ប្រើ​បរិក្ខារ​ផ្ទះ​បាយ ​កែវ​ កម្រាលពូក​ឬ​កន្សែង​រួមគ្នា​ជាមួយ​អ្នកដទៃ។ ជាពិសេស​ស្ថិត​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក​ កុំ​ទទួលទាន​សាច់ឆៅ​ឬ​បន្លែ​ដែល​មិន​បាន​ឆ្អិន​ល្អ​ឲ្យ​សោះ។

កុំ​អញ្ជើញ​ភ្ញៀវ​ឬ​បងប្អូន​មក​លេង​ផ្ទះ​ និង​ចូលរួម​សកម្មភាព​ផ្សេងៗ​ទាំង​ពិធី​ជប់លៀង​បុណ្យទាន​ឬ​អាពាហ៍ពិពាហ៍។

ហាម​ប៉ះ​ភ្នែក​ច្រមុះ​ពេល​មិន​ទាន់​លាងដៃ​ជាមួយ​សាប៊ូ​ឬ​បាញ់​អាកុល​ជាដើម ។ បើ​ក្អក​ឬ​កណ្ដាស់​ត្រូវ​ប្រើ​​ក្រដាសអនាម័យ ​រួច​ប្រញាប់​បោះ​ចោល​ភ្លាមៗ។

មិន​អាច​ប្រើប្រាស់​បន្ទប់ទឹក​រួម​គ្នា​ជាមួយ​សមាជិក​ផ្សេង​ទៀត ​ដែល​រស់នៅ​ក្នុង​ផ្ទះ​បាន​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖WHO

ចុចអាន៖ស្វែងយល់​អាការ​ខុស​គ្នា​រវាង​អ្នក​វិជ្ជមាន និង​អវិជ្ជមាន​កូវីដ ក្រោយ​ចាក់​វ៉ាក់សាំង

ចុចអាន៖ម៉េចបានអ្នកឆ្លងកូវីដ អាចចម្លងទៅអ្នកដទៃ ទាំងមិនទាន់ចេញរោគសញ្ញា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣២ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៣៦ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម