សុខភាព
ម៉េចបានអ្នកឆ្លងកូវីដ អាចចម្លងទៅអ្នកដទៃ ទាំងមិនទាន់ចេញរោគសញ្ញា?
មេរោគ COVID-19 ដែលកំពុងរាតត្បាតពិភពលោក បានធ្វើឲ្យមនុស្សមានភាពភ័យខ្លាចនឹងឆ្លង ព្រោះវាអាចចម្លងទៅមនុស្សម្នាក់ ទៅម្នាក់ទៀតទាំងមិនទាន់ចេញរោគសញ្ញា។ ដូចនេះហើយបានជាមានចម្ងល់លើកឡើងថា ហេតុអ្វីបានជាអ្នកឆ្លង COVID-19 អាចឆ្លងទៅកាន់អ្នកដទៃបាន ទាំងមិនទាន់លេចចេញរោគសញ្ញាអ្វីសោះ? ឬមិនទាន់ដឹងថាឈឺផងនោះ?

ចម្ងល់នេះត្រូវលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បកស្រាយថា ដោយសារតែវីរុស COVID-19 រស់នៅក្នុងទឹកមាត់ ទឹករងៃ ក្នុងឈាម ក្នុងលាមក សារធាតុរាវគ្រប់ផ្នែកនៃរាងកាយ ទើបពេលវាឆ្លងចូលទៅមនុស្សម្នាក់។ ឧទាហរណ៍ ៖ពេលយើងទើបឆ្លង COVID-19 តែគ្មានរោគសញ្ញាអ្វីទាំងអស់ ហើយបានទៅញ៉ាំអាហារជាមួយមិត្តភ័ក្ដិ មិត្តភ័ក្ដិម្នាក់នោះក៏ឆ្លងពីយើងដែរ តាមរយៈទឹកមាត់ដែលជាប់នឹងស្លាបព្រា ហើយទៅដូសម្ហូបឡូកឡំ ឬកែវផឹកទឹកដែលជល់គ្នាចុះឡើងប៉ះចំកន្លែងមានទឹកមាត់។

ចំណែករោគសញ្ញា COVID-19 ដែលលេចឡើងចេញមកក្រៅហើយនោះ មានដូចជា ក្អក កណ្ដាស់ ក្ដៅខ្លួនខ្លាំង ថប់ដង្ហើម ឈឺក្បាល រាករូស។ ដូចនេះហើយបានជាក្រសួងណែនាំឲ្យពាក់ម៉ាស់ឲ្យបានគ្រប់ពេលចេញក្រៅ លាងសម្អាតដៃឲ្យបានញឹកញាប់ និងកុំទៅជិតនរណាដែលមានរោគសញ្ញាដូចបានរៀបរាប់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សា៖ អ្នកធ្លាប់កើតជំងឺគ្រុនឈាម ទំនងមានអង់ទីគ័រប្រឆាំងកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


