សុខភាព
កូវីដ-១៩ អាចរស់នៅបរិយាកាសខាងក្រៅបានប៉ុន្មានម៉ោង?
នៅពេលមាននរណាម្នាក់ផ្ទុក COVID-19 ហើយបានក្អក កណ្ដាស់ ទៅបរិយាកាសខាងក្រៅ ឬយកដៃជូតសម្បោរទៅវាសនៅតាមជញ្ជាំង បង្កាន់ដៃទ្វារ ជណ្ដើរ ពិតណាស់ថាមេរោគប្រាកដជាជាប់នៅទីនោះ។ ដូចនេះមានចម្ងល់ថា តើ COVID-19 នោះអាចរស់នៅបានប៉ុន្មានម៉ោង?

ស្រាយចម្ងល់នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា COVID-19 នោះ អាចរស់នៅបរិយាកាសខាងក្រៅ ៣-៤ ម៉ោង ដែលរបាយការណ៍នេះទទួលបានពីអង្គការសុខភាពពិភពលោក បើលើសពីរយៈពេលនេះ មេរោគងាប់ហើយ។

ថ្លែងក្នុងឱកាសពិធីបើកវគ្គបណ្ដុះបណ្ដាលរួមគ្នារវាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងក្រសួងសុខាភិបាល ស្ដីពីជំងឺ COVID-19 ដល់អ្នកសារព័ត៌មាន កាលពីពេលកន្លងទៅ លោកជំទាវក៏បានបង្ហាញថែមទៀតថា ប្រសិនយើងទៅប៉ះពាល់កន្លែងដែលមេរោគចេញពីអ្នកផ្ទុកដូចជាទៅប៉ះសំណាកសម្បោរ ឬទឹកមាត់អ្នកផ្ទុកនៅតាមបង្កាន់ដៃទ្វារ ជណ្ដើរ ហើយយកដៃទៅប៉ះពាល់មុខ មាត់ ច្រមុះ ភ្នែក គឺយើងអាចឆ្លង COVID-19 នេះបាន។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានបន្ថែមទៀតថា កន្លែងដែលផ្ទុះវីរុសភាគច្រើនកើតឡើងតាមរបៀបនេះ ហើយមួយវិញទៀតគឺប៉ះពាល់តាមរយៈការក្អក កណ្ដាស់ ចំពោះមុខដោយនៅមិនឆ្ងាយពីអ្នកផ្ទុក។ ហេតុដូច្នេះបានជាក្រសួងណែនាំឲ្យប្រកាន់ខ្ជាប់អនាម័យខ្លួនប្រាណ ពេលក្អក កណ្ដាស់ យកក្រដាស កន្សែងខ្ទប់ ឬបើគ្មានត្រូវយកកែងដៃខ្ទប់ ឬពាក់ម៉ាស់ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះយើងមិនដឹងថាបានប៉ះពាល់ជាមួយអ្វីខ្លះ ហើយត្រូវនៅឆ្ងាយពីអ្នកមានអាការៈក្អក កណ្ដាស់ យ៉ាងហោចណាស់ ១ ម៉ែត្រ៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លងកូវីដ-១៩
ចុចអាន៖ អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុសកូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


