ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ ​គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ ​គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

បានផុស

នៅ

មនុស្សវ័យចំណាស់ពុំចាំបាច់ព្រួយបារម្ភទៀតឡើយ ប្រសិនបើកំពុងសម្រេចចិត្តទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac ) របស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
China's Sinovac Vaccine's Low Efficacy Due to High-Risk Group: CEO -  Bloomberg

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាមួយក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុខភាពហ្វីលីពីន (PCHRD) អះអាងថា រហូតមកដល់ពេលនេះ “មិនមានផលប៉ះពាល់អ្វីធំដុំ” នៅក្នុងប្រទេសដែលបានប្រើវ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ប្រជាជនវ័យចំណាស់នៅឡើយទេ។

នាយកប្រតិបត្តិអង្គភាព DOST-PCHRD វេជ្ជបណ្ឌិត Jaime C. Montoya និយាយថា វ៉ាក់សាំងស៊ីណូវ៉ាក់ មានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់ជាច្រើននាក់នៅតាមបណ្ដាប្រទេសដែលបានប្រើប្រាស់វា។

ចំពោះផលប៉ះពាល់របស់វ៉ាក់សាំងនេះ ត្រូវបានគេសង្កេតឃើញថាដូចគ្នាទៅនឹងវ៉ាក់សាំងដទៃទៀតដែរ ដែលវាមានដូចជា គ្រុនក្តៅតិចតួច ហើមឬឈឺចាប់ត្រង់កន្លែងចាក់ ខណៈអ្នកផ្សេងទៀតអាចនឹងផ្តាសាយ ប៉ុន្តែវានឹងបាត់ទៅវិញនៅរវាង២-៣ថ្ងៃបន្ទាប់។

រីឯទិន្នន័យដែលចេញផ្សាយដោយប្រទេសផ្សេងៗ ក្រៅពីចិន​ក៏បានបង្ហាញដែរថា ប្រជាជនវ័យចំណាស់មិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ក្រោយពីទទួលថ្នាំបង្ការ។

លោកវេជ្ជបណ្ឌិត Jaime និយាយថា បើទោះបីចាស់ៗទទួលចាក់ថ្នាំ Sinovac ក៏ពួកគាត់មិនមែនចេះចាក់ដែរ​ ពោលគឺត្រូវគោរពតាមលក្ខខណ្ឌវេជ្ជសាស្ត្រ ក៏ដូចជាបានត្រួតពិនិត្យសុខភាពដោយគ្រូពេទ្យយ៉ាងត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃពុធទី ៧ ខែមេសា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ក៏បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ បៃអូទិច (Sinovac Biotech) របស់ចិនដែរ។ ការអនុម័តត្រូវបានអនុញ្ញាតឱ្យមនុស្សចាស់ចាក់វ៉ាក់សាំងនេះ  បន្ទាប់ពីអ្នកជំនាញវ៉ាក់សាំង (VEP) បានព្រមានតួលេខឆ្លងថ្មីនៅសហរដ្ឋអាមេរិកហក់ឡើងខ្ពស់ ហើយវ៉ាក់សាំងកំពុងចរាចារក៏មានកំណត់នៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ MANILAOBULLETIN

ចុចអាន៖ ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ

ចុចអាន៖ អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

មន្ទីរពេទ្យថ្នាក់ជាតិលើដី ១០ហិចតា នឹងលេចរូបនៅខេត្តកោះកុង

ព័ត៌មានជាតិ៦ នាទី មុន

រដ្ឋបាលក្រុង ចុះបិទខ្ទប់ភោជនីយដ្ឋាន មួយកន្លែង បន្ទាប់ពីបានរកឃើញ បុគ្គលិក មានវិជ្ជមាន ៤ នាក់

ព័ត៌មានជាតិ២៣ នាទី មុន

យកសំណាក ៨៥ វត្ត រកឃើញ ព្រះសង្ឃ និងពុទ្ធបរិស័ទ ៦២ អង្គ/នាក់ វិជ្ជមានជំងឺកូវីដ១៩

ព័ត៌មានជាតិ២៧ នាទី មុន

បើមិនចង់រងពិន័យ រថយន្តដឹកខ្សាច់ ដឹកដី ត្រូវគ្របតង់ លាងកង់រថយន្ត មុនចេញពីការដ្ឋាន

ព័ត៌មានជាតិ៥៧ នាទី មុន

សាលា ឃុំ ព្រៃខ្នងៈ ចាក់វ៉ាក់សាំង កូវីដ១៩ ដល់កុមារទាក់ទង និងការប្រុងប្រយ័ត្នជានិច្ច មិនភ្លេចអនាម័យអំឡុង ពិធីភ្ជុំបិណ្ឌខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services