KPT+
គន្លឹះសំខាន់ជារួម ៥ យ៉ាងដែលអ្នកធ្វើអាជីវកម្មប្រភេទណាក៏ត្រូវការចាំបាច់
សហគ្រិនដែលបើកអាជីវកម្មបានជោគជ័យអាចមានវិធីសាស្ត្រផ្សេងគ្នាយោងតាមមុខជំនួញនិងបរិបទនៃសង្គមនីមួយៗ។ ប៉ុន្តែជាទូទៅ ទោះបីជាមុខជំនួញប្រភេទខុសគ្នាយ៉ាងណាក៏ដោយ តោងមានកត្តារួមគ្នាខ្លះដែលគ្រប់សហគ្រិនគួរយកមកជាទុន។
១. ច្នៃប្រឌិតជានិច្ច

នៅក្នុងឧស្សាហកម្មដែលមានការប្រកួតប្រជែង ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវកំណត់ថា តើអ្វីដែលធ្វើឲ្យអ្នកខុសពីអាជីវកម្មផ្សេងទៀត ព្រោះមនុស្សចូលចិត្តសាកល្បងជាមួយរបស់ថ្មីៗនិងប្លែកជានិច្ច។ ការធ្វើទីផ្សារដ៏ឆ្លាតវៃត្រូវចេះបង្កើតទំនិញឬសេវាកម្មដែលធ្វើឲ្យអតិថិជនលាន់មាត់សរសើរនិងចង់បានទាំងលើតម្លៃនិងគុណភាពរបស់វា។
២. ប្រមូលបានបុគ្គលិកដែលទេពកោសល្យពិសេសៗ
ជោគជ័យយូរអង្វែងនៃអាជីវកម្ម តម្រូវឲ្យអ្នកប្រើទេពកោសល្យដែលមានទាំងប៉ុន្មានដើម្បីបង្កើតយីហោផ្ទាល់ខ្លួនមួយ។ ទេពកោសល្យត្រង់នេះ សម្ដៅដល់ភាពប្រសប់ពីកំណើតទៅលើជំនួញដែលកំពុងបើកដំណើរការ។ បើអ្នកជាថៅកែដែលមានទេពកោសល្យខាងរកស៊ី ចូរអ្នកប្រើវាឲ្យអស់ក្នុងការរកស៊ីដោយកុំយកពេលទៅចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ព្រោះខាតពេលនិងខាតប្រយោជន៍។
៣. បង្កើតបណ្ដាញធំនិងរឹងមាំ

រាល់អាជីវកម្មទាំងអស់អាចរីកធំបាន អាស្រ័យលើការកសាងបណ្ដាញនៅក្នុងសង្គម។ ជាសហគ្រិន ត្រូវមានទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើននៅគ្រប់ស្រទាប់ ទាំងលក្ខណៈបុគ្គលនិងបណ្ដាអាជីវកម្មផ្សេងៗទៀត។ ការកសាងបណ្ដាញរឹងមាំ នាំឲ្យជំនួញរឹងមាំដែរ ព្រមទាំងនាំឲ្យអាជីវកម្មរីកចម្រើនលឿនរហ័ស។
៤. ខំឲ្យអស់លទ្ធភាព
មិនថាមុខរបរអ្វីទេ ការខិតខំប្រឹងប្រែងជាកត្តាជោគជ័យធំបំផុត។ បើអ្នកម្ចាស់អាជីវកម្មចង់ទទួលបានភាពជោគជ័យ អ្នកត្រូវតែមានឆន្ទៈក្នុងការធ្វើការងារ គឺដាក់ចិត្តដាក់កាយតស៊ូជម្នះឧបសគ្គ ហើយប្រឹងប្រែងឲ្យអស់ពីខ្លួន។
៥. ពូកែលក់

ក្រោយអនុវត្តគន្លឹះខាងលើទាំង ៤ រួចហើយ ទីនេះជាអ្វីដែលអ្នកត្រូវធ្វើក្រោយគេ គឺការលក់។ លទ្ធភាពជោគជ័យនៃអាជីវកម្មគឺការលក់ផលិតផលឬសេវាកម្ម។ ការលក់មិនត្រឹមតែបង្ហាញថា អ្នកមានអ្វីដែលអាចសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានរកចំណូលចូលក្នុងអាជីវកម្មដែលជួយដល់ជំនួញកាន់តែចម្រើន។ មិនថាអ្នកជាថៅកែក៏ដោយ ត្រូដាក់គោលការណ៍ជាមួយបុគ្គលិកលក់ឲ្យក្នុងរយៈកំណត់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖៥ ចំណុចថ្មីនិងរហ័ស អាចយកទៅអភិវឌ្ឍអាជីវកម្មភាគច្រើនក្នុងសម័យកាលនេះ
ចុចអាន៖ហេតុផលអ្វីដែលគ្រប់អាជីវកម្មត្រូវចំណាយលើការធ្វើទីផ្សារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


