Connect with us

KPT+

ហេតុអ្វី​បាន​ជា​កូនៗ ជិតស្និទ្ធ​ជាមួយ​ជីដូនជីតា​ជាង​ឪពុកម្ដាយ?

បានផុស

នៅ

ជា​រឿយ​ៗ​អ្វី​ដែល​គ្រប់គ្នា​មិន​សូវ​ពិភាក្សា​ញឹកញាប់​ គឺ​ទំនាក់ទំនង​រវាង​ជីដូនជីតា​និង​ចៅ។ ហើយ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ជីដូនជីតា​និង​ចៅ​ៗ មាន​អត្ថប្រយោជន៍​សម្រាប់​ភាគី​ទាំងពីរ។

ជាទូទៅជីដូនជីតា​អាច​រក​ឃើញ​ភាព​សប្បាយ​រីករាយ ​និង​គ្មាន​សម្ពាធ​ជាង​ឪពុកម្ដាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​ចៅ​ៗ​ទទួល​បាន​ពី​ជីដូនជីតា​របស់​ពួកគេ

មាន​គុណ​សម្បត្តិ​ជា​ច្រើន​សម្រាប់​កុមារ​ ដែល​ជីដូនជីតា​ចូលរួម​ក្នុង​ជីវិត​របស់​ពួកគេ។ ជា​ការ​ពិត​ការ​សិក្សា​បង្ហាញ​ថា​ កុមារ​ដែល​មាន​​ជីដូនជីតា​ដើរ​តួ​ក្នុង​ជីវិត​ពួកគេ​ មិនសូវ​ទទួលរង​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ការ​ថប់បារម្ភ​ទេ។ ពួកគេ​ក៏​មាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង ​និង​សុខ​ស្រួល​ក្នុង​ការ​សាកល្បង​នូវ​រឿង​ថ្មីៗ។ នេះ​ប្រហែល​មក​ពី​ការ​ស្រលាញ់ និង​ការ​លើកទឹកចិត្ត​ដែល​ជីដូនជីតា​ជាទូទៅ​ ផ្ដល់​ដល់​ចៅ​គ្រប់គ្នា។

ជីដូនជីតា​មាន​ទស្សនវិស័យ​ពិសេស​លើ​ពេល​វេលា​និង​តម្លៃ​គ្រួសារ

ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ​ភាគច្រើន ​ហាក់​ដូចជា​រវល់​​ខ្លាំង ​ជា​ពិសេស​ពេល​ក្មេងៗ​ធំ​ឡើង​និង​ចូលរួម​សកម្មភាព​កាន់​តែ​ច្រើន​ឡើង​ៗ ដោយសារ​តែ​កាលវិភាគ​ដ៏​មមាញឹក​និង​ការ​ទទួលខុសត្រូវ​ជា​ច្រើន​ ឪពុកម្ដាយ​អាច​នឹង​មាន​ភាព​រអាក់រអួល​ជាមួយ​នឹង​​បញ្ហា​គ្រួសារ​ និង​ភាព​ស្មុគស្មាញ​នៃ​ការ​ចិញ្ចឹម​កូន។

ម៉្យាងទៀត​ជីដូនជីតា​តែងតែ​រក​ឃើញ​ទុក្ខ​កង្វល់​ទាំង​នេះ​ ហើយ​អាច​ផ្ដល់​នូវ​បង្អួច​មួយ​ទៅជា​រូបភាព​ធំ​ និង​អត្ថប្រយោជន៍​ទៅ​កុមារ។

ដោយសារ​បញ្ហា​នេះ​ពួកគាត់​អាច​ធ្វើ​ជា​អ្នក​ប្រឹក្សា ​និង​ជា​មនុស្ស​គួរ​ជាទី​ទុក​ចិត្ត​ដល់​​ចៅ​ តាម​វិធី​ដែល​ឪពុកម្ដាយ​មិន​អាច​ធ្វើ​បាន។ ជីដូនជីតា​មាន​ពេល​វេលា​ដើម្បី​​បង្រៀន​មេរៀន ​ឬ​និយាយ​រឿងរ៉ាវ​របស់​ពួកគាត់​ទៅ​កាន់​ចៅ។

 អ្វី​ដែល​ជីដូនជីតា​ទទួល​បាន​ពី​ចៅៗ​មក​វិញ

សម្រាប់​ជីដូនជីតា​ទំនាក់ទំនង​ជាមួយ​ចៅៗ ​អាច​ទទួល​បាន​រង្វាន់​ស្មើៗ​គ្នា។ ដោយសារ​ជីដូនជីតា​ច្រើន​តែ​ដើរ​តួ​ជា​គ្រូ​បង្រៀន​ដល់​ចៅ ឲ្យ​អភិវឌ្ឍ​ទំនាក់ទំនង ដែល​ខុស​ពី​ទំនាក់ទំនង​រវាង​ឪពុកម្ដាយ​និង​កូន។

ហើយ​ជា​ការ​សំខាន់​នោះ​គឺ ​ភាព​ចាំបាច់​សម្រាប់​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ​របស់​មនុស្ស​វ័យ​ចំណាស់​ដែរ។
មិន​ចម្លែក​ទេ​ដែល​មនុស្ស​ចាស់​មាន​អារម្មណ៍​ថា​ពួកគាត់​គ្មាន​ប្រយោជន៍​ ឬ​មិន​ពាក់ព័ន្ធ។ នេះ​ក៏​អាច​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​ខាង​ផ្លូវចិត្ត​ និង​អារម្មណ៍​នៃ​ភាព​ឯកោ​ ដែល​ពិបាក​យក​ឈ្នះ​នៅ​ពេល​មនុស្ស​កាន់​តែ​មាន​អាយុ​ច្រើន​ ហើយ​ចៅ​គ្រប់គ្នា​ជា​អ្នក​ជួយ​កំណត់​នូវ​ភាព​អវិជ្ជមាន​ទាំងអស់​នេះ។

ប្រភេទ​នៃ​ការ​តភ្ជាប់​និង​គោលបំណង​នេះ ​ជួយ​លុប​បំបាត់​បញ្ហា​ដូចជា​ភាព​ឯកោ​ និង​ការ​ធ្លាក់​ទឹក​ចិត្ត​ដែល​ជា​រឿង​ធម្មតា​នៅ​ក្នុង​មនុស្ស​ចាស់ ​ហើយ​អាច​មាន​ផលវិបាក​ដល់​អាយុ​ជីវិត។

លើស​ពី​នេះ​ទៅ​ទៀត​ជីដូនជីតា​ជា​ច្រើន​រាយការណ៍​ពី​អារម្មណ៍ ​ដែល​មិន​អាច​ពិពណ៌នា​បាន នៃ​មោទនភាព​និង​ការ​ស្កប់ស្កល់ ​ដែល​បាន​មក​ពី​ការ​ចូលរួម​ក្នុង​ជីវិត​របស់​ចៅៗ ។ និយាយ​ជា​រួម​ ការ​គាំទ្រ​ដល់​ជីដូនជីតា​ក្នុង​តួនាទី​ទាំងនេះ ​មាន​សារៈសំខាន់​ទាំង​សងខាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖familytoday

ចុចអាន៖ជំនួយ​សម្រាប់​ឪពុកម្ដាយ​ពេល​មាន​កូនៗ​វ័យជំទង់​ដែល​មាន​បញ្ហា

ចុចអាន៖សកម្មភាព​គួរ​និង​មិន​គួរ ពេល​កូនៗ​គេច​មិន​ធ្វើ​លំហាត់​កិច្ចការ​សាលា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១១ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម