កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព – Kampuchea Thmey Daily
Connect with us

KPT+

កូន​យំចង់បាន​របស់អ្វីមួយ ប៉ាម៉ាក់មិន​ចង់​ឲ្យ តើ​ត្រូវបដិសេធបែបណាមានប្រសិទ្ធភាព

Published

on

ម៉ាក់ប៉ា​តែង​បដិសេធ​នឹង​កូន​ពេល​កូន​ចង់​ធ្វើ​អ្វី​មួយ ហើយ​ការឮ​ម៉ាក់ប៉ា​និយាយ​ថា​ “ទេ” យូរៗ​ម្ដង​គឺជា​ការ​ល្អ​សម្រាប់​ក្មេង។ ការ​បដិសេធ​ក្មេង​អាច​ជួយ​កំណត់​ព្រំដែន​ច្បាស់លាស់ ហើយការ​​ប្រើ​សម្រាប់​ស្ថានការណ៍​ដែល​សក្ដិសម​បង្ហាញ​ថា​ម៉ាក់ប៉ា​យក​ចិត្ត​ទុកដាក់​​លើ​កូន។ ប៉ុន្តែ​តើ​ម៉ាក់ប៉ា​អាច​ធ្វើ​យ៉ាង​ណា​ក្នុង​ការ​បដិសេធ​កូន​ឲ្យ​មាន​ប្រសិទ្ធភាព?

១. ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ

ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ “ចាំ​មើល​សិន” ឬ​ “ប្រហែល” អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូចនេះ​ហើយ​ពេល​ម៉ាក់ប៉ា​និយាយថា “ទេ” គួរ​និយាយ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​បង្ហាញ​ដល់​ពួកគេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។ យ៉ាង​ណា​មិញ នៅពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឲ្យ​ចម្លើយ​ “ប្រហែល”​តាម​ស្ថានការណ៍​។ ក្នុង​ករណី​នេះ ម៉ាក់ប៉ា​គួរ​ពន្យល់​កូន​ឲ្យ​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ឲ្យ​ចម្លើយ​មិន​ច្បាស់​បែប​នេះ

២. ផ្តល់​ការ​ពន្យល់​ខ្លីៗ

ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ​ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​ម៉ាក់ប៉ា​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។

៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ

មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​ម៉ាក់ប៉ា​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹង​ឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។

៤. ដោះស្រាយ​អារម្មណ៍​ឲ្យ​បាន​ល្អ

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មិន​បដិសេធ​កូន​ព្រោះ​មិន​ចង់​ឲ្យ​កូន​គិត​ថា​ខ្លួន​ចិត្ត​អាក្រក់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​អាច​នឹង​មាន​អារម្មណ៍​ខុស​នៅ​ពេល​ដែល​កូន​មិន​សប្បាយចិត្ត។ ប៉ុន្តែ​យក​ល្អ​ម៉ាក់ប៉ា​គួរ​ដឹង​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ដែល​បដិសេធ​កូន​ដើម្បី​ដោះស្រាយ​ជាមួយ​អារម្មណ៍​ទាំងនេះ។ ម៉ាក់ប៉ា​អាច​រម្លឹក​ខ្លួន​ឯង​ថានេះ​មិន​មែន​ជា​​បញ្ហា​ទេ​នៅ​ពេល​កូន​មាន​អារម្មណ៍​មិន​ល្អ និង​មិន​សប្បាយ​ចិត្ត។ តាមពិតទៅ ការ​បដិសេធ​សំណើ​របស់​កូន​ គឺ​ផ្តល់​ឱកាស​ដល់​ពួកគេ​ក្នុង​ការ​រៀនដោះស្រាយ​ជាមួយ​អារម្មណ៍​របស់​ពួកគេ​បាន​ល្អ។

៥. ប្រាកដ​ថា​មិន​បដិសេធ​កូន​គ្រប់ពេល

ការ​បដិសេធ​កូន​គ្រប់ពេល​អាច​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន។ ក្មេង​ត្រូវ​ការ​ឱកាស​ក្នុង​ការ​សិក្សា និង​រៀន​ពី​អ្វីៗ​ថ្មី ដូចនេះ​ហើយ​ការ​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​រឿង​ដែល​ល្អ​សម្រាប់​ពួកគេ​អាច​ជួយ​ដល់​ការ​លូតលាស់​របស់​ពួកគេ។ នៅ​ពេល​ម៉ាក់ប៉ា​បដិសេធ​កូន​គ្រប់ពេល គួរ​សួរ​ខ្លួនឯង​ថា​មក​ពី​មូលហេតុ​អ្វី។ ការ​បដិសេធ​ពេល​ខ្លះ​អាច​មក​ពី​ម៉ាក់ប៉ា​មិន​ចង់​ឲ្យ​ធ្វើ ប៉ុន្តែ​យក​ល្អ​មិន​គួរ​តឹងតែង​ពេក​​រហូត​ក្លាយ​ជា​ទម្លាប់​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុច Like Facebook កម្ពុជាថ្មី

កីឡា15 mins ago

ខ្លាំង​មែន​! Capitan ផ្ដួល Ramazanov ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី

ព័ត៌មានជាតិ4 hours ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ4 hours ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ4 hours ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ5 hours ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានពេញនិយម