Connect with us

KPT+

ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ

បានផុស

នៅ

ឧស្សាហកម្មគ្រឿងសំអាងបច្ចុប្បន្ន រួមបញ្ចូលទាំងអាជីវកម្មជាច្រើនដូចជា ការ​ប្រឆាំងភាពចាស់នៃកោសិកា​ស្បែក ថែរក្សាសម្ផស្ស ហាងថែរក្សា​សសៃសក់និងសូម្បីតែអ្នកតុបតែងមុខក៏ជាផ្នែកមួយរបស់ឧស្សាហកម្មនេះ ដែល​មានវិសាលភាពធំធេងសម្រាប់ការលូតលាស់ តែជោគជ័័យយ៉ាងណា​គង់​ងតែ​​​បរាជ័យមកវិញបាន ព្រោះម៉ាកជាច្រើន​បានលុបឈ្មោះចោល​ក្ស័យធនជារៀងរាល់ថ្ងៃ។

ហេតុអ្វី?

យោងតាមគេហទំព័រ marketresearch.com ទីផ្សារគ្រឿងសំអាងរបស់អាមេរិកត្រូវបានប៉ាន់ប្រមាណថា អាចរកចំណូលបានជិត ៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ ។ នៅអាស៊ី​ពិសេស​ប្រទេកំពុង​អភិវឌ្ឍន៍ គេជឿ​ថា​អាជីវកម្មគ្រឿងសំអាងភាគ​ច្រើន​ ចាប់ផ្តើមដោយល្បិចបោកបញ្ឆោតរយៈពេលខ្លីៗ រកប្រាក់ចំណេញបានឆាប់ហើយ​ដូរឈ្មោះបាត់ទៅវិញព្រោះអតិថិជនត្រូវការ​រហ័ស មិនខ្វល់ពីផលប៉ះពាល់។

នេះគឺជាព័ត៌មានជំនួយទាំង ៥ សម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួន

១ គោរពច្បាប់និង ពិនិត្យផលិតផល​ដល់ទីផលិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកម្មគ្រឿងសំអាងត្រូវបានគេបោកប្រាស់ក្នុងរូបភាពច្រើនណាស់នៅកម្ពុជាយ់ើង។ អ្នកនាំ​ចូល​និយមវិធី​ចែកសញ្ញប័ត្រ ពាក់ខោអាវ​ដូចពេទ្យ ឲ្យរង្វាន់ធំៗ​និង​និយាយលួងលោមបែប​លើកទឹកចិត្ត​។​ ប្រសិន​យើងឆាប់ជឿ ហើយមិនសូវចេះច្បាប់ គួរតែស្វែង​រក ​​អ្នកជួយពិគ្រោះយោបល់ទើបមិនចាញ់បោកគេ។

២ ការរចនាយីហោ

តំរូវការរចនាក្រាហ្វិចងាយស្រួល​ធ្វើណាស់ក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាមចិន ។​​បើយើង​ចង់ធ្វើ​វា​ជាយីហោ​របស់ខ្លួន គួរតែ​ពិចារណា​ធ្វើជាមួយអ្នកជំនាញ កុំបន្លំជាមួយអ្នកដទៃ គួរមាន​លក្ខណៈ​របស់ខ្លួនឯងច្បាស់។ លើសពីនេះទៅទៀត អាច​ផ្តោតអារម្មណ៍លើការបង្កើតសម្ភារៈទីផ្សារដែលគួរ​ឲ្យចាប់អារម្មណ៍ដូចជា ការរចនាប័ណ្ណប្រកាសដែលកំណត់គោលដៅជាក់លាក់នៃអតិថិជនហើយ​ផ្សាយវាចេញ​។ ការបង្កើតន រូបសញ្ញាគ្រឿងសំអាងជារឿងចាំបាច់មួយ​មិនមែនចេះតែលក់ៗហើយ​ដូរម៉ាកបោះចោលឈឹងទេ។ ពាណិជ្ជកម្មត្រូវការយីហោ​ដូចមនុស្ស​យើងត្រូវការកេរ្ត៍ឈ្មោះ មនុស្ស​រស់ល្បីមួយ​ឆាវៗ ដោយការបោកបញ្ឆោត​ថ្ងៃណាមួយនឹងអស់ផ្លូវដើរ។​ ចុងក្រោយ ការរចនាវេបសាយដែល​ផ្តល់ព័ត៌មាន​ត្រឹមត្រូវ ច្បាស់លាស់​ទៀងទាត់​និងខ្លីៗ ដែលមានទេពកោសល្យ អូសទាញ​អ្នកចូលទស្សនា​និងទិញផលិតផលយើង​ផង ផ្សាយពីក្រុមហ៊ុនយើងផង។

៣ លក់ផលិតផលតាមអ៊ីនធឺណិត


ជម្រើសដ៏មានប្រសិទ្ធិភាពសម្រាប់ការចាប់ផ្តើមអាជីវកម្មគ្រឿងសំអាងផ្ទាល់ខ្លួនគឺផលិតផលតាមអ៊ិនធើណេត។ ភាគច្រើននៃអតិថិជនបច្ចុប្បន្ន​ បាន​ស្វែងរកនិងទិញទំនិញនៅលើ​អ៊ីនធឺណិត។ អ្នកត្រូវតែបង្កើតហាងអេឡិចត្រូនិចដើម្បីលក់ផលិតផលគ្រឿងសំអាង អ្វីដែលសំខាន់បំផុតគឺបង្កើតទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយរូបភាពជាច្រើននៃផលិតផលនិងការពិពណ៌នាទៀង​ទាត់ ខ្លី ខ្លឹម​ច្បាស់លាស់  ។ ការ​បង្កើតភាពជាសាធារណៈក្នុងចំណោម​​អតិថិ​ជន​គោលដៅឱ្យគេ​មកជឿ​លើផលិតផលយើង គឺការ​បង្កើត​ឡើងជាញឹកញាប់ នូវបណ្តា​ព្រឹត្តិការណ៍ជួបជុំ ខ្ទរខ្ទារ​មិនថា​នៅក្នុងទីក្រុងឬប្រជុំជន ដើម្បីផ្សព្វផ្សាយ​លក់ផលិតផលផងឱ្យគេ​ស្គាល់យីហោយើង​ផង។

៤ ជៀសវាងទំនាស់

ដំណាក់កាលកសាងម៉ាក​យីហោ កុំចង់ឈ្នះចាញ់ជាមួយគូប្រជែង​ តាមរយៈជម្លោះ​តម្លៃ ប្រទាញបុគ្គិលិក ឬសូម្បី​ពាក្យសម្តី ។ នៅលើបណ្តាញអនឡាញ ការឈ្លោះគ្នា​ងាយកើតឡើង​ ហើយវាបានបំផ្លាញ​យៅហោរបស់យើង​ក្នុងមួយ​ប៉ព្រិចភ្នែក​ដូចពាក្យថា កសាង​រាប់សិបឆ្នាំ មករលាយ​នឹង​សម្តីប៉ុន្មាន​ម៉ាត់។ កុំទាស់ជាមួយ​សារព័ត៌មាន​ ក៏កុំប្រើលុយទៅ​ទិញអត្ថបទគេ​ឲ្យ សរសេរល្អអំពីយើង ។ គ្រប់គ្នា​អាច​ផ្សាយពាណិជ្ជកម្មអំពីផលិតផល​ ​តែ​សារព័ត៌មាន​ដែលជួយនិយាយកុហកបញ្ឆោត​អតិថិជនឱ្យ​យើង​ និងនាំមកនូវ​មហ្ន្តរាយជាជាងជួយយិតយោង។ ចូររើសយកសារព័ត៌មាន ​ដែលមិនមែន​បញ្ជោរ​សព្វ​តែផលិតផល​មិនរើសមុខ។​ រើស​យកតែ​សារព័ត៌មានណា​ដែល ​និយាយ​ពិតៗ។

៥ អតិថិជនជាស្តេច

មិនថាយើងជិះឡានអ្វី​អតិថិជនក្រយ៉ាងណា ពួកគេ​ជាមេក្រូ ជាតំណាងយើង ជា​មនុស្ស​ដែលនឹងនាំ​ឲ្យគេ​គិតអំពី​យើង​ថាល្អឬមិនល្អ។ បណ្តុះបុគ្គលិក​ឲ្យ​និយាយល្អនិយាយពិត​មិនមែន​និយាយ​ផ្អែម​រលួយ រកទុកចិត្ត​មិនឃើញនោះឡើយ។ ការ​កសាងបុគ្គលិកនៅនាយកដ្ឋានសម្រាប់​​ទំនាក់់ទំនងជាមួយ​អតិថិជន ជារឿងដ៏សំខាន់បំផុតមួយ។​ ប្រសិនគេមានបញ្ហា​ជាមួយភ្ញៀវត្រូវ​តែបញ្ឈរជើង ឬ​ដកទៅនៅផ្នែកក្រោយរៀនសូត្រឡើងវិញ  ព្រោះ​អតិថិជនមិនអាច​ប៉ះពាល់បានទេ៕

ប្រែសម្រួល៖ចម្រើន តារា

ចុចអាន៖ចាប់ផ្ដើម​រកស៊ី​តាំង​ពី​អាយុ ១២ឆ្នាំ បច្ចុប្បន្ន សហគ្រិន​វ័យ២១ឆ្នាំរូបនេះ មានជំនួញ៦ នៅក្នុងដៃ

ចុចអាន៖ចង់លក់អនឡាញជោគជ័យ​ត្រូវចេះប៉ុន្មាន​យ៉ាងនេះចាំបាច់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម