KPT+
៥ យ៉ាងនារីៗគួរតាមឲ្យទាន់អំពីជីវិតក្នុងសម័យកាលដែលខ្លួនរស់នៅ
ឆ្នាំ ២០២០ហើយ កុំនៅត្រាំត្រែងចិត្តច្រណែននិន្ទាគ្នាដូចរឿងភាគ ទោះនេះជាឆ្នាំកើតមានរឿងអាក្រក់ៗពាសពេញពិភពលោកក៏ដោយ យ៉ាងណាក្នុងនាមជាស្ត្រីសម័យទំនើប យើងត្រូវមានផែនការសម្រាប់ឆ្នាំបន្ទាប់ទៀតដែរ។ ទោះយ៉ាងណាយើងក៏មានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលពីចំណុចខ្លាំងនិងចំណុចខ្សោយ ហើយស្វែងរកកន្លែងដែលដែលយើងត្រូវបន្តដំណើរទៅមុខទៀត។
នេះជាអ្វីដែលស្ត្រីគ្រប់រូបត្រូវដឹងអំពីជីវិតសព្វថ្ងៃនេះ៖
១. រាល់សកម្មភាពទុកដូចជាជាឥដ្ឋ

ចងចាំរឿងនេះសម្រាប់ឆ្នាំក្រោយ រាល់សកម្មភាពដែលយើងធ្វើគឺជាឥដ្ឋដែលបង្កើតជា“ ជញ្ជាំង” ។ តើជញ្ជាំងប្រភេទណាដែលយើងចង់បង្ហាញសម្រាប់ឆ្នាំក្រោយ? បំណែកមួយចំណែកៗ សកម្មភាពដែលយើងធ្វើ មិនត្រឹមតែជះឥទ្ធិពលដល់របៀបរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបៀបដែលអ្នកដទៃមើលឃើញមកយើងដែរ។
២. យើងគ្រប់គ្នាគឺជាអ្វីដែលយើងខ្លួនឯងកំពុងតែប្រើប្រាស់
សៀវភៅដែលយើងបានអាន ទូរទស្សន៍ដែលយើងមើល និងរបស់ដែលយើងញ៉ាំ។ របស់ទាំងនោះធ្វើឲ្យយើងជានរណា។ ប្រសិនបើយើងតែងតែនឿយហត់នឹងទុទ្ទិដ្ឋិនិយម សូមចាប់ផ្ដើមពីរឿងទាំងនេះ។ តើយើងកំពុងញ៉ាំអ្វី? នៅឆ្នាំក្រោយដើម្បីធ្វើឲ្យខ្លួនឯងប្រសើរជាងមុន មានតែញ៉ាំរបស់ដែលបន្ថែមដល់អាយុជីវិតរបស់យើង។ បរិភោគអាហារត្រឹមត្រូវ មើលភាពយន្តឯកសារនិងទូរទស្សន៍ដែលយើងមិនធ្លាប់មើលពីមុន។ រុញខ្លួនឯងចេញពីតំបន់ឯការបស់យើង ហើយសាកល្បងអ្វីដែលថ្មី។
៣. ទំនាក់ទំនងសំខាន់បំផុតដែលយើងមានគឺខ្លួនឯង

នេះគឺជាផ្នែកសំខាន់បំផុតមួយនៃដំបូន្មាន កុំលះបង់អាជីពរបស់យើងសម្រាប់ទំនាក់ទំនងឬមិត្តភាព។ កុំធ្វើសម្បទានជាមួយនរណាព្រោះតែការមិនពេញចិត្តឬគ្រាន់តែអាណិតគេ។ ផ្ទុយទៅវិញត្រូវដឹងថាខ្លួនឯងជាមនុស្សបែបណា មុនពេលមានអ្នកណាមកស្រលាញ់យើង។ ដូច្នេះចូរនៅម្នាក់ឯង ហើយអភិវឌ្ឍជាមួយភាពខ្លាំងនិងខ្សោយដែលមាននៅក្នុងខ្លួនសិន។
៤. រៀបចំគោលដៅ
ការធ្វើផែនការគឺជាចំណុចសំខាន់នៃអ្វីៗទាំងអស់។ ប្រសិនបើយើងចង់ឲ្យរឿងនេះក្លាយជាឆ្នាំល្អបំផុត មានន័យថា យើងត្រូវអង្គុយហើយគិតអំពីកន្លែងដែលយើងចង់នៅ មិនត្រឹមតែក្នុងរយៈពេល ១២ខែនោះទេ ប៉ុន្តែក្នុងរយៈពេល ១ ខែ ៥ ខែ ឬ ៨ ខែ។ យើងអាចរៀបចំផែនការមួយនេះបានល្អ ដោយប្រើសៀវភៅកំណត់គោលដៅប្រចាំឆ្នាំមួយ រួមទាំងទិដ្ឋភាពទូទៅប្រចាំខែរបស់យើង។
៥. ប្រថុយប្រថានដើម្បីលូតលាស់

ត្រូវប្រថុយប្រថានដើម្បីរីកលូតលាស់ ប្រឈមមុខនិងយកឈ្នះការភ័យខ្លាចដើម្បីអភិវឌ្ឍទំនុកចិត្ត និងជំរុញខ្លួនឯងចេញពីតំបន់សុខស្រួល ដើម្បីទទួលបានជោគជ័យ។ ការទទួលបានជោគជ័យ មិនបានកើតឡើងពេលមួយយប់ទេ ត្រូវព្យាយាមរិះរកវិធីដើម្បី “ក្លាយជាអ្នកមានរហ័ស” ឬធ្វើឲ្យភាពជោគជ័យកើតឡើងក្នុងរយៈពេលទ្វេដង។
ការក្លាយជាអ្នកមានលឿន ក៏មិនមែនមកពីត្រូវឆ្នោតជាតិដែរ។ គ្រប់យ៉ាងគឺត្រូវមានការខិតខំ។ ហើយការប្រថុយប្រថានគឺជាមេរៀនពីកំហុសបរាជ័យ ដើម្បីទទួលបានជោគជ័យ ដែលនៅចុងបញ្ចប់នៃការខិតខំប្រឹងប្រែងរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖careergirldaily
ចុចអាន៖គន្លឹះងាយៗ ៦ យ៉ាងវាយយកឈ្នះរយៈពេលឯកា
ចុចអាន៖វិធីបណ្ដុះបណ្ដាលខួរក្បាលឲ្យមានតែរឿងសុទិដ្ឋិនិយម
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


