KPT+
វិធីថែរក្សាអាងហែលទឹកក្នុងរដូវវស្សាឲ្យនៅតែមានសោភ័ណភាព
មិនថារដូវភ្លៀងឬរដូវស្លឹកឈើជ្រុះ សុទ្ធតែអាចនាំមកនូវបញ្ហាជាច្រើនសម្រាប់អាងហែលទឹករបស់យើង ហើយនេះជាមូលហេតុដែលយើងត្រូវតែថែរក្សាអាងហែលទឹកឲ្យបានត្រឹមត្រូវ។ ណាមួយជៀសវាងនូវជំងឺផ្សេងៗ ដែលករកើតក្នុងអាងទឹកជាដើម។
១. ប្រើម៉ាស៊ីនបូមនិងត្រងសំរាមចេញ

បើសិនទឹកចាប់ផ្ដើមល្អក់ ត្រូវប្រើម៉ាស៊ីនបូមទឹកមិនស្អាតនោះចេញ ហើយដាក់ទឹកថ្មីចូលមកវិញ។ ឬអាចប្រើកន្ត្រកត្រងសំរាមដែលហូរចូលអាងទឹក ឬកម្ទេចកំទីផ្សេងៗដែលធ្លាក់ចូលអាងក្នុងរដូវវស្សា។ នេះជាវិធីដែលអាចឲ្យទឹកច្រោះបានត្រឹមត្រូវ និងមានអនាម័យក្នុងអាង។
២. ធ្វើអនាម័យទឹកជាប្រចាំ
បើយើងតែងតែឧស្សាហ៍ងូតទឹកក្នុងអាងហែលទឹករបស់យើងក្នុងរដូវកាលនេះ គួរតែព្យាយាមថែរក្សាគីមីសាស្ត្រ ឬដាក់សារជាតិប៉ារតចូលទៅក្នុងទឹកឲ្យបានត្រឹមត្រូវ។
ត្រូវចេះជ្រើសរើសប្រើផលិតផលដែលមានគុណភាពនិងស្ដងដារ ដើម្បីសម្លាប់បាក់តេរីដែលប្រមូលផ្ដុំក្នុងអាង។
៣. ដុសជញ្ជាំងអាងនិងជណ្ដើរឲ្យញឹកញាប់

បើយើងឧស្សាហ៍សំអាតតាមកន្លុកកន្លៀតអាង ពពួកសត្វបាក់តេរីប្រាកដជាគ្មានឱកាសតោងជាប់ផ្ទៃទាំងនោះបានឡើយ។ ចំណែកស្លែកាន់ជាប់អាង និងបញ្ហាផ្សេងទៀតកកកុញនៅលើជញ្ជាំង ក៏មិនសូវជាមានក្នុងរដូវភ្លៀងធ្លាក់នេះដែរ។
៤. ធ្វើគម្របបិទជិត
គម្របគឺជារឿងមួយដែលយើងគួរធ្វើ ដើម្បីថែរក្សាអាងទឹកឲ្យនៅតែមានសភាពស្រស់ស្អាតដដែល។ ចំណែកសំណល់ទាំងអស់ក៏មិនអាចហូរចូរអាងបាន ដោយសារមានគម្របជួយទប់។
៥. ដាក់សារធាតុក្លរីនក្នុងអាងហែលទឹករៀងរាល់សប្ដាហ៍

នេះគឺជាគំនិតដ៏ល្អមួយ ប្រសិនបើយើងចង់ប្រាកដថា ពពួកសត្វល្អិតបាក់តេរី បានចេញពីអាងទឹកអស់ពិតមែន។ ប៉ុន្តែក៏ត្រូវប្រើតាមលំណែនាំរបស់ផលិតផល ជៀសវាងកើតបញ្ហារមាស់ បើសិនយើងដាក់ចូលច្រើនពេក។
៦. បន្ថែមថ្នាំកម្ចាត់ស្លែនិងក្អែលកាន់អាងទឹក

ថ្នាំកម្ចាត់ស្លែត្រូវបានរចនាឡើងក្នុងគោលបំណងទាញពពួកស្លែកាន់ជាប់អាងទឹក។ នេះជារឿងសំខាន់ដែលយើងត្រូវធ្វើ ឲ្យអាងនៅតែរក្សាសោភ័ណភាពស្អាតដដែល។
ទោះយ៉ាងណា មិនថាប្រើវិធីអ្វីដើម្បីសំអាតអាងទឹកឡើយ យើងក៏គួរធ្វើតាម អ្នកជំនាញបានណែនាំដែរ។ អាងទឹកគឺជាទីកន្លែងដែលយើងឧស្សាហ៍ប្រើប្រាស់ជាងគេ ដូច្នេះត្រូវពូកែចំពោះតិចនិកទាំងនេះឲ្យបានច្បាស់លាស់ ជាពិសេសគឺស្ថិតក្នុងរដូវធ្លាក់ភ្លៀងជោកជាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើរលេងសមុទ្រចំពេលភ្លៀងធ្លាក់ ប្រញាប់បង្វែរគោលដៅទៅកន្លែងផ្សេងភ្លាមឬយ៉ាងណា?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់