KPT+
ដឹងរឿងមិនល្អបីយ៉ាងនេះឬនៅ មុនពេលហ៊ានប្រើ CREDIT កាត?
អ្នកអានរបស់ KPT plus ជាទីស្រលាញ់! រាល់ការធ្វើសកម្មភាព លើផ្នែកហិរញ្ញវត្ថុម្ដងៗ ត្រូវការចំណេះដឹងនិងព័ត៌មាន ត្រឹមត្រូវ ព្រមទាំងពេញលេញផង សឹមសម្រេចចិត្តណា៎ អូខេទេ?
បើអូខេ អានតែវែបសាយណា ដែលផ្ដល់ព័ត៌មានពិត មិនចំណុះឲ្យភាគីធនាគារឬខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានហើយ!
រើស KPT plus អ្នកអាននឹងចេះប្រើប្រាស់លុយប្រកបដោយដោយទំនុកចិត្ត។ និយាយមែន!
ហើយថ្ងៃនេះ យើងមកនិយាយគ្នាអំពី ប្រការធំៗសំខាន់ៗ ដែលយើងគួរដឹងទាក់ទងនឹងកាត ឥណទាន Credit Card (កាតដែលយើងអាចខ្ចីលុយប្រើមុនហើយសងក្រោយ)

១ កាតឥណទានរបស់យើង អាចជួយយើង តែក៏អាចបំផ្លាញយើងបាន
បើអ្នកប្រើ ប្រើវាដោយមិនប្រយ័ត្នឥទ្ធិពលមានលើសពីអ្វីដែលយើងធ្លាប់ដឹង។ រៀងរាល់ខែសកម្មភាពឆូតកាតឥណទានខ្ចីលុយធនាគារចាយនោះនឹងត្រូវបានចងក្រងជារបាយការណ៍តម្កល់ទុក ។ ភាគីធនាគារមួយជំនូនដែលយើង ស្នើសុំខ្ចីលុយ អាចដឹងព័ត៌មានទាំងនោះបាន។ ការចាយវាយងាយស្រួលបានធ្វើឲ្យយើងភ្លេចខ្លួនថាលុយដែលយើងចាយនេះមិនមែនជាប្រាក់របស់យើងនៅឡើយ ហើយវាកំពុងតែគិតការប្រាក់បន្ថែមជានិច្ចដែលធ្វើឲ្យម្ចាស់លុយគេមានឡើងៗហើយយើងកាន់តែខ្វះទៅៗ។ ប្រសិនបើយើង ត្រូវការប្រើម្តងម្កាលដោយចាំបាច់នោះមិនថ្វី តែបើយើង ប្រើដោយសប្បាយភ្លើតភ្លើននោះអាសន្នផ្នែកលុយកាក់នឹងមកដល់ឆាប់ៗ។
២ ពេលបង់សងវិញមិនគួរជ្រើសជម្រើសអប្បបរមាទេ
ធម្មតាបើយើងឆូតកាតឥណទានអស់១០០ដុល្លារ យើងមានជម្រើសសងទាំងអស់នៅចុងខែ ឬសងចែកជាច្រើន ខែម្ដងបន្តិចៗ។ ការសងការទូទាត់អប្បបរមាគឺជាការបង់ចំនួនទឹកប្រាក់តិចបំផុតតាមដែលគេអនុញ្ញាត ស្ដាប់ទៅដូចជាចិត្តល្អ តែតាមពិតរាល់ការបង់សងតិចតួច មានន័យថាជាការបន្លាយបន្ថែមនៃអត្រាការប្រាក់និងថ្លៃឈ្នួលប្រើសេវា ប្រចាំខែ។ មិនតែប៉ុណ្ណោះពេលមិនទាន់សងបំណុលចាស់អស់យើង បន្តប្រើបំណុលថ្មី ចំនួនបំណុលរបស់យើង រឹងរឹតតែមិនអាចគ្រប់គ្រងបាន គឺបន្តជំពាក់គេជារៀងរហូត ហើយបង់សេវាគេរហូត បូកជាមួយអត្រាការប្រាក់ទៀត។ យើងក្រចាយមិនគ្រប់ទៅហើយ គឺរឹតតែក្របន្ថែមឡើង។
៣ ធម្មតាយើងគួរជជីកសួរអំពីអត្រាការប្រាក់និងថ្លៃសេវាច្បាស់សិនពេលដាក់ពាក្យសុំ
ខាងភាគីដែលចេញកាត គេមានកាតព្វកិច្ច ត្រូវអនុវត្តិតាមការចែងច្បាប់ឥណទានប្រទេសនីមួយៗ ឬជាសាកល ដែលតម្រូវឲ្យបង្ហាញជាសាធារណៈនូវលក្ខខណ្ឌជាក់លាក់នានា ដូចជាអត្រាការប្រាក់និងថ្លៃសេវាដែលមិនហួសហេតុនិងខុសច្បាប់។ កាតព្វកិច្ចយើងដែលត្រូវចំណាយគឺ ថ្លៃសេវាប្រចាំឆ្នាំ អត្រាភាគរយប្រចាំឆ្នាំចែកជាខែ ។ កាតខ្លះ គិតអត្រាការប្រាក់ខុសគ្នាលើ សមតុល្យប្រភេទផ្សេងៗគ្នា រួមមានការទិញការផ្ទេរតុល្យភាព ពីកាតនេះទៅគណនីផ្សេងទៀត ប្រភេទសាច់ប្រាក់សុទ្ធ ឬទិញអីវ៉ាន់ឆូតកាត។ រាល់ការដកប្រាក់នៅតាមអេធីអឹមក៏មានបន្ថែមការពិន័យ APRs ទៀត។ ចំណែកការប្រើលើសចំនួនដែលគេបានអនុញ្ញាតក៏នឹងមានពិន័យបន្ថែមទៀតផង។ ជាមួយនោះ ថ្លៃសេវាប្រតិបត្តិការនៅឯបរទេស ជាធម្មតា ៣% នៃចំនួនទឹកប្រាក់បន្ថែមទៀត។
ជាការពិត ព័ត៌មានទាំងនេះ ស្ដាប់ទៅធម្មតា ប៉ុន្តែពេលវាចេញជាតារាងចំណាយ ទើបអ្នកដឹងថាកំពុងតែផុងខ្លួន៕
មានបានប្រើ Credit កាតអត់ហ្នឹង?
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ សហគ្រិនណាអាច បោះបង់ចោល ៦ ចំណុចនេះ ធានាអាចទាញយកផលពីអាជីវកម្មបានជោគជ័យ
ចុចអាន៖ គន្លឹះតូចៗ តែអាចជួយសន្សំសំចៃថវិការបស់អ្នកបានមួយកម្រិតធំ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?