KPT+
ធ្វើការពីផ្ទះ ចង់ឲ្យសុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ
ការធ្វើការពីផ្ទះអាចថាស្រួលម្យ៉ាងដែរ ដូចជាមិនចាំបាច់ខ្វល់ច្រើនលើការស្លៀកពាក់ ឬមិនចាំបាច់ត្រូវធ្វើដំណើរជាដើម។ ប៉ុន្តែការធ្វើការពីផ្ទះក៏មានផលវិបាកខ្លះដែរព្រោះថាយើងអាចរំលងការហាត់ប្រាណ ការញ៉ាំអាហារច្រើនជ្រុល ឬប្រែប្រួលការគេងជាដើម ប្រសិនជាយើងមិនយកចិត្តទុកដាក់ទៅលើទម្លាប់ដែលជួយដល់សុខភាព។ ដូចនេះយើងគួរយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាពពេលធ្វើការពីផ្ទះ។
១. រៀបចំរបបអាហារ និងអាហារសម្រន់

អាហារដែលមានសារធាតុចិញ្ចឹមអាចជួយដល់ការផ្ចង់អារម្មណ៍ក្នុងការធ្វើការ និងជួយដល់សុខភាពផងដែរ។ ពេលធ្វើការនៅផ្ទះ យើងអាចរៀបចំអាហាររបស់យើងជាមុនដូចជាអាហារពេលព្រឹក ឬពេលថ្ងៃត្រង់ជាដើម។ ការរៀបចំអាហារទុកជាមុនអាចជួយបន្ថយការញ៉ាំអាហារសម្រន់ផ្សេងៗ ឬការញ៉ាំហួសកំណត់។ បន្ថែមពីនេះទៀត យើងគួរកំណត់ពេលវេលាក្នុងការសម្រាកថ្ងៃត្រង់ឲ្យដូចម៉ោងសម្រាកនៅការិយាល័យដែរ ដែលនេះអាចជួយកុំឲ្យយើងរំលងអាហារថ្ងៃត្រង់។ សម្រាប់អាហារសម្រន់ អ្យើងគួរជ្រើសរើសផ្លែឈើស្រស់មកជំនួសអាហារសម្រន់ដែលមានកាឡូរី ឬជាតិស្ករច្រើន។ យើងក៏គួរប្រយ័ត្នទៅលើការញ៉ាំច្រើនហួសកំណត់ពេលធ្វើការពីផ្ទះដែរ។
២. កាត់បន្ថយជាតិកាហ្វេអ៊ីន

ពេលធ្វើការនៅផ្ទះយកល្អគួរផឹកទឹកឲ្យច្រើន ព្រោះការខ្វះជាតិទឹកបណ្ដាលឲ្យហត់ ឬឈឺក្បាល។ ដើម្បីជួយដល់ការផឹកទឹកឲ្យបានច្រើនយើងអាចដាក់កែវទឹក ឬដបទឹកនៅតុធ្វើការ។ បន្ថែមពីនេះ គួរប្រយ័ត្នទៅការផឹកកាហ្វេច្រើន។ ផឹកកាហ្វេច្រើនអាចបង្កឲ្យអាការៈឈឺក្បាល ហត់ ថប់បារម្ភ និងបញ្ហាក្នុងការរំលាយអាហារ។ ដូចនេះមិនគួរផឹកឲ្យលើសពីពីរកែវក្នុងមួយថ្ងៃទេ។
៣. ហាត់ប្រាណឲ្យបានទៀងទាត់

ការហាត់ប្រាណឲ្យបានទៀងទាត់ផ្តល់ប្រយោជន៍ច្រើនមានដូចជាជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនថាមពល និងជួយដល់ការផ្ចង់អារម្មណ៍ទៀតផង។ ពេលនៅផ្ទះតែងធ្វើឲ្យខ្ជិលមិនចង់ហាត់ប្រាណ ហេតុនេះយកល្អគួរមានផែនការ និងកំណត់ម៉ោងសម្រាប់ហាត់ប្រាណច្បាស់លាស់។ អ្នកអាចហាត់ប្រាណនៅពេលព្រឹកព្រលឹមមុនធ្វើការ ឬពេលល្ងាចក្រោយពីម៉ោងធ្វើការ។
៤. រក្សាទម្លាប់នៃការគេង

វិធីដែលល្អគឺរក្សាពេលវេលានៃការចូលគេង និងក្រោកពីគេងឲ្យបានល្អ។ ការធ្វើបែបនេះអាចជួយយើងគេងលក់ស្រួល និងមិនមានអារម្មណ៍ហត់នៅពេលព្រឹក។ អំឡុងពេលថ្ងៃយើងអាចនឹងចង់គេងយូរ ប៉ុន្តែជំនួសឲ្យការគេងថ្ងៃយើងអាចដើរនៅខាងក្រៅបន្តិច ដែលនេះអាចមានប្រយោជន៍ដល់ផលិតភាពការងារ ឬបើចង់សម្រាកគឺសម្រាកត្រឹមតែ២០នាទីបានហើយ។
៥. សម្រាកពីការធ្វើការ

ការធ្វើការពីផ្ទះមានភាពងាយស្រួលដល់ការសម្រាក។យើងអាចសម្រាកក្នុងចន្លោះពេលធ្វើការដោយការបន្ធូរអារម្មណ៍ ឬសម្រាកភ្នែករបស់អ្នកដោយការចម្អិនអាហារ គូររូប ងើបឡើងនិងធ្វើចលនា ឬយ៉ូហ្គា ប៉ុន្តែអ្នកមិនគួរសម្រាកដោយការគេងទេ។
៦. រក្សាទំនាក់ទំនង

ការរក្សាទំនាក់ទំនងរវាងមិត្តរួមការងារអាចជួយដល់សុខភាពផ្លូវចិត្ត និងជួយជំរុញយើងក្នុងការបំពេញកិច្ចការផងដែរ។ ក្រៅពីរក្សាទំនាក់ទំនងជាមួយមិត្តរួមការងារ ការទំនាក់ទំនងជាមួយមិត្តភកិ្ត និងគ្រួសារក៏ជួយដល់យើងដែរ ដោយអាចនិយាយពីការព្រួយបារម្ភ ឬការងាររបស់យើងបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ យ៉ាង ជួយបំបាត់អារម្មណ៍ឯកាពេលយើងនៅផ្ទះម្នាក់ឯងយូរពេក
ចុចអាន៖ គោលការណ៍សុខភាពទាំង ៧ អាចជួយពង្រឹងភាពស៊ាំប្រឆាំងនឹងកូវីដ អំឡុងនៅផ្ទះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ