KPT+
វិធីងាយៗ ៤ យ៉ាង ធ្វើការពីផ្ទះមានប្រសិទ្ធភាពជាងមុន មិនងាយឈឺថ្កាត់ក្នុងអំឡុងរាតត្បាត
កំឡុងពេលនៃជំងឺរាតត្បាត មនុស្សជាច្រើនត្រូវបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះ ហើយធ្វើការពីផ្ទះ ដើម្បីការពារខ្លួនពីជំងឺ។ ធ្វើការពីផ្ទះនឹងបង្កើនទម្លាប់ញ៉ាំនិងគេងច្រើនជាងធម្មតា។ សម្រាប់អ្នកដែលមិនចង់ធ្វើឲ្យរាងកាយរបស់ពួកគេ ក្លាយជាបែបនេះ Kpt Plus មានគន្លឹះសុខភាពល្អៗ មកបង្ហាញជូនមិត្តអ្នកអានសម្រាប់យកទៅអនុវត្ត។
១ ផ្លាស់ប្តូរបន្ទប់គេងទៅជាកន្លែងធ្វើការ

នៅផ្ទះអ្នកមានអារម្មណ៍ថាខ្ជិលដំអក់ ហើយជាលទ្ធផលអ្នកញ៉ាំនិងគេងច្រើនជាងពេលធម្មតា។ ដូច្នេះដើម្បីកែប្រែទម្លាប់អាក្រក់នោះចេញ យើងត្រូវតែប្រែក្លាយបន្ទប់គេងទៅជាកន្លែងធ្វើការ ដោយរៀបចំបន្ទប់គេជាកន្លែងធ្វើការ ហើយគួរតែងូតទឹកស្លៀកពាក់ ដូចជាអ្នកធ្វើការតែម្ដង។ ធ្វើដូចនេះដើម្បីជួយបង្កើនផលិតភាពការងារ។ ជាមួយគ្នានេះដែរ ញ៉ាំឲ្យគ្រប់ ៣ ពេល ព្រោះវាជាអាហារសំខាន់បំផុត។
២ ក្រោករហ័ស
ធ្វើការពីផ្ទះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ក្រោកពីធ្វើការនៅពេលណាក៏បានតាមចិត្តចង់។ ការក្រោកពីគេងលឿន នឹងជួយបង្កើនផលិតភាព ហើយអ្នកក៏នឹងញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់បានច្រើនដែរ។ ប្រសិនបើអ្នកគេងយឺត រាងកាយនឹងដុតបំផ្លាញជាតិខ្លាញ់តិច។ ពេលល្អបំផុតក្នុងការគេង ៧ ទៅ៨ ម៉ោង ដោយក្រោករហ័ស ហាត់ប្រាណជាការល្អ។
៣ ធ្វើឲ្យរាងកាយផ្លាស់ទីបន្តិច

ប្រសិនបើអ្នកធ្វើការគ្រប់ពេល ដោយមិនធ្វើចលនារាងកាយទាល់តែសោះ ទម្លាប់នោះនឹងធ្វើឲ្យអ្នកខ្ជិលហើយការងារប្រហែលជាមិនដំណើរការល្អដូចគ្នា។ ដូច្នេះសូមក្រោកឡើង ហើយដើរចុះឡើងបន្តិច។ ចលនាតូចនឹងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ហើយត្រៀមខ្លួនបន្តដំណើរទៅមុខទៀត។ សម្រាកឲ្យបានល្អ ហើយគិតជានិច្ចថា រាល់កិច្ចការដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់។
៤ ចម្អិនអាហារនៅផ្ទះដោយខ្លួនឯង
មូលហេតុចម្បងដែលធ្វើឲ្យរាងកាយរបស់មនុស្សម្នាក់ៗ ចាប់ផ្តើមរេចរឹលគឺមកពីអាហារ។ នៅពេលធ្វើការយើងត្រូវការអាហារដែលលឿន ហើយអាចញ៉ាំបានភ្លាមៗ។ មនុស្សភាគច្រើនជ្រើសរើសបញ្ជាទិញម្ហូបជាជាងធ្វើម្ហូបដោយខ្លួនឯង។ វាឆ្ងាញ់និងងាយស្រួលប្រើ។ ប៉ុន្តែតាមពិត អ្នកធ្វើការនៅផ្ទះកាន់តែមានពេលវេលាច្រើនទៅវិញទេ។

សាកល្បងចម្អិនអាហារដោយខ្លួនឯង ដើម្បីជួយឲ្យខ្លួនយើងអាចញ៉ាំអាហារដែលមានសុខភាពល្អ ជាពិសេសរាងកាយងាយស្រួលក្នុងការគ្រប់គ្រងទម្ងន់។ អាហារចម្អិនខ្លួនឯង ក៏ជួយពង្រឹងរាងកាយនិងប្រយុទ្ធប្រឆាំងនឹងរោគាផ្សេងៗ។
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៣ យ៉ាង ទាត់ចោលទម្លាប់ខ្ជិលដំអក់ ដែលនាំឲ្យពន្យារពេលការងារ
ចុចអាន៖៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


