KPT+
ប្រាក់មិនមែនជាគោលដៅ តែជាឧបករណ៍ជួយឲ្យសម្រេចគោលដៅ
ស្គាល់ពីអត្ថន័យនៃប្រាក់សិន ទើបដឹងពីគោលបំណងរបស់ខ្លួន។ ប្រាក់អាចនាំមកនូវសុភមង្គលឬទុក្ខវេទនា អាស្រ័យលើវិធីដែលអ្នកចង់វិនិយោគលើវា។
១. ប្រាក់មិនគួរក្លាយជាឧបសគ្គរវាងមនុស្សទេ
ជាបញ្ហា ប្រាក់តែងតែសាងសង់ជញ្ជាំងរវាងមនុស្ស ដោយសារបញ្ហានៃវិសមភាពក្នុងសង្គម។ អ្នកដែលរកប្រាក់បានច្រើន មានទំនោរទាក់ទងជាមួយវណ្ណៈខ្ពស់។ ពួកគេយល់ថាប្រាក់ ជាទំនាក់ទំនងជាមួយមនុស្សមានអំណាចដូចពួកគេ។ អ្នកខ្លះដល់ថ្នាក់ចែកផ្លូវជាមួយសង្សារ ព្រោះមិនអាចបំពេញតម្រូវការដៃគូបាន។
មនុស្សដែលមានប្រាជ្ញានិងជោគជ័យ មិនកំណត់ខ្លួនគេក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទៅនឹងប្រាក់ឡើយ។ ពួកគេដឹងថាទ្រព្យសម្បត្តិគឺជារឿងបណ្ដោះអាសន្ន ប៉ុន្តែគុណតម្លៃនិងទំនាក់ទំនងពិតរបស់មនុស្ស គឺជារបស់មានតម្លៃបំផុតក្នុងជីវិត។ ប្រសិនបើមនុស្សចាប់ផ្ដើមរាប់អានគ្នាដោយការគោរព ពិភពលោកនេះនឹងកាន់តែប្រសើរឡើង។
២. កុំក្លាយជាមនុស្សដែលឱ្យតម្លៃលើសារៈសំខាន់នៃប្រាក់
តើប្រាក់ជាអ្វី? នរណាម្នាក់អាចឆ្លើយបាន? សូមឆ្លុះបញ្ចាំងពីសំណួរពិបាកនេះ!
ប្រាក់គឺជាទំនិញមួយប្រភេទ ដែលត្រូវបានប្រើដើម្បីទិញរបស់របរនិងចំណាយសម្រាប់សេវាកម្មផ្សេងៗ។ ប្រាក់មិនអាចទិញសេចក្ដីស្រឡាញ់ ឬការគោរពរបស់មនុស្សជុំវិញបានទេ ព្រោះអារម្មណ៍ទាំងនេះ មិនអាចវាស់វែងដោយសារប្រាក់បានទេ។
សព្វថ្ងៃ បុរសជាច្រើនគិតថាភាពជោគជ័យផ្នែកហិរញ្ញវត្ថុ គឺជាគន្លឹះនៃសុភមង្គល ហើយវាអាចជួយឲ្យពួកគេរកឃើញស្នេហាពិត។ ដូច្នេះហើយ ពួកគេផ្ដោតតែលើការងាររបស់ពួកគេ ហើយរកមិនឃើញពីស្នេហាពិតទាំងអស់។
លើសពីនេះទៅទៀត មនុស្សតែងផ្ដោតលើប្រាក់ជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺថាគំនិតមនុស្សគ្រប់គ្នា មិនបានគិតអំពីសារៈសំខាន់នៃប្រាក់ឡើយ ដោយអ្នកខ្លះធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សពិការភ្នែក ក្បត់ឧត្ដមគតិព្រោះតែប្រាក់។

៣. ប្រើប្រាក់ដើម្បីពង្រឹងទំនុកចិត្តរបស់យើង
ប្រាក់មិនមែនជារឿងអាក្រក់ទេ ប្រសិនបើអ្នកប្រើវាត្រឹមត្រូវ។ វិធីល្អបំផុតក្នុងការគ្រប់គ្រងប្រាក់ គឺវិនិយោគវាក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ ព្យាយាមរកការងារល្អ ហើយបង្កើតថវិកាផ្ទាល់ខ្លួន។ នេះគឺជាជំហានដំបូង ដើម្បីឯករាជ្យហិរញ្ញវត្ថុរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់សងបំណុលយ៉ាងណា ឲ្យបានលឿន?
ចុចអាន៖ទម្លាប់ខ្លះ ដែលប្រៀបដូចកំពុងដុតកម្ទេចចោលចំណូលដែលរកបានដោយពិបាក
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


