បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បង្ការ​ជំងឺ​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​ តាម​តិចនិក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

នៅ​អំឡុង​ពេល​នៃ​ជំងឺ​រាតត្បាត​នេះ​ មាន​គ្នា​យើង​មួយ​​ចំនួន​ធ្វើការ​ពី​ផ្ទះ ខណៈ​ពេល​​មួយ​ចំនួន​ទៀត ត្រូវ​មក​បំពេញ​ការងារ​នៅ​ក្រុមហ៊ុន។​ ពិត​ណាស់​ ទោះ​បី​ជា​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​មាន​ហានិភ័យ​​ខ្ពស់​​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ក៏​អាច​​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​ដ៏​គ្រោះថ្នាក់​នេះ​​បាន​ផង​ដែរ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
161,709 BEST Asian Office Worker IMAGES, STOCK PHOTOS & VECTORS | Adobe  Stock

យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​​កូវីដ​-១៩​ នៅ​កន្លែង​ធ្វើការ​

ជំហាន​ដំបូង​​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩​ នៅ​កន្លែង​ធ្វើការ​ គឺ​ត្រូវ​ដឹង​ថា​ យើង​អាច​ឆ្លង​នៅ​ពេល​​៖

  • ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្វើការ​
  • នៅ​ក្នុង​ការិយាល័យ​ បំពេញ​ការងារ
  • ធ្វើ​ដំណើរការ​​ទៅ​ទី​កន្លែង​ណា​មួយ​ដែល​ត្រូវ​ចាត់​តាំង​ អំឡុង​ពេល​ធ្វើ​ការងារ​
  • ត្រលប់​ទៅ​ផ្ទះ​វិញ​​

​​​​ការ​​ដឹង​ច្បាស់​​ថា​យើង​អាច​ឆ្លង​​នៅ​ក្នុង​​ស្ថានភាព​ទាំង​នេះ អាច​ឲ្យ​យើង​រៀបចំ​ផែនការ​​​ល្អ​ប្រសើរ​ ក្នុង​ការ​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​​-១៩។

​​យើង​ការពារ​ខ្លួន​ ខណៈ​ពេល​ទៅ​បំពេញ​ការងារ​ដោយ​របៀប​ណា​?

China's Travel Restrictions due to COVID-19: An Explainer (Updated)

ការ​សម្អាត​ម៉ូតូ ឬ​ឡាន​​ដោយ​​បាញ់​ទឹក​​អាកុល ​គឺ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ​ដែរ ​យើង​គប្បី​ពាក់​ម៉ាស​ជាប់​ជានិច្ច​ និង​ត្រូវ​​លាង​សម្អាត​ដៃ​​នៅ​ពេល​ប៉ះពាល់​នឹង​អ្នក​ណា​ម្នាក់​ ឬ​របស់​អ្វី​មួយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។

​ការពារ​ជំងឺ​កូវីដ-១៩​ នៅ​ក្នុង​ការិយាល័យ​

​១. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​

Decline in Kawasaki disease may be linked to pandemic preventive measures

គ្នា​យើង​គប្បី​លាង​សម្អាត​ដៃ​​ឲ្យ​បាន​យ៉ាង​តិច​​២០​វិនាទី​ ដោយ​ប្រើ​ទឹក​ ជាមួយ​នឹង​សាប៊ូ។​ ប៉ុន្តែ​ប្រសិនបើ​គ្មាន​សាប៊ូ​ទេ​នោះ យើង​អាច​ប្រើ​ទឹក​អាកុល​ ឬ​ជែល​លាង​សម្អាត​ដៃ​​ជំនួស​វិញ។ ជា​​ទូទៅ យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​ដៃ​៖

  • នៅ​ពេល​ដែល​យើង​ទៅ​ដល់​ក្រុមហ៊ុន​ ​
  • បន្ទាប់​ពី​ក្អក​ កណ្ដាស់​ ឬ​ញើស​​សម្បោរ​
  • នៅ​ពេល​​ដៃ​កខ្វក់​
  • បន្ទាប់​​ពី​ប្រើប្រាស់​ទីតាំង​រួម​គ្នា​ ដូចជា​នៅ​ពេល​ប្រជុំ​
  • នៅ​ពេល​ប៉ះពាល់​វត្ថុ​ផ្សេង​ៗ​ដូចជា​លុយ ឯកសារ ជណ្ដើរ​យន្ត
  • មុន​ពេល​ និង​បន្ទាប់​ពី​ញ៉ាំ​អាហារ​
  • មុន​ពេល​ និង​បន្ទាប់​ពី​ប្រើប្រាស់​បន្ទប់​ទឹក​​
  • បន្ទាប់​ពី​កាន់​សំរាម​

២. រក្សា​គម្លាត​ពី​អ្នក​ដទៃ

A new center is launched to help ASEAN countries - Shoshan Trading

​​​​​​គន្លឹះ​សំខាន់​មួយ​ទៀត​ ដើម្បី​ការពារ​​ការ​​ឆ្លង​ជំងឺ​កូវីដ​​-១៩​នៅ​ក្នុង​ការិយាល័យ​ ​គឺ​​ត្រូវ​រក្សា​គម្លាត​​​ពី​គ្នា​​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​។ ប្រសិនបើ​មាន​ការ​ប្រជុំ​ យើង​គប្បី​រៀបចំ​កៅអី​ឲ្យ​បាន​ត្រឹមត្រូវ​។ បន្ថែម​ពី​នេះ​ យើង​គប្បី​ជៀសវាង​ប៉ះពាល់​នឹង​អ្នក​ដែល​មិន​ស្រួល​ខ្លួន​។

៣. សម្លាប់​មេរោគ​​​របស់​​ប្រើប្រាស់​​រួម​គ្នា​នៅ​ក្នុង​ការិយាល័យ​

ដើម្បី​បញ្ចៀស​ជំងឺ​កូវីដ​​-១៩ យើង​គប្បី​ជូត​សម្អាត​តុ និង​​សម្ភារៈ​ដទៃ​ទៀត​ ដូចជា​សម្អាត​កុំព្យូទ័រ​ ឬ​ទូរស័ព្ទ ជា​ពិសេស​នៅ​ពេល​ដែល​ប្រើប្រាស់​រួម​គ្នា។

៤. ពាក់​ម៉ាស និង​ជៀសវាង​ប៉ះពាល់​មុខ​

COVID-19 makes face mask detection essential video analytics

យោង​តាម​WHO ​យើង​ចាំបាច់​ពាក់​ម៉ាស​ជាប់​ជានិច្ច​ នៅ​ពេល​ដែល​មិន​អាច​រក្សា​គម្លាត​​បាន​ ព្រម​ទាំង​ជៀសវាង​ប៉ះពាល់​ផ្ទៃ​មុខ ជា​ពិសេស​ភ្នែក​ ច្រមុះ និង​មាត់​។

៥. រៀបចំ​ផែនការ​ ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​

បន្ទាប់​ពី​​ត្រលប់​មក​ដល់​ផ្ទះ​វិញ យើង​គប្បី​ចាត់វិធានការ​ការពារ​មួយ​ចំនួន​ ដូចជា៖

  • ងូត​ទឹក​ និង​ផ្លាស់ប្ដូរ​​សំលៀកបំពាក់
  • ​​បោក​សំលៀកបំពាក់​ ឬ​ដាក់​ត្រាំ​​ចោល​ភ្លាម​ៗ
  • ទុក​ស្បែក​ជើង​នៅ​ខាង​ក្រៅ​
  • សម្លាប់​មេរោគ​​ចេញ​ពី​កាបូប​ ឬ​កាតាប​ ទូរស័ព្ទ​ដៃ​ និង​កាបូប​មុន​ពេល​​ចូល​ទៅ​ក្នុង​ផ្ទះ​។

យ៉ាង​ណា​មិញ យើង​ចាំបាច់​ចាត់វិធានការ​​មួយ​ចំនួន​​ទៀត​ ដើម្បី​ជួយ​​ពង្រឹង​សុខភាព​របស់​យើង​ ដូចជា​ញ៉ាំ​អាហារ​​ដែល​មាន​សារធាតុ​ចិញ្ចឹម​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ហាត់ប្រាណ​ជា​ដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ

ចុចអាន៖ វិធីងាយៗ ៤ យ៉ាង ធ្វើការពីផ្ទះមានប្រសិទ្ធភាពជាងមុន មិនងាយឈឺថ្កាត់ក្នុងអំឡុងរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៩ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩១០ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services