KPT+
មកសាកល្បងរបៀបធ្វើយូហ្គា ៤វិធី នៅកន្លែងធ្វើការងារផ្ដល់ប្រសិទ្ធិភាពសម្រាប់សុខភាព
ការធ្វើយូហ្គា ឬលំហាត់ប្រាណទាំងផ្នែករាងកាយ និងផ្លូវចិត្តពិតជាសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗ។ បច្ចុប្បន្ន មនុស្សគ្រប់ៗរូបរវល់ចំពោះការបម្រើការងាររបស់ខ្លនស្ទើរតែ ៨ម៉ោង ឬ លើសពីនេះក្នុងមួយថ្ងៃ ហើយការអង្គុយធ្វើការច្រើនម៉ោងនៅមុខកុំព្យូទ័រនឹងធ្វើឱ្យមនុស្សមានភាពតានតឹង ស្រ្តេស អាចប៉ះពាល់ដល់សុខភាពពួកគេ។

ជាក់ស្តែង នៅពេលដែលអ្នកអង្គុយធ្វើការក្នុងរយៈពេលយូរ នឹងធ្វើឱ្យរាងកាយបាត់បង់ថាមពល ចុករោយស្មា ឬ ចង្កេះ ហើយភាគរយតិចណាស់ដែលមនុស្សម្នាក់ៗនឹងធ្វើលំហាត់ប្រាណយូហ្គា ឬ លំហាត់ប្រាណផ្សេងៗក្រោយចប់ម៉ោងការងារ។ ហេតុអ្វីអ្នកមិនសាកល្បងនូវវិធីសាស្រ្ត ធ្វើយូហ្គាមួយចំនួននៅកន្លែងការងារវិញម្តង?
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ៤វិធី សម្រាប់ធ្វើយូហ្គានៅការិយាល័យ លោកអ្នកអាចសាកល្បងដោយខ្លួនឯងនូវវិធីមួយចំនួន ដែលអាចជួយដល់រាងកាយរបស់អ្នក។
១.ពត់ដៃរបស់អ្នកទៅមុខ

វិធីពត់ដៃទៅខាងមុខ ធ្វើឱ្យម្រាមដៃទាំង១០ និងកដៃរបស់អ្នកកាត់បន្ថយនូវភាពចុករោយ បន្ទាប់ ពីចំណាយពេលរាប់ម៉ោងនៅមុខកុំព្យូទ័រ។ នេះគឺជាវិធីសាស្ត្រមួយដែលមានភាពងាយស្រួល និងលឿនបំផុត តែក៏អាចឱ្យអ្នកមានអារម្មណ៍ថាធូរស្រាលបានខ្លះ។

២.លើកដៃទាំងពីរឡើងលើ

អង្គុយឱ្យត្រង់ខ្លួន រួចលើកដៃទាំងពីររបស់អ្នកឡើងលើផុតក្បាល បន្ទាប់មកព្យាយាមធ្វើចលនាត្រង់ស្មារបស់អ្នកយឺតៗ ដើម្បីកាត់បន្ថយភាពចុករោយ ដោយរាប់លេខកំណត់នៅក្នុងចិត្តយឺតៗ ពី១ ដល់៥។ រួចហើយ អ្នកអាចងើយមុខឡើងទៅលើដើម្បីឱ្យខ្នងរបស់អ្នកកាន់តែត្រង់។
៣.វិធីអង្គុយដាក់កជើងម្ខាងនៅលើភ្លៅម្ខាងទៀត

អង្គុយធ្វើការយូរ អាចឱ្យអ្នកចុកខ្នង ឈឺចង្កេះ ដូច្នេះអ្នកមកសាកនូវវិធីនេះម្តង។ លោកអ្នកអាចអង្គុយលើកៅអីធ្វើការឱ្យត្រង់ខ្លួន បន្ទាប់មកយកកជើងខាងឆ្វេងមកដាក់នៅលើភ្លៅខាងស្តាំ ដោយចាប់ផ្តើមរាប់ពី១ ដល់១០ យឺតៗ។ បន្ទាប់មកអ្នកអាចប្តូរជើង ដោយធ្វើតាមសកម្មភាពដដែល វាជាវិធីមួយជួយដល់ការចុករោយចង្កេះ និងឆ្អឹងខ្នង។
៤.អង្គុយពត់ខ្លួនទៅចំហៀង

វិធីមួយនេះ អ្នកអាចអង្គុយលើកៅអីធ្វើការរបស់ខ្លួន រក្សាលំនឹងឱ្យបានល្អ រួចហើយចាប់ផ្តើមពត់ខ្លួនប្រាណទៅខាងចំហៀង តែជើងរបស់អ្នកត្រូវរក្សាលំនឹងទៅមុខដដែល ពោលគឺ ងាកតែក្បាល ដៃ និងខ្លួនប៉ុណ្ណោះ។ រួចហើយអ្នកអាចរាប់ដល់ ៥ ឬ ១០ បន្ទាប់មកប្តូរទៅម្ខាងទៀតតាមសកម្មភាពដដែល។ អ្នកក៏អាចធ្វើចលនាកទៅមកយឺតៗផងដែរ ដើម្បីកាត់បន្ថយភាពចុករោយនៅស្មា ក និងចង្កេះ៕
អត្ថបទ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


