KPT+
ស្គាល់លេខស្បែកជើងមនុស្សស្រី ដូចស្គាល់និស្ស័យពិតរបស់នាង
ពាក់ស្បែកជើងលេខ ៣៦

ជាមនុស្សស្រីដែលមានទំនុកចិត្តខ្ពស់ ចូលចំណោមគេ និងមានភាពរីករាយជាប់ខ្លួនជានិច្ច។ នាងក៏ជាមនុស្សដែលរាប់អានជាមួយមនុស្សថ្មីៗបានងាយ និងលឿនបំផុត។ ចូលចិត្តធ្វើការដោយប្រើបញ្ញា និងដោះស្រាយបញ្ហាដោយសច្ចភាព និងមិនលម្អៀង។
ពាក់ស្បែកជើងលេខ ៣៧

នាងជាមនុស្សស្រីសុភាពរាបសារ ទន់ភ្លន់ និងមានភាពទាក់ទាញ។ នាងឆេវឆាវបន្តិច ហើយចូលចិត្តនិយាយត្រង់ទៅត្រង់មក ទោះបីជាដឹងថា និយាយចេញមកប៉ះពាល់អ្នកស្តាប់ក៏ដោយ។ នាងចេះគ្រប់គ្រងជីវិតផ្ទាល់ខ្លួន និងជីវិតការងារបានយ៉ាងល្អ។
ពាក់ស្បែកជើងលេខ ៣៨

មនុស្សស្រីដែលពាក់ស្បែកជើងលេខនេះចូលចិត្តបទពិសោធន៍ថ្មីៗ ហើយក៏ជាមនុស្សក្លាហាន និងនិយមផ្សងព្រេងផងដែរ។
ជាមនុស្សដែលមានមានភាពថ្លៃថ្នូរ ទាន់សម័យ និងមានសុជីវធម៌ខ្ពស់។ នាងចូលចិត្តនិយាយច្រើនបន្តិច ប៉ុន្តែមនុស្សជុំវិញស្រឡាញ់ចូលចិត្តនាងណាស់។
ពាក់ស្បែកជើងលេខ ៣៩

មនុស្សស្រីប្រភេទនេះ ជាទូទៅមានភាពទន់ភ្លន់ សុភាពរាបសារ និងថែមទាំងរ៉ូមែនទិកទៀតផង។ ជាមនុស្សស្រីដែលចូលចិត្តការប្រកួតប្រជែង បង្កើតគម្រោងថ្មីៗ ជាពិសេសជំនាញខាងរាប់អានមិត្តថ្មី និងរក្សាមិត្តភាពបានរឹងមាំ។
ពាក់ស្បែកជើងលេខ ៤០

នាងមានអាកប្បកិរិយាបែបធម្មជាតិ និងមានរបៀបរៀបរយក្នុងការរស់នៅ។ នាងមិនចូលចិត្តមានការដកពិសោធន៍អ្វីច្រើននោះទេ ប៉ុន្តែមនុស្សជាទីស្រឡាញ់ចង់បានអ្វីដែលថ្មីនោះ នាងពេញចិត្តនៅក្នុងការគាំទ្រគ្នាទៅវិញទៅមក។
ជាមនុស្សស្រីមានគេចោមរោមចូលចិត្ត ព្រោះនាងមានសមត្ថភាពនៅក្នុងការផ្ដល់នូវទំនុកចិត្តលើខ្លួនឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ស្គាល់ចរិតពិតមនុស្សស្រី ៤ ប្រភេទតាមរយៈពណ៌ផ្កាកុលាបដែលនាងស្រឡាញ់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


