KPT+
យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍ កាន់តែខ្លាំងក្លាជាងមុន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា បានវាយលុកក្នុងប្រទេសកម្ពុជា ប៉ុន្តែថ្មីៗនេះវីរុសបំប្លែងខ្លួនថ្មី Delta ក៏កំពុងវាយលុកយ៉ាងសកម្ម នៅក្នុងសហគមន៍តាមកន្លែងជាដុំៗ ។ ពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំង ប្រភេទវីរុស Delta ដោយសារការចម្លងមានល្បឿនលឿន ។

អង្គការសុខភាពពិភពលោក (WHO) បានសម្ដែងការព្រួយបារម្ភថា កូវីដត្រូវបានរីករាលដាលជាទូទៅ លើក្រុមមនុស្សមានអាយុពី ២០ ទៅ ៤០ ឆ្នាំ ដែលពួកគេភាគច្រើនមិនបានដឹងអំពីការឆ្លង។ ប្រការនេះធ្វើឲ្យក្រុមមនុស្សទាំងនោះ ចុះខ្សោយលឿន និងកាន់តែងាយឆ្លង Delta។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ខណៈ Deltaកំពុងរាលដាលឆ្លងចូលក្នុងសហគមន៍កាន់តែច្រើន ក្នុងនោះដែរ គេក៏ឃើញយុវវ័យនិងយុវជនស្រករក្រោយ ដែលនិយមភ្លើតភ្លើនពពាក់ពពូនប្រមូលផ្ដុំគ្នា តាមហាងកាហ្វេ ហាងអាហារហូបចុក ហាងផឹកស៊ីនិងកន្លែងផ្សេងៗទៀត កកកុញមនុស្សមិនភ័យខ្លាចមេរោគសូម្បីតែបន្តិចណា។

ចូលមកដល់ពេលវេលានេះអ្នកណាក៏មានហានិភ័យដែរ បើមិនចេះការពារខ្លួន មិនប្រយ័ត្ន និងមើលស្រាលជំងឺគិតថាមិនអី។ បើយុវជនម្នាក់ៗមើលរំលងវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ហើយគិតថា ឲ្យតែពាក់ម៉ាសបាញ់អាកុលពេលចេញក្រៅ គឺបានហើយ នោះវីរុសបំប្លែងខ្លួន Delta នឹងវាយលុកក្នុងសហគមន៍កាន់តែខ្លាំងក្លាជាងមុនទ្វេដង។
បើទោះបីជាយើង ត្រូវរស់នៅជាមួយមេរោគក្ដី តែយើងក៏ត្រូវចេះការពារខ្លួនឯង និងអ្នកជុំវិញខ្លួន ចេះប្រុងប្រយ័ត្ននិងមានវិន័យក្នុងការរស់នៅ ក្នុងសម័យរាតត្បាតនេះ។

យុវវ័យ ជាទំពាំងស្នង មិនមែនជាជនចម្លងមេរោគទៅកាន់គ្រួសារឡើយ។ ចូរធ្វើអ្វីឲ្យមានប្រយោជន៍ ជួយដល់ប្រទេសជាតិ ក្នុងវិបត្តិនេះ។ ម្នាក់ៗត្រូវទទួលខុសត្រូវលើខ្លួនឯងរៀងៗខ្លួន ទាំងទំនួលខុសត្រូវសង្គម និងទំនួលខុសត្រូវសម្រាប់គ្រួសារ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


