ព័ត៌មានជាតិ
លោក ឌិត ទីណា៖ ការបង្កើតសហគមន៍កសិកម្មទំនើបរួមចំណែកផ្ដល់ផលប្រយោជន៍ដល់កសិករ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ការបង្កើតសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាសហគមន៍រាជធានី-ខេត្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍។ លោកបានលើកឡើងបែបនេះក្នុង “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក ឌិត ទីណា មានប្រសាសន៍ថា ដោយពិនិត្យឃើញថាសហគមន៍កសិកម្មនាពេលបច្ចុប្បន្នប្រឈមនឹងបញ្ហាជាច្រើន តាំងពីបញ្ហាកង្វះដើមទុន ការដឹកនាំ កង្វះឥណទានក្នុងការប្រាក់ទាប ចង្វាក់ផលិតកម្ម និងការផលិតមានថ្លៃដើមខ្ពស់ និងបញ្ហាទីផ្សារ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា មានទស្សនៈទានជំរុញឲ្យបង្កើតសហគមន៍កសិកម្មទំនើបដែលមានកម្រិតសមាហរណកម្មខ្ពស់ ប្រមូលផ្តុំប្រជាកសិករ ក្រោមយន្តការផលិតកម្មកសិកម្មតែមួយ សំដៅធ្វើយ៉ាងណាឲ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន។

លើសពីនេះទៀត ការបង្កើតសហគមន៍កសិកម្មទំនើបនេះ គឺបានរួមចំណែកនិងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ និងមធ្យោបាយផលិតកម្ម ទំនើប ការពិភាក្សាយោបល់ និងការគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានការប្រាក់ទាបសំដៅធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារនៃប្រទេសដទៃទៀតបាន។
ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសហគមន៍កសិកម្មប្រមាណជា ១២៥១ ក្នុងនោះមានសមាជិកសរុប ១៧ម៉ឺននាក់។ ប៉ុន្តែ ចំណោមសហគមន៍សរុបទាំងអស់ សហគមន៍កសិកម្មរឹងមាំគឺមានតែ ២១៧សហគមន៍ប៉ុណ្ណោះ។ ហើយសហគមន៍ទាំងអស់មានដើមទុនសរុប ២៦លានដុល្លារ បើគិតជាមធ្យមភាគ គឺមានតែ ២ម៉ឺនដុល្លារ ក្នុងមួយសហគមន៍។

បន្ថែមពីនេះ លោក ឌិត ទីណា បានអះអាងដែរថា នៅក្នុងដំណាក់កាលដំបូង នៃកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏បានត្រៀមរៀបចំសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន ៤ ដែលរួមមាន បន្លែ ស្រូវ ស្វាយចន្ទី និងម្រេច ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


