KPT+
WHO ព្រមានថា ស្តាប់សំឡេងខ្លាំងៗពីកាសអាចធ្វើឲ្យយើងថ្លង់
អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីផលវិបាកលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ការអប់រំ និងអាជីព បណ្ដាលមកពីការបាត់បង់សោតវិញ្ញាណ។ អង្គការនេះ បានណែនាំឲ្យបន្ថយសំឡេងចំពោះឧបករណ៍ស្ដាប់សំឡេងនានា ប្រើប្រាស់កាសកាត់បន្ថយសំឡេងមិនចាំបាច់ និងពាក់កាស នៅពេលទៅកន្លែងមានសំឡេងខ្លាំង។

ទិន្នន័យពីអង្គការសុខភាពពិភពលោក បានបង្ហាញថា ជិត ៥០% នៃក្មេងជំទង់ និងមនុស្សពេញវ័យ ពី ១២-៣៥ ឆ្នាំ បានរងការប៉ះពាល់ទៅនឹងកម្រិតមិនមានសុវត្ថិភាពនៃសំឡេងចេញពីឧបករណ៍ស្ដាប់ផ្ទាល់ខ្លួន។ ចំណែក ៤០% បានរងការប៉ះពាល់កម្រិតសំឡេងនៅតាមទីតាំងកម្សាន្ដនានា នាំឲ្យខូតខាតសោតវិញ្ញាណ។ កត្ដាទាំងនេះ អាចឈានទៅការបំផ្លាញកោសិកាស្ដាប់ ធ្វើឲ្យយើងថ្លង់រៀងរហូត។
ការបាត់បង់សរសៃប្រសាទសោតវិញ្ញាណ ជាបញ្ហាសុខភាពមួយ ដោយសារបានប៉ះពាល់កម្រិតសំឡេងមិនមានសុវត្ថិភាព។ នេះបើតាមលោក Pan Tao អ្នកជំនាញផ្នែកសោតនៃសាកលវិទ្យាល័យ Peking ក្នុងក្រុងប៉េកាំង ប្រទេសចិន។ នាយកដ្ឋានលោក បានទទួលអ្នកជំងឺកាន់តែច្រើនឡើង ជាមួយពិការភាពផ្នែកត្រចៀក ក្នុងនោះរួមមានក្មេងជំទង់ជាច្រើនផងដែរ។
លោក Pan Tao បន្ថែមថា “អ្នកបាត់បង់ការសា្ដប់ដំណាក់ដំបូង (Mild Hearing Loss) ជាធម្មតា អាចធ្វើការទំនាក់ទំនងប្រចាំថ្ងៃដោយគ្មានបញ្ហានោះទេ ប៉ុន្ដែការបំផ្លាញ អាចនឹងមិនត្រលប់មកដូចដើមនោះទេ បើមិនបានព្យាបាលត្រឹមត្រូវ ក្នុងរយៈពេល ២-៣ ខែ ដំបូង“៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ រងសំឡេងរំខានរយៈពេលយូរ ប៉ះពាល់សុខភាពលើសពីអ្វីយើងគិត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


