KPT+
អ្នកតេស្តវិជ្ជមានកូវីដកម្រិតស្រាលឬគ្មានរោគសញ្ញា បើលាក់លៀមគឺដូចល្មើសច្បាប់ និងមានចេតនាដើរចម្លង
ចំពោះករណីអ្នកជំងឺកម្រិតស្រាល ឬរោគសញ្ញាមិនបញ្ចេញ ហើយធ្វើតេស្តមានវិជ្ជមាន ត្រូវតែរាយការណ៍ទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានឲ្យបានដឹង និងមិនត្រូវលាក់លៀមនោះទេ។

ករណីលាក់ឬមិនចង់ឲ្យគេដឹង ចាត់ទុកថាល្មើសច្បាប់ធ្ងន់ធ្ងរ និងមានចេតនាដើរចម្លងគេឯង ឬប្រសិនបើមានអាសន្ន គឺមិនអាចជួយទាន់ពេលវេលាបានឡើយ។
ការរាយការណ៍គឺជារឿងមួយល្អដើម្បីឲ្យអាជ្ញាធរបានកត់ត្រាទុក និងអាចផ្ដល់ការប្រឹក្សាពីការថែទាំឲ្យបានត្រឹមត្រូវ និងការផ្ដល់ជំនួយឧបត្ថម្ភតាមតម្រូវការចាំបាច់។ ជាមួយគ្នានេះ ការផ្ដល់ព័ត៌មានអាចជួយអ្នកជំងឺក្នុងស្ថានភាពអាសន្នណាមួយ ឬសង្គ្រោះទាន់ពេលវេលា។
សម្រាប់បញ្ហានេះ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងដែរថា អាជ្ញាធរនឹងដាក់ស្លាកតាមផ្ទះពេលមានអ្នកជំងឺកំពុងព្យាបាលតាមផ្ទះ ដើម្បីជូនដំណឹងក្រើនរំលឹកដល់អ្នករស់នៅជុំវិញចូលរួមតាមដាន ឬរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានករណីមានអ្នកល្មើស ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ។ សមាជិកគ្រួសារក្នុងដំបូលផ្ទះតែមួយ ក្នុងពេលមានអ្នកជំងឺសម្រាកព្យាបាល ហាមដាច់ខាតការចេញដំណើរទៅក្រៅមិនថាប្រកបអាជីវកម្ម ឬការដើរហើរគោលដៅណាមួយ។ ជាមួយគ្នានេះ ទាំងអ្នកប៉ះពាល់ទាំងអ្នកជំងឺត្រូវដាក់ខ្លួន ១៤ ថ្ងៃ ក្រោយបញ្ចប់ការព្យាបាល។ លោកក៏លើកឡើងពីទិដ្ឋភាពផ្លូវច្បាប់មានការដាក់ទោសវិន័យ សម្រាប់អ្នកល្មើសអាចពិន័យជាទឹកប្រាក់និងជាប់ពន្ធនាគារ។

ដោយឡែក បើសិនជាក្រុមហ៊ុនឬស្ថាប័នណាមានបុគ្គលិកលាក់លៀមរឿងតេស្តកូវីដមិនប្រាប់មេកោយខ្លួនបានដឹង ហើយនៅមកធ្វើការធម្មតា នោះក៏អាចចាត់ទុកថាមានចេតនាចម្លងដែរ។ រឿងកូវីដនេះមិនមែនជារឿងត្រូវខ្មាសអៀន លាក់បំពួន មិនឲ្យអ្នកណាដឹងឡើយ។
បើសិនបុគ្គលម្នាក់ៗលាក់របៀបនេះ ហើយអ្នកជុំវិញយើងមិនបានដឹងឮ នោះពួកគេនឹងឆ្លងបន្តពីយើង ហើយអាចរាលដាលដល់សមាជិកគ្រួសារពួកគេ ឬសហគមន៍ទាំងមូល។ ជាពិសេសមនុស្សចាស់ កូនក្មេង និងក្រុមមនុស្សមានជំងឺរ៉ាំរ៉ៃងាយឆ្លងវីរុសជាងអ្នកណាៗទាំងអស់។

ឬយើងម្នាក់ឯងចង់ក្លាយជាអ្នកចែកចាយកូវីដ និងវីរុសបំប្លែងខ្លួនទៅអ្នកជុំវិញ! សាកស្រមៃមើលថា បើអ្នកឆ្លងនោះជាសមាជិកគ្រួសារយើង តើយើងមានអារម្មណ៍យ៉ាងណា នៅពេលខ្លួនក្លាយជាបុគ្គលមានចេតនាចម្លងទៅគេជុំវិញ ហើយបន្ទាប់ក៏ចេញសារសុំទោសជាសាធារណស្ដាយក្រោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍ កាន់តែខ្លាំងក្លាជាងមុន
ចុចអាន៖ក្រោយ ៧ ទីតាំងនៅភ្នំពេញ រកឃើញឆ្លងវីរុសបំប្លែងខ្លួន Delta នេះជារឿងគួរធ្វើសម្រាប់ពលរដ្ឋម្នាក់ៗ
ចុចអាន៖រឿងសំខាន់ ៤ យ៉ាងដែលគួរធ្វើ ប្រសិនបើដៃគូឬសមាជិកគ្រួសារបានឆ្លងកូវីដ ជាពិសេសDelta
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៨ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


