KPT+
រឿងសំខាន់ ៤ យ៉ាងដែលគួរធ្វើ ប្រសិនបើដៃគូឬសមាជិកគ្រួសារបានឆ្លងកូវីដ ជាពិសេសDelta
កូវីដបានក្លាយជាជំងឺរាតត្បាត និងក្លាយពូជជាវីរុសបំប្លែងខ្លួនច្រើនប្រភេទ ហើយកំពុងដើរទៅដល់ជ្រុងឆ្ងាយបំផុតនៃពិភពលោកស្ទើរមិនជឿ។ ប៉ុន្តែមិនថាវាដើរដល់ណាទេ នៅពេលនេះយើងត្រូវចាត់វិធានការ បង្ការជាមុន តាមដែលអាចធ្វើទៅបាន។
អត្ថបទនេះនឹងផ្ដោតលើអ្វីដែលអ្នកគួរធ្វើ ប្រសិនបើដៃគូឬសមាជិកគ្រួសារយើងបានបង្ហាញរោគសញ្ញាទាំងកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ៖
១ ធ្វើជាសសរទ្រូងនៃការគាំទ្រអ្នកឈឺ
ដៃគូឬសមាជិកគ្រួសារ ពិតជាត្រូវការយើងជាចាំបាច់ក្នុងស្ថានការបែបនេះ ច្រើនជាងពេលណាទាំងអស់។ បុគ្គលដែលមានជំងឺកូវីដ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក រហូតដល់ពួកគេជាសះស្បើយ។ ពេញមួយកំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែក ពួកគេនឹងមានអារម្មណ៍ឯកោ និងច្របូកច្របល់។ ដូច្នេះយើងត្រូវឧស្សាហ៏និយាយទូរសព្ទ និយាយជាមួយពួកគេ ហើយធ្វើឲ្យពួកគេមានអារម្មណ៍ថាមិនអីទេ។ ជំងឺនេះងាយស្រួលប្រយុទ្ធ បើយើងផ្ដល់ក្តីសង្ឃឹមឲ្យអ្នកជំងឺ កាន់តែមានសុខភាពល្អ។
២ កុំភ័យស្លន់ស្លោ
ការនិយាយស្រួលជាងធ្វើ ប៉ុន្តែការភ័យស្លន់ស្លោមិនអាចជួយអ្វីបានច្រើនទេ។ ក្នុងគ្រាដ៏លំបាកនេះអ្នកត្រូវធ្វើជាបុគ្គលដែលលះបង់និងរឹងមាំ។ នេះគឺជារោគរាតត្បាត ហើយប្រទេសណាក៏ជួបវាដែរ។ កុំមានអារម្មណ៍ឯកា ហើយកុំភ័យស្លន់ស្លោ ចូរប្រយ័ត្ននិងមានសង្ឃឹម។ ដៃគូឬសមាជិកគ្រួសារយើងនឹងត្រូវព្យាបាលជា ហើយត្រលប់មកវិញ។ ពេលនេះមិនមែនជាពេលដែលត្រូវភ័យនោះទេ ប៉ុន្តែជាពេលដែលត្រូវបង្ហាញការគាំទ្រ។
៣ ថែរក្សាខ្លួន

សូមប្រាកដថា យើងមិនភ្លេចអំពីសុខភាពខ្លួនឯងក្នុងអំឡុងពេលនេះដូចគ្នា ព្រោះនេះគឺជារឿងសំខាន់។ សូមចងចាំថា ត្រូវរក្សាជាតិទឹក ពាក់ម៉ាសរាល់ពេលចេញទៅក្រៅ និងចៀសវាងការចេញក្រៅនៅពេលដែលមិនចាំបាច់ក្នុងពេលបច្ចុប្បន្ននេះ។
៤ ទទួលយកតែព័ត៌មានត្រឹមត្រូវ
អង្គការសុខភាពពិភពលោក (WHO) បានបង្កើត portal សម្រាប់គោលបំណងតែមួយគឺដើម្បីផ្សព្វផ្សាយព័ត៌មាន និងការយល់ដឹងអំពីជំងឺកូវីដនិងវីរុសបំប្លែងខ្លួនថ្មីគ្រប់ប្រភេទ។ ជាពិសេសមិនថាតែព័ត៌មានចេញពី WHO ទេ សូម្បីនៅស្រុកយើងក៏ត្រូវឆ្លាតវៃក្នុងការមើលព័ត៌មានណាពិត និងមិនពិតដែរ។ ចៀសវាងនាំឲ្យមានការភ័ន្តច្រឡំ ហើយមើលព័ត៌មានក្លែងក្លាយច្រើន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល
ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍ កាន់តែខ្លាំងក្លាជាងមុន
ចុចអាន៖លម្អិតពីការគ្រប់គ្រង ឬប្រើប្រាស់ឱសថព្យាបាលអ្នកជំងឺកូវីដស្រាលតាមផ្ទះ និងកម្រិតមធ្យម
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


