Connect with us

KPT+

អត់ចេះភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងឌីជីថល ចូលទស្សនាវីដេអូនេះ

បានផុស

នៅ

ថ្មីៗនេះ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យដាក់ប្រើនូវប្រព័ន្ធ QR Code របស់ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឬ «StopCovid QR Vaccine» ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ កុំពិបាកយកកាតតាមខ្លួន ឬបង្ការការភ្លេចភ្លាំងផ្សេងៗ។

ប្រព័ន្ធ QR Code «StopCovid QR Vaccine» នេះផងដែរមានមុខងារសំខាន់ចំនួនបីគឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (២) គ្រប់គ្រងការធ្វើចត្តាឡីស័ក និង (៣) បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។

បន្ថែមពីលើនោះ ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាន នៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ រួមគ្នាជាមួយក្រសួងសុខាភិបាល បានផលិតវីដេអូណែនាំពីរបៀបចុះឈ្មោះចូលក្នុងប្រព័ន្ធ QR Code របស់ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូចខាងក្រោម៖

អត្ថបទ៖ សន្យា

ចុចអាន៖ សារសំខាន់នៃ QR Code របស់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩​ គ្រប់គ្នាត្រូវយល់ដឹង

ចុចអាន៖ បង្ហោះបណ្ណចាក់វ៉ាក់សាំងដូសជំរុញព្រោងព្រាតលើហ្វេសប៊ុក មានដឹងគុណវិបត្តិឬនៅ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម