KPT+
បើ Crush គេខ្លាំង ធ្វើម៉េចអាចឈប់បានទៅ?
ពាក្យថា Crush អាចនិយាយបានថា ជាការលួចចូលចិត្តនិងចាប់អារម្មណ៍នរណាម្នាក់តែម្នាក់ឯងដោយមិនឲ្យគេដឹងខ្លួន។ វាមិនចម្លែកអ្វីទេដែលធម្មតាៗយើងឧស្សាហ៍ Crush គេឯងច្រើនគ្នា នៅពេលឃើញគេមានចំណុចទាក់ទាញណាមួយដែលយើងចូលចិត្ត។ Crush មិនមែនមានន័យថាស្រឡាញ់ទេ តែបើ Crush គេខ្លាំងរហូតនឹកគេព្រឹកល្ងាច យើងប្រហែលជាលង់ស្រឡាញ់គេហើយ។ ចុះបើលង់ស្រឡាញ់គេខ្លាំង តែគេមិនដឹងខ្លួន ហើយយើងក៏ដឹងថាគ្មានសង្ឃឹម តើគួរកាត់ចិត្តឈប់ Crush យ៉ាងម៉េចទៅ? ទីនេះ KPT Plus មានវិធី ២ ជួយឲ្យកាត់ចិត្តឈប់លង់នឹង Crush ដើម្បីណែនាំជូនប្រិយមិត្តទាំងអស់គ្នា៖

ទី១ នៅឲ្យឆ្ងាយពី Crush
នៅឲ្យឆ្ងាយពីមនុស្សដែលយើង Crush ជាវិធីល្អបំផុត ខណៈយើងកំពុងលង់គេខ្លាំងមែនទែន។ ការនៅឲ្យឆ្ងាយមិនមែនមានន័យថា យើងរត់គេចទេ ប៉ុន្តែយើងអាចចៀសវាងមិនទៅកន្លែងណាដែលគេទៅ និងកន្លែងណាដែលមិត្តភក្តិគេទៅដែរ។ ធ្វើបែបនេះ មិនមែនរើសអើងមនុស្សទេ តែយើងមិនត្រូវការដឹងឮពីគេសូម្បីប៉ុនក្រចក។ ក្នុងទូរសព្ទយើងក៏ដោយគួរលុបលេខ និងលុបសារដែលធ្លាប់ផ្ញើចេញឲ្យអស់ពីទូរសព្ទ។ ទោះបីនៅក្នុងបណ្ដាញសង្គមដូចជា Facebook ឬ Instagram ក្ដីក៏ត្រូវ Unfollow ឬ Unfriend ចោលទាំងអស់ដែរ។ បើសិននឹកគេហើយចង់បើកមើលគេលើបណ្ដាញសង្គម ត្រូវទន្ទេញថា កុំចង់ដឹងពីគេ!! ទោះយើងទៅដល់ទីណាក៏ដោយ នៅជាមួយអ្នកណាក៏ដោយមិនត្រូវរំឭកពីគេមួយម៉ាត់ណាឡើយ។ បើមានវត្ថុអ្វីធ្វើឲ្យយើងរឭកពីគេ ត្រូវយកវាទុកម្ដុំ ឬបរិច្ចាគ ឬបោះចោល។ ការដឹងឮពីគេ វាធ្វើឲ្យយើងនៅតែអាល័យ និងបន្ត Crush គេមិនឈប់។ បើបែបនេះ គួរនៅឲ្យឆ្ងាយតាមគ្រប់វិធីទាំងអស់ដែលអាចធ្វើបាន។

ទី២ បង្វែរអារម្មណ៍ខ្លួនឯង
ផ្ដោតអារម្មណ៍លើបំណងប្រាថ្នាដែលយើងចង់ធ្វើ ច្រើនជាងយកពេលទៅគិតគេងព្រួយពីគេឥតល្ហែ។ មិនចាំបាច់ខំធ្វើល្អដាក់គេ ឲ្យគេទន់ចិត្តអាណិតស្រឡាញ់យើងទេ ព្រោះថាមនុស្សមិនស្រឡាញ់នៅតែមិនអាចស្រឡាញ់។ ព្យាយាមធ្វើអ្វីដែលយើងចូលចិត្តដូចជា លេងកីឡា លេងតន្ត្រី គូររូប អានសៀវភៅ ឬធ្វើម្ហូបជាដើម។ ខិតខំធ្វើការរកចំណូល។ ទៅកម្សាន្តកន្លែងណាដែលយើងចង់ទៅ ដើម្បីឲ្យកាដូដល់ខ្លួនឯងនិងជាការលំហែ។ សាកល្បងសម្មភាពថ្មីៗដែលយើងមិនធ្លាប់ធ្វើ។ សាកល្បងជួបមនុស្សថ្មីនិងរាប់អានមនុស្សថ្មី។ ថាមិនត្រូវជួប Crush ពិតក៏ថាបាន។ បើមានបុរសស្រ្តីណាចង់មានទំនាក់ទំនងជាមួយយើង ក៏សាកល្បងណាត់ជាមួយគេទៅ។ បេះដូងយើង យើងជាអ្នកគ្រប់គ្រងនិងបញ្ជារវាទេ។ កុំជឿគេថា បេះដូងមិនស្ដាប់បញ្ជានោះ! តាមពិតវាស្ដាប់បញ្ជាយើងណាស់ លើកតែយើងមិនចង់បញ្ជាប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រភេទក្លិនទឹកអប់ដែលបុរសគួរប្រើ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សស្រី
ចុចអាន៖ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


