KPT+
៦ សំណួរ សួរខ្លួនឯង មុនពេលចង់ក្លាយជាគិលានុបដ្ឋាយិកា
មានហេតុផលជាច្រើន ដែលសិស្សនិស្សិតមួយចំនួន កំពុងពិចារណាថាគួរចូលទៅក្នុងវិស័យថែទាំអ្នកជំងឺ ឬត្រូវរៀនជំនាញផ្សេងវិញ។

ដូច្នេះ មុននឹងសិស្សទាំងអស់ស្រលាញ់ជំនាញថែទាំ សាកល្បងមកឆ្លើយសំណួរសំខាន់ៗចំនួន ៦ ចំពោះខ្លួឯងជាមុនសិន។
១ តើខ្ញុំមានការការអត់ធ្មត់ប៉ុណ្ណាជាមួយអ្នកជំងឺ?
មុនចង់ក្លាយជាគិលានុបដ្ឋាយិកា សួរខ្លួនឯងថា តើចរិតលក្ខណៈសំខាន់បំផុតរបស់អ្នកជំនាញគិលានុបដ្ឋាយិកា គឺជាអ្វី ?គិលានុបដ្ឋាយិកាមួយរូប ត្រូវធ្វើការលះបង់យ៉ាងជិតស្និទ្ធជាមួយមនុស្សដែលឈឺ ឬរបួស ដោយមិនអាចដកឃ្លាបានឡើយ។ ជាគ្រូពេទ្យត្រូវមានការយល់ដឹង និងយល់ពីតម្រូវការ តូចធំរបស់អ្នកឈឺជានិច្ច។ ដែលទាំងនេះគេហៅថា ការអត់ធ្មត់របស់គ្រូពេទ្យ ជាមួយអ្នកជំងឺ។ ប្រសិនបើសិស្សឬអ្នកមានបំណងចង់សិក្សាជំនាញនេះ ហើយអាចឆ្លងផុតវគ្គនេះបាន ចឹងយើងបន្តទៅសំណួរទី ២ ម្ដង។
២ តើខ្ញុំស្គាល់មុខងារដែលត្រូវធ្វើទេ?
កាតព្វកិច្ចជាគិលានុបដ្ឋាយិកា ដែលអ្នកគួរដឹងមុនពេលចូលឧស្សាហកម្មថែទាំសុខភាព ភាគច្រើនមិនរីករាយដូចការងារអ្នកដទៃទេ។ ជាឧទាហរណ៍ អ្នកនឹងត្រូវសម្អាត និងស្លៀកពាក់ឈុតដដែលៗជាញឹកញាប់ ជួយងូតទឹកឲ្យអ្នកជំងឺ និងសម្អាតពូកជាដើម។ ចំពោះការងារនេះ អាចគួរឲ្យខ្លាចនៅពេលដំបូង។ តែយ៉ាងណា អ្នកក៏ត្រូវរំលឹកខ្លួនឯងថា នេះជាមុខងារនិងតួនាទីក្នុងនាមជាគ្រូពេទ្យថែទាំអ្នកជំងឺ។

៣ ជាញឹកញាប់ គិលានុបដ្ឋាយិកានឹង ៖
-ចូលរួមចំណែកក្នុងការបង្កើត និងអនុវត្តផែនការថែទាំសម្រាប់អ្នកជំងឺរបស់ខ្លួន។
-អប់រំអ្នកជំងឺអំពីរបៀបថែទាំខ្លួនឯង ពេញមួយជីវិតរបស់ពួកគេ ក៏ដូចជារបៀបគ្រប់គ្រងលក្ខខណ្ឌរបស់ពួកគេ។
-ផ្ដល់ដំបូន្មាន ទាក់ទងនឹងការផ្លាស់ប្តូររបៀបរស់នៅសំខាន់ៗ ដើម្បីកែលម្អសុខុមាលភាពអ្នកជំងឺ។
-ដើរតួនាទីនាំមុខ ក្នុងការធ្វើតេស្តរាងកាយ។
-ចូលរួមក្នុងការវិនិច្ឆ័យ ជាពិសេសនៅពេលនិយាយអំពីការបញ្ជាទិញ និងការបកស្រាយលទ្ធផលតេស្ត។
-ចេញវេជ្ជបញ្ជាថ្នាំ និងណែនាំអ្នកជំងឺនៅពេលណា និងរបៀបលេបថ្នាំ។
-ថែរក្សាការចូលអ្នកជំងឺ ការផ្ទេរ និងការរំសាយចេញ
-ធ្វើការបញ្ជូនទៅកាន់អ្នកអនុវត្តការថែទាំសុខភាពផ្សេងទៀត ប្រសិនបើការថែទាំឯកទេស ឬមតិទីពីរត្រូវបានទាមទារ។
៤ តើខ្ញុំស្លេកស្លាំង ឬឆាប់ស្លុតស្មារតីដែរទេ?
ការធ្វើជាគិលានុបដ្ឋាយិកា មានន័យថា យើងត្រូវតែប៉ះវត្ថុរាវមួយចំនួនដាច់ខាត ដែលមនុស្សដទៃអាចមានអារម្មណ៍ច្របូកច្របល់ ខ្ពើម ឬមិនចង់ធ្វើ ដូចជាទឹកនោម ក្អួត ឈាម និងលាមក អ្នកឈឺ ។ ការដោះស្រាយជាមួយសារធាតុរាវក្នុងរាងកាយទាំងនេះ គឺជាផ្នែកមួយនៃជីវិត ក្នុងនាមអ្នកប្រកបរបរថែទាំ ហើយមិនមានវិធីណាមួយ ដែលយើងមិនធ្វើនោះទេ។ ដូច្នេះហើយ ប្រសិនបើយើងតស៊ូបាន យើងក៏អាចក្លាយជាគិលានុបដ្ឋាយិកា បានល្អបំផុត បើទ្រាំមិនបាន នៅទិដ្ឋភាពនេះទេ ប្រញាប់ប្ដូរការងារឬរៀនជំនាញណាស្រាលៗចុះ ។
៥ តើអ្វីជាចំណុចខ្លាំងរបស់ខ្ញុំ?
នៅពេលអ្នកចាប់ផ្ដើមអាជីពជាគិលានុបដ្ឋាយិកាដំបូង អ្នកនឹងមានឱកាសស្វែងយល់ពីទិដ្ឋភាពផ្សេងៗជាច្រើន នៃការថែទាំសុខភាព ដែលអាចជួយអ្នកក្នុងការសម្រេចចិត្តថា តើគួររៀនជំនាញនេះឬអត់ ។ នេះជារឿងល្អបំផុត ក្នុងការវិភាគភាពខ្លាំង និងចំណង់ចំណូលចិត្តខ្លួនឯង មុនពេលយើងសម្រេចចិត្តថា ដាក់ពាក្យចូលរៀននៅសាលាគិលានុបដ្ឋាយិកា។

៦ តើចំនុចខ្សោយរបស់ខ្ញុំមានអ្វីខ្លះ?
ប្រសិនបើអ្នកដឹង និងយល់ពី ចំណុចខ្សោយរបស់ខ្លួនឯង មុនពេលចាប់ផ្តើមការសិក្សា អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការកែលម្អវា និងមុនពេលចូលទៅក្នុងពិភពការងារដែលមានទិដ្ធភាពជាក់ស្ដែងតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


