ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលសៀមរាប ជំរុញគិលានុបដ្ឋាក នៅឱ្យគៀកអ្នកជំងឺ ទាំងការថែទាំព្យាបាល និងប្រឹក្សាជាប្រចាំ
ក្នុងពិធីបណ្តុះបណ្តាលអំពីក្រមសីលធម៌គិលានុបដ្ឋាកកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប កាលពីពេលថ្មីៗនេះ ប្រធានមន្ទីរសុខាភិបាលសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់ក្រុមគ្រូពេទ្យឲ្យទទួលបានការបណ្ដុះបណ្ដាលក្រមសីលធម៌ វិជ្ជាជីវៈដល់គិលានុបដ្ឋាក ត្រូវពង្រឹងសមត្ថភាពនៃការថែទាំដល់អ្នកជំងឺប្រកបដោយគុណភាព សមភាព និងប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យទទួលបានការពេញចិត្ដពីអ្នកជំងឺ។

ក្នុងពិធីដដែល លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា គិលានុបដ្ឋាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត នាពេលបច្ចុប្បន្ន បានធ្វើការយ៉ាងសកម្មក្នុងការថែទាំអ្នកជំងឺ ដែលត្រូវមានវគ្គបណ្តុះបណ្តាលឱ្យបានគ្រប់គ្នា ដើម្បីពង្រឹងសម្ថភាពក្រមសីលធម៌ វិជ្ជាជីវៈថែទាំ នៃការថែទាំ ប្រកបទៅដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាព ដើម្បីទទួលបានត្រលប់មកវិញនូវការពេញចិត្តពីសំណាក់អ្នកជំងឺ ក៏ដូចជាអតិថិជន ដែលបានប្រើប្រាស់សេវាសុខាភិបាលនៅក្នុងអង្គភាព។
លោកវេជ្ជបណ្ឌិតបន្ដថា គិលានុបដ្ឋាក គឺជាអ្នកនៅជិតស្និទ្ធស្នាលបំផុតជាមួយអ្នកជំងឺ ទាំងការថែទាំព្យាបាល និងការផ្តល់ប្រឹក្សាជាប្រចាំ។លោក ក៏បានក្រើនរំលឹកដល់គិលានុបដ្ឋាក-យិការទាំងអស់ ដែលមិនទាន់បានចុះបញ្ជីកាក៏ដូចជាអ្នកដែលបានចុះបញ្ជីកាហើយ អស់សពុលភាព ត្រូវចុះបញ្ជីកានិង បន្តសុពលភាព ដើម្បីបំពេញភាពស្របច្បាប់ក្នុងការអនុវត្ត វិជ្ជាជីវៈថែទាំរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ដោយឡែក លោក អ៊ុន សាន បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលគិលានុបដ្ឋាក ក្នុងទិសដៅបន្តការបង្កើត និងថែទាំស្តង់ដារថែទាំប្រកបដោយវិជ្ជាជីវៈ ការពារសុវត្ថិភាពសាធារណៈ និងដើម្បីកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាឲ្យទទួលបានគិលានុបដ្ឋាកទាំងបរិមាណ និងគុណភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់គណៈគិលានុបដ្ឋាកកម្ពុជា (គ.គិ.ក)។ លោកថា តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា គឺមិនមែនស្វែងរកកំហុសឆ្គងដើម្បីផ្តន្ទាទោសបុគ្គលនោះទេ ពោលគឺមានតួនាទីឃ្លាំមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍សីលធ៌ម ភាពសុច្ចរិត យុត្តិធ៌ម និងភក្តីភាពដែលចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈឲ្យបានគង់វង្ស និងមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា គិលានុបដ្ឋាក គឺជាកម្លាំងពលកម្មធំជាងគេដែលមានចំនួន ៦០% នៅក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា ហើយក៏ជាកម្លាំងចលកររបស់ក្រសួងសុខាភិបាល ដែលជាអ្នកជំរុញឱ្យមានប្រសិទ្ធភាពប្រសិទ្ធផល ក្នុងការផ្ដល់សេវាថែទាំប្រកបដោយគុណភាព និងលើកកម្ពស់សុខភាពអ្នកជំងឺនិងប្រជាពលរដ្ឋ៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


