មូលហេតុធំៗ នាំឱ្យប្តីឬប្រពន្ធ​ ងាកទៅ​រកដៃគូខាងក្រៅ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មូលហេតុធំៗ នាំឱ្យប្តីឬប្រពន្ធ​ ងាកទៅ​រកដៃគូខាងក្រៅ

បានផុស

នៅ

បញ្ហាបុគ្គលិកលក្ខណៈ ការធ្វេសប្រហែស ក្នុងការផ្តល់សេចក្តីគោរព​ចំពោះអ្នកដែលស្រលាញ់យើង រួមជីវិតជាមួយយើង​ ទម្លាប់កុហកបោកប្រាស់ និងមោទកភាពជ្រុល ប្រចែប្រចណ្ឌហួស សុទ្ធ​តែជារឿង​ដែលរំខានដល់ចំណង​ទំនាក់ទំនងយូរអង្វែងរវាងគូស្នេហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងបុរស

Chase or Be Chased: The Distancer-Pursuer Relationship - Relate Foundation

ភរិយា​ត្រូវ​ដឹងរឿងពិតមួយ​ដែល​ថា​ ភាគច្រើន​បុរសងាយចាប់ចិត្ត​ពីដំបូងៗ ដោយ​សារ សម្រស់ មាយាសម្តី​ និងភាពក្និកក្នក់ តែក្រោយមក​ចរិត​មនុស្ស​ស្រី​នោះបានធ្វើឱ្យគេរសាយចិត្តបានវិញ។

បុរសទំនងជាភេទ​មួយ ដែលជារឿយៗស្វែងរកការរួមភេទ ឬការយកចិត្តទុកដាក់ផ្នែក​ផាសុកភាព​រាងកាយ ច្រើនជាងនារី ខណៈនារីចាប់អារម្មណ៍លើការគិតរបស់អ្នកដទៃ ​និងសម្រស់ខាងក្រៅច្រើនជាងបុរស។

ម្នាក់ចូលចិត្ត​តុបតែង​បង្អួត ម្នាក់ចូលចិត្ត​រឿងលើគ្រែ តើទំាងសងខាង​ អាចរស់នៅជាមួយគ្នាបែបណាឱ្យបានយូរអង្វែង?

សូមពិចារណាថា កត្តាទីមួយ​ គឺបុរសបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរបៀបរាងកាយ។ ចំណុចនេះបុរសខុសដាច់ពីស្ត្រី។ ជារឿយៗពួកគេមិនមានអារម្មណ៍ថា ភ្ញាក់ផ្អើល​រំភើបខ្លាំង ជាមួយភរិយារបស់ពួកគេទេ វាជារឿងធម្មតា​ ព្រោះគេជួបនាង​រាល់ថ្ងៃទៅហើយ។ ដូច្នេះការរួមភេទក្លាយជាការភ្ជាប់ទំនាក់ទំនងនិងភាពស្និទ្ធស្នាលអាចណាយបាន ប្រសិន​ភរិយា​មិនសូវចេះរំញោចការងារនេះ។ ឧទាហរណ៍ថា ប្រសិនបើប្រពន្ធរបស់ពួកគេបដិសេធការរួមភេទជាញឹកញាប់អាចប្រែទៅជាមានអារម្មណ៍ថា “នាង មិនស្រឡាញ់” ហើយកើតមាន​អារម្មណ៍អសន្តិសុខក្នុងជីវិត​អាពាហ័ពិពាហ៍​ អាចគិតថាខ្លួនមិនមែនជាបុរសដែលនាង​ពេញចិត្ត​ ចំណែក​ប្រសិនពេលដដែលនោះ​នារីណា​ផ្សេងមកឱ្យតម្លៃគេ គេនឹង​ងប់ងល់លើនាង​ខ្លាំង​តែម្តង​។

នៅពេលដែលស្ត្រីក្រៅផ្ទះតែងតែព្យាយាមបំពេញនូវអារម្មណ៍មនុស្ស​ប្រុស​មិនឈប់ឈរ ការផ្តាច់ទំនាក់ទំនងពីប្រពន្ធអាច​នឹងកើតមាន​ឡើងបាន​។

ខាងស្ត្រី

Selective young wife sitting on bed with feel bored about her husband Free  Photo - Nohat - Free for designer

មនុស្ស​ប្រុស​គួរដឹង​ដែរថា មនុស្ស​ស្រីមាន​ពិភព​ខុសពីយើងកម្រិតណា? ចំណងទាក់ទងជា​ច្រើនបាន​ផុយស្រួយដោយសារ តែ​ការ​ព្រងើយកន្តើយរបស់ស្វាមី ដែលគិតថា​ធម្មតា ក្នុងការ​ស្ងៀមស្ងាត់​ជាមួយ​គូជីវិត ​តែតាម​ការពិត វាមិនធម្មតា​ទេ។ ការ​ដែល​​គិត​ថាមនុស្ស​រៀបការហើយ នឹងលែងទៅណាទៀត ​តែតាមពិតសម័យនេះ​មិនមែន​ឡើយ។ ឥឡូវនេះ​អ្នកលែងអាចចិញ្ចឹម​មនុស្ស​ស្រីឱ្យនៅផ្ទះទៀត​ហើយ។ នាង​ធ្វើការ​ច្រើន​ហើយ​មើលកូន​ថែប្តីទៀត នាងក៏មាន​វិធីរស់បានដោយមិនចាំបាច់មាន​អ្នកដួចគ្នា។ ស្វែងរកហេតុផល​ថា​ហេតុអ្វី​គេត្រូវបន្តរស់ជាមួយ​យើង ​បើសេរីភាពនិងពេល​វេលា​​​គេ កំពុងត្រូវបានដកហូត ហើយ​យើង​​មិនឈឺច្អាលចំពោះការ​ពូនជ្រំមនោសញ្ចេតនាទៀត?​

មួយ​វិញទៀត​​ ភាព​មិនចុះសម្រុង​នៃបុគ្គលិកលក្ខណៈ និងបញ្ហាផ្លូវចិត្ត ឧទាហរណ៍ មនុស្សដែលមានចរិតលក្ខណៈ narcissistic ខ្លាំង រួមមាន ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្ត​រស់​នៅ​ក្នុងពិភពរវើរវាយជាជាងការពិត ត្រូវការការសរសើរឥតឈប់ឈរ កេងប្រវ័ញ្​​អ្នកដទៃ​ មិនគិត​ចិត្ត​អ្នករស់នៅជាមួយខ្លួន។ល។ ប្រុស​ស្រីណាមាន​ចរិតលក្ខណៈនេះ នឹង​បង្កើនហានិភ័យនៃការផិតក្បត់ក្នុងអាពាហ៍ពិពាហ៍ ដោយ​អាច​ត្រូវបាន​គេក្បត់ ដោយសារ​ខ្លួន​ច្រើនតែបង្ករឿង មិនឱ្យដៃគូ​ទទួលបានសុភមង្គល​ក្នុងផ្ទះ ក៏មិនអាចលែងលះបាន តែ​ស្រេកឃ្លាន​សុភមង្គលដែលរកបានឆក់កណ្ឌៀត​នៅខាងក្រៅ។

នៅក្នុងការសិក្សាមួយឆ្នាំ ២០១៨ នាប្រទេសកូរ៉េ  បុគ្គលិកលក្ខណៈស្ត្រីឬបុរស​ ដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ហា​ “ប្រព័ន្ធសរសៃប្រសាទ” ប្រភេទ​ narcissism នេះ​ ត្រូវបានគេរកឃើញ​ថា ​ប្រឈម​រឿង​ដៃគូលួចមានក្រៅច្រើនជាងអ្នក​ធម្មតា  ព្រោះ​ពួកគេ​យល់ថា ​នៅផ្ទះ​ជាជីវិត​នរកមួយ​។​

តើអ្នកជាមនុស្ស​រអ៊ូ? ប្រចណ្ឌ? អាត្មានិយម​ចំពោះគូជីវិត​?

អត្ថបទ៖ តុង ឡុង

ចុចអាន៖ សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ចុចអាន៖ អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សង្កាត់​ជាប់​ពេញសិទ្ធិ​ហើយ​ត្រូវ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ​ធ្វើ​ការជូន​ប្រជាជន​ដោយ​មិន​រុញ​រា​និង​ខ្លាច​ពី​ការនឿយហត់​

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ធំ​សឺ​មី​រ៉ឺម៉ក​បុក​រះ​បង្គោល​ភ្លើងស្តុប ២​ដើម គំរប​លូ ១​កន្លែង ស្លាកសញ្ញា​មើលផ្លូវ​១​កន្លែង ផ្ទះ​១​ខ្នង សំណាង​មិន​បុក​មនុស្ស

ព័ត៌មានជាតិ៣ ម៉ោង មុន

តារាចម្រៀង វណ្ណ ណា​រ៉ា ក្រោយ​ឆ្លងកាត់​អាជីព​ច្រើន​ឆ្នាំ​បច្ចុប្បន្ន​កំពុង​លេចធ្លោ​ក្នុង​កម្មវិធី​លំដាប់​ពិភព លោក​មួយ​

ជីវិតកម្សាន្ដ៣ ម៉ោង មុន

លោក សា​វិ​ន ហ្វី​លី​ព ប្រកាស​ត្រៀម​កម្មវិធី​១​ដុល្លារ​ដើ​ម្បី​រក្សា​ស្នាមញញឹម​លោកតា​ស៊ី​ក្លូ​១០០​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ការសម្ពោធ​បើក​លក់ វីឡា​ធ្វី​ន​ផ្លើស បុរី ណា​ឌី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services