KPT+
ដុសធ្មេញរាល់ថ្ងៃ ដឹងអត់ថាគួរប្ដូរច្រាសដុសធ្មេញ នៅពេលណា?
ការថែទាំសុខភាពមាត់ធ្មេញ ជារឿងសំខាន់មួយដែលគ្នាយើងគួរយកចិត្តទុកដាក់ ព្រោះថា បើមិនដូច្នោះទេ នឹងអាចប្រឈមទៅនឹងអាការឈឺធ្មេញ ឬជំងឺមាត់ធ្មេញមួយចំនួន។ ជាមួយគ្នានោះ ការប្រើប្រាស់ច្រាសដុសធ្មេញ ជាចំណែកមួយសំខាន់នៃសុខភាពមាត់ធ្មេញ។ ដូចនេះ សមាគមទន្តពេទ្យសហរដ្ឋអាមេរិក ក៏បានណែនាំនូវរបៀបប្រើប្រាស់ច្រាសដុសធ្មេញ និងវិធីទុកដាក់ច្រាសដុសធ្មេញត្រឹមត្រូវ ដើម្បីសុខភាពមាត់ធ្មេញល្អប្រសើរចៀសផុតពីជំងឺផ្សេងៗដូចខាងក្រោម៖
១.ផ្លាស់ប្តូរក្នុងរយៈពេល៣-៤ខែម្តង
ក្រុមគ្រូពេទ្យធ្មេញ បានណែនាំថា រយៈពេលប្រើប្រាស់ច្រាសដុសធ្មេញយ៉ាងយូរត្រឹមបី ទៅបួនខែ គួរប្តូរចេញទោះបីច្រាសនៅមានសភាពល្អក៏ដោយ ព្រោះថាច្រាសដុសធ្មេញប្រើកាន់តែយូរថ្ងៃ ប្រសិទ្ធភាពរបស់វាកាន់តែថយទៅៗតាមហ្នឹងដែរ។ ម្យ៉ាងទៀត យើងក៏គួរគប្បីប្តូរច្រាសថ្មីផងដែរ ករណីដែលយើងមានជំងឺក្អក ផ្តាសាយជាប់យូរ ព្រោះមេរោគពីជំងឺនោះ អាចតោងជាប់សរសៃច្រាសនាំឱ្យយើងកើតជំងឺម្តងទៀត។
២.ផ្លាស់ប្តូរពេលសរសៃច្រាសដុសធ្មេញសឹករិចរិល
ពេលខ្លះ ច្រាសដុសធ្មេញរបស់យើងអាចសឹករិចរិលមុនរយៈពេលនៃការណែនាំរបស់ក្រុមទន្តពេទ្យ ពោលគឺរយៈពេលបីខែ។ ដូច្នេះ យើងក៏គួរប្តូរវាចេញដែរ ព្រោះថាកន្លែងសឹករិចរិលនោះ គឺមិនអាចសម្អាតដល់ធ្មេញឱ្យបានស្អាតល្អឡើយ ហើយក៏ពុំសូវមានប្រសិទ្ធភាពកម្ចាត់បាក់តេរីបានល្អទៅតាមនោះដែរ។
នៅមុនពេលដុសសម្អាតធ្មេញ ដើម្បីឱ្យប្រាកដថាច្រាសដុសធ្មេញពុំមានបាក់តេរី យើងគួរលាងសម្អាតវាឱ្យបានស្អាតមុនប្រើ និងក្រោយប្រើរួចគប្បីលាងសម្អាតច្រាសដុសធ្មេញផងដែរ និងទុកដាក់កន្លែងមានខ្យល់ចេញចូល (ចៀសវាងទុកក្នុងប្រអប់ ឬបំពង់បិទជិត)។ ធ្វើដូចនេះ វាជួយឱ្យសុខភាពមាត់ធ្មេញចៀសពីបញ្ហាមួយចំនួនដែលបង្កដោយមេរោគ។
ជាមួយគ្នានេះ យើងគួរដុសធ្មេញជាប្រចាំ ពីពីរទៅបីដងក្នុងមួយថ្ងៃជាមួយសរសៃច្រាសទន់។ គួរជ្រើសរើសទំហំ និងទ្រង់ទ្រាយច្រាសសមល្មមនឹងមាត់របស់យើង ដែលអាចសម្អាតសព្វទីកន្លែងក្នុងមាត់បាន៕
ចុចអាន៖ស្ងួតមាត់ក្រោយភ្ញាក់ពីគេង តាមពិត មកពីមូលហេតុទាំងនេះ
ចុចអាន៖របៀបទប់ទល់ និងកម្ចាត់ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ ប្រភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


