KPT+
៥ចំណុច យកគម្រូតាមពួកអ្នកមាន ចេញរកស៊ីមិនងាយដើរថយក្រោយ
ក្លាយខ្លួនជាមនុស្សមានបាន មានប្រាក់ចាយពេញៗដៃ អាចកើតឡើងច្រើនបែប ច្រើនសណ្ឋាន យោងតាមបទពិសោធន៍ និងបរិបទផ្សេងៗគ្នា។ ជាការពិតអ្នកមានភាគច្រើនមិនមែនកើតក្នុងត្រកូលអភិជនស្រាប់នោះទេ ប៉ុន្តែពួកគេបានធ្វើរឿង ៥យ៉ាងនេះ ទើបអាចមានទ្រព្យស្ដុកស្ដម្ភបាន។
១. ចិញ្ចឹមចិត្តជាអ្នកផលិត

គ្រប់សេដ្ឋី ឬអ្នករកស៊ីជោគជ័យគឺជាអ្នកផលិតទំនិញឬសេវាកម្ម។ មានតែអ្នកផលិតទេដែលអាចក្លាយជាអ្នកមានបាន។ គោលដៅសំខាន់របស់អ្នកផលិតមិនមែនដើម្បីបរិភោគឡើយ គឺដើម្បីចិញ្ចឹមជីវិតមនុស្សឬបំពេញតម្រូវការមនុស្ស។ បើអ្នកអាចរកឃើញថា មនុស្សជុំវិញត្រូវការអ្វី ឬចង់បានអ្វី អ្នកនឹងក្លាយជាអ្នកផ្គត់ផ្គង់ដ៏មានប្រជាប្រិយភាព ជាពិសេសផលិតផលរបស់អ្នកនឹងមិនសល់ក្នុងឃ្លាំងឡើយ។
បើអ្នកសិក្សាពីមហាសេដ្ឋីឲ្យកាន់ច្រើន អ្នកនឹងឃើញថាសេដ្ឋីស្ទើរតែទាំងអស់បានផ្តល់នូវផលិតផលឬសេវាកម្មដល់មនុស្សរាប់លាននាក់ ហើយវាបានផ្ដល់ត្រឡប់ឲ្យពួកគេវិញនូវទ្រព្យសម្បត្តិដ៏មហាសាល។ ដូចគ្នាដែរនៅពេលអ្នកប្រកាន់ខ្ជាប់នូវគំនិតជាអ្នកផលិត អ្នកក៏នឹងក្លាយជាអ្នកមានក្នុងឆាប់ៗនេះ។
២. ដឹងពីចំណូល បន្ថែមប្រាក់ចំណេញ
តើអ្នកមានទ្រព្យចូលប៉ុន្មានក្នុងមួយថ្ងៃ? តើអ្នកបានគិតពីចំណូលប្រចាំថ្ងៃរបស់អ្នកហើយឬនៅ? មួយថ្ងៃរកបាន ១០០ ដុល្លារ? ឬ ៥០០ ដុល្លារ? ឬ ១០០០ ដុល្លារ?
បើអ្នករកបាន ១០០ ដុល្លារក្នុងមួយថ្ងៃ អ្នកគួរតែព្យាយាមទ្វេដងថែមទៀត។ នេះជាច្បាប់! មិនមែនគ្រាន់តែស្រមៃ រួចអាចក្លាយជាសេដ្ឋីឡើយ វាទាល់តែអ្នកបានធ្វើការទ្វេរដង ទើបរកប្រាក់ចំណូលបានកើនទ្វេដងដែរ! ជាការពិតណាស់ អ្នកត្រូវដឹងពីចំណូលនិងកំណត់សកម្មភាពការងារបន្ថែមទៀត ដើម្បីរកប្រាក់ចំណេញទ្វេឡើង។
៣. ហ៊ានលះបង់ និងហ៊ានប្រថុយ

មនុស្សទៅមុខមិនរួចភាគច្រើន ដោយសារពួកគេមិនហ៊ានលះបង់ ហើយខ្លាចថានឹងបាត់បង់អ្វីមួយ។ គ្មានអ្វីបានមកដោយងាយៗ ហើយមិនឆ្លងកាំទី១ទេ។ ត្រូវចាំថា មុនក្លាយជាអ្នកមាន អ្នកត្រូវក្រ។ ដូចនេះអ្នកត្រូវតែចេះដោះស្រាយពីអ្វីដែលអាក្រក់បំផុត បើសិនអ្នករំពឹងចង់បានល្អបំផុត។
ដើម្បីឈានទៅរកការហ៊ានប្រថុយ សូមសួរខ្លួនឯងនូវពីរសំណួរនេះ “តើអ្វីដែលអាក្រក់បំផុតនឹងអាចកើតឡើងប្រសិនបើខ្ញុំទទួលយកហានិភ័យ?” បន្ទាប់មកសួរខ្លួនឯងទៀតថា “តើអ្វីដែលល្អបំផុតដែលអាចកើតឡើងបាន?” ក្រោយពីបានចម្លើយពីសំណួរទាំងពីរនេះ អ្នកនឹងមិនប្រថុយនឹងគ្រោះថ្នាក់ឡើយ បើវាគ្មានប្រយោជន៍។ ទោះយ៉ាងណាក៏ដោយ ចង់ក្លាយជាសេដ្ឋី អ្នកត្រូវក្លាហានប្រថុយប្រថាន និងគួរហ៊ានតែលះបង់អ្វីៗគ្រប់យ៉ាងដែលជំរុញគោលដៅឲ្យទៅមុខ។
៤. ធ្វើតែសកម្មភាពណាដែលបង្កើតទ្រព្យប៉ុណ្ណោះ
គេតែងនិយាយថា នៅជាមួយមនុស្សអវិជ្ជមាន អ្នកនឹងក្លាយជាមនុស្សអវិជ្ជមានដែរ។ ដូច្នេះចង់ក្លាយជាសេដ្ឋីកុំនៅក្បែរអ្នកក្រ តែត្រូវនៅជិតស្និទ្ធនឹងពួកសេដ្ឋី ហើយរៀនសូត្រពីគេ។ យើងនិយាយបែបនេះ មិនមែនឲ្យអ្នករើសអើងឬស្អប់អ្នកក្រទេ ប៉ុន្តែអ្នកក្រមិនអាចជួយឲ្យអ្នកមានបានឡើយ។ ចូរនៅក្បែរអ្នកមាន ហើយរៀនពីរបៀបដែលគេអាចក្លាយជារកស៊ីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចក្នុងរឿងព្រេងបុរាណខ្មែរមួយដែលនិយាយពី កសិករសង់ផ្ទះក្បែរសេដ្ឋី អ៊ីចឹង។
៥. ប្រើទេពកោសល្យទាំងអស់ដែលមាន

មនុស្សគ្រប់គ្នាមានអំណោយទានពីធម្មជាតិផ្សេងគ្នា។ អ្នកខ្លះមានអំណោយទានច្រើន រីឯអ្នកខ្លះទៀតមានតែមួយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែដឹងពីអំណោយរបស់អ្នកហើយប្រើវាឲ្យអស់លទ្ធភាព។ អ្នកគួរតែបណ្ដុះអំណោយទានរបស់ខ្លួន ហើយនៅជាមួយមនុស្សដែលគាំទ្រទេពកោសល្យនោះ។
ការស្វែងរកទេពកោសល្យ ជំនាញ អំណោយទាន និងសមត្ថភាពរបស់ខ្លួន នឹងជួយឲ្យអ្នកធ្វើការជួញដូរអ្វីកាក់កបទៅតាមអ្វីដែលអ្នកពូកែនោះ។ ជួនកាលការរកស៊ីមិនមែនឃើញគេជោគជ័យ ហើយចេះតែធ្វើតាមគេនោះទេ វាអាស្រ័យលើទេពកោសល្យរបស់អ្នកដែរ។ តួយ៉ាងមហាសេដ្ឋីល្បីៗដូចជា មហាសេដ្ឋី Bill Gate លោកពូកែខាងបច្ចេកវិទ្យា ទើបមហាសេដ្ឋីរូបនេះអាចអភិវឌ្ឍប្រព័ន្ធ Sotfware បម្រើតម្រូវការមនុស្សរាប់លាននាក់ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ ដាក់ទុនរកស៊ីជាមួយមនុស្ស ៧ ប្រភេទនេះ ដូចយកលុយជះចោល
ចុចអាន៖ ចង់ចេញរកស៊ីដោយខ្លួនឯង ឈប់ខ្លាចលំបាក ហើយអនុវត្ត ៤ គន្លឹះនេះកុំខាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


