KPT+
ឧបសគ្គក្នុងជីវិត ៥ យ៉ាង បើយកឈ្នះបាន យើងនឹងក្លាយជាមនុស្សខ្លាំង
ជីវិតគឺជាការវិវត្តន៍មួយទៅមុខរហូត ជួនងងឹតជួនភ្លឺ បើសិនជួបបញ្ហា យើងអាចជ្រើសរើសឱបក្រសោបវា ហើយរីករាយនឹងរៀនសូត្រពីបទពិសោធន៍ ឬអាចជ្រើសរើសបះបោរប្រឆាំងនឹងឧបសគ្គទាំងអស់ក្នុងជីវិត។ ឧបសគ្គនៅក្នុងជីវិតគឺជាអ្វីដែលបានផ្ដល់ដោយធម្មជាតិ ហើយវាបានបង្រៀនយើងឲ្យចេះរឹងមាំជានិច្ច ប្រសិនបើយើងបានជួបវា។

១. ការបាត់បង់
មិនថាអ្នកបាត់បង់ឱកាសការងារឬទំនាក់ទំនង ការបាត់បង់គឺជាផ្នែកមួយដែលចៀសមិនរួចនៃជីវិត។ មិនថាវាកើតឡើងយ៉ាងម៉េច ការបាត់បង់គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយក្នុងជីវិត។ វាឲ្យធ្វើយើងមានអារម្មណ៍រំជើបរំជួលជាខ្លាំង។ ទោះយ៉ាងណាក៏ដោយ ការបាត់បង់ផ្ដល់ឱ្យយើងនូវឱកាសដើម្បីឆ្លុះបញ្ចាំងពីអ្វីមួយដែលយើងគួរធ្វើដើម្បីបន្តដំណើរទៅមុខទៀត។
២. បរាជ័យ

មិនមានមនុស្សណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យ ដើម្បីឈានទៅរកការលូតលាស់ឡើយ។ នៅពេលយើងបរាជ័យយើងនឹងមានឱកាសមើលឃើញកំហុសដដែលៗនិងការសម្រេចចិត្តមួយ រួមទាំងសកម្មភាពដែលនាំឱ្យយើងបរាជ័យ។ បទពិសោធន៍នៃការបរាជ័យ បណ្ដាលឱ្យយើងអភិវឌ្ឍបានលឿនជាងមុន។
៣. ធ្លាក់ចុះ
យើងគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការវិវត្តមួយ នោះគឺជាអារម្មណ៍ធ្លាក់ចុះដល់បាត សំឡឹងអ្វីក៏មើលមិនយល់។ ធ្លាក់ចុះមិនមានសល់អ្វីមិនមែនបានន័យថាគ្រប់យ៉ាងចប់ទេ នេះគឺជាឱកាសមួយដែលអ្នកគួររៀនសូត្រនិងពង្រឹងខ្លួនឯងឲ្យរឹងមាំជាងមុន។ មិនមែនមកដេកយំ ហើយបន្ទោសខ្លួនឯងនោះទេ។
៤. ធ្វើជាម្ចាស់គំនិតរបស់ខ្លួនឯង
ចិត្តយើងគ្រប់គ្រងទស្សនៈរបស់យើង វាប្រាប់ពីរបៀបដែលយើងទទួលនិងដំណើរការអន្តរកម្មជាមួយពិភពលោកនេះ។ បញ្ហាប្រឈមគឺជាការបង្ហាញឆន្ទៈក្នុងការធ្វើអ្វីមួយឲ្យបានស្ទាត់ជំនាញ ប៉ុន្តែក៏មានចិត្តមួយតវ៉ាប្រឆាំងមិនខាន។ ដូច្នេះគួរហាត់ពត់ចិត្តឲ្យនឹងន ធ្វើជាម្ចាស់គំនិតខ្លួន។

៥. ជម្នះគ្រប់រឿង
មនុស្សគ្រប់គ្នាធ្លាប់នៅក្មេង ហើយមានរឿងជាច្រើនដែលអ្នកបានឆ្លងកាត់ នោះជាបទពិសោធន៍ដែលបានក្លាយជាផ្នែកមួយនៃរឿងរបស់យើង។ ការយកឈ្នះលើរឿងដែលអ្នកប្រាប់ខ្លួនឯងថាជាបទពិសោធន៍ផ្ទាល់ខ្លួន គឺជារឿងល្អ។ មិនថាអ្នកធំឡើងនៅក្នុងគ្រួសារដែលមិនតបក្ដីស្រឡាញ់ក៏ដោយ តែចូរប្រាប់ខ្លួនឯងជារឿយៗថា អ្នកអាចយកឈ្នះរឿងនេះបានដោយជោគជ័យ ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


