KPT+
៣ យ៉ាង បែកគ្នាដោយសន្តិវិធី មិនឲ្យដៃគូ ឈឺចាប់ទាំងសងខាង
រៀបការជាមួយមនុស្សដែលយើងស្រលាញ់ គឺជារឿងល្អមួយ ប៉ុន្តែបើចំណងអាពាហ៍ពិពាហ៍សុខៗ ដើរដល់ផ្លូវទាល់ គួរគិតយ៉ាងណា។
សេចក្ដីស្រឡាញ់និងអារម្មណ៍ល្អ ដែលយើងធ្លាប់មានចំពោះគ្នា ក៏បាត់ទៅ វិញ តាមពេលវេលា ឬដោយទង្វើរបស់បុគ្គលណាម្នាក់។ គូស្វាមីភរិយាខ្លះ បញ្ចប់យ៉ាងល្អ គូស្នេហ៍ខ្លះ បញ្ចប់ទៅ ដោយការឈឺចាប់ រហូតមិនអាចទ្រាំបានក៏មាន។
ខាងក្រោមជាវិធី ៣ យ៉ាង បែកគ្នាជាមួយមនុស្សយើងអស់ក្ដីស្រលាញ់ ដោយសន្តិវិធី គ្មានជម្លោះ ឬការខឹងស្អប់គ្នាឡើយ៖
១ ត្រូវប្រាកដថា អ្នកធ្វើឲ្យអស់ពីសមត្ថភាព

មុនពេលនិយាយលា នៅ តែមានគូស្នេហ៍ជាច្រើន បែកគ្នា ហើយយល់ច្រលំជាមួយនឹងសំណួរនៅ ក្នុងខ្លួន “តើយើងកំពុងព្យាយាមរក្សាស្នេហាទេ?” ប្រសិនបើអ្នកជាប់គាំងបែបនេះ បង្ហាញថា អ្នកមិនបានប្រឹងប្រែងអស់ពីសមត្ថភាពទេ។ ដូច្នេះអ្វីដែលបានបង្រៀនអ្នក នៅ ពេលក្រោយ គឺធ្វើល្អបំផុត សម្រាប់ទំនាក់ទំនងនៅ ពេលនេះ ហើយព្យាយាមប្រើស្នេហាដែលយើងមាន ដើម្បីស្ដារអារម្មណ៍គ្នាទៅ វិញទៅ មក តាមដែលអាចធ្វើទៅ បាន។ ប៉ុន្តែប្រសិនបើអ្នកព្យាយាមអស់ពីសមត្ថភាពហើយ អ្វីគ្រប់យ៉ាងនឹងមិនប្រសើរឡើង។ ដល់វេលាមួយ ដែលអ្នកអាចនិយាយពាក្យលាទៅ កាន់គ្នាដោយសន្តិវិធីបាន។
នៅ ពេលយើងធ្វើអ្វីមួយអស់ពីសមត្ថភាព ហើយយើងក៏មិនមានសល់អារម្មណ៍ ឲ្យនៅ នឹកនាគ្នាទៀត ឬមិនសោកស្ដាយព្រោះអ្នកបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ នៅ ចំណងស្នេហ៍មួយនេះ។
២ ពេលចង់បែកគ្នា កុំយកហេតុផលដោយប្រើអារម្មណ៍

មានគូស្នេហ៍ជាច្រើនដែលបញ្ចេញអារម្មណ៍ដាក់គ្នាទៅ វិញទៅមក។ បន្ទាប់មកនឹងបន្តដោយការលា។ វាជាការលា ដែលភាគីទាំងពីរមានការសោកស្តាយ។ វាមិនប្រសើរទេ ក្នុងការប្រើអារម្មណ៍ជាត្រីមុខ។ ត្រូវស្វែងរកមូលហេតុដែលអ្នកឈានដល់ចំណុចនេះ។ តែបើត្រូវបែកពីមនុស្សដែលខ្លួនស្រលាញ់ គ្រាន់តែដោយសារតែ អ្នកផ្សេងនិយាយ សម្ពាធពីគ្រួសារ ឬមិត្តភ័ក្ដិ រើសព្រោះដើម្បីឲ្យតែបានស្នេហានឹងគេក៏ដោយ សូមកុំបោះបង់អ្នកណាម្នាក់ ដោយសារហេតុផលនេះ ហើយអ្នកក៏មិនគួរបង្កើតស្នេហានេះតាំងពីដំបូងមកដែរ។
ប៉ុន្តែប្រសិនបើអ្នកចង់ចាកចេញ ព្រោះអត្តចរិតក្នុងជីវិតមិនត្រូវគ្នា។ នោះអាចជាហេតុផលមួយត្រឹមត្រូវជាង។ បើអ្នកមិនអាចមើលឃើញអនាគតថា តើការរស់នៅ ជាមួយគ្នាទៅ មុខ បានទេ ឬគ្មានជំនឿនឹងបន្តជាមួយគ្នាទៀតទេ។ ចូរផ្ដល់ឱកាសឲ្យខ្លួនឯង និងដៃគូក្នុងការស្វែងរកទំនាក់ទំនងថ្មី ដែលនឹងសមស្រប និងសមជាងបច្ចុប្បន្ននេះ។ កុំពន្យារពេលដើម្បីតែការសល់ក្ដីអាណិតចំពោះដៃគូ ហើយចុងក្រោយក៏នៅ ត្រាំត្រែងទុក្ខសោកសងខាង។
៣ កុំឃ្លាតឆ្ងាយពីជីវិតអ្នកណាម្នាក់ ពេលបែកគ្នាត្រូវចេះប្រឈមមុខ

ប្រសិនបើអ្នកចង់បញ្ចប់ទំនាក់ទំនងរបស់អ្នក ដោយស្នាមញញឹម ជាជាងទឹកភ្នែក។ អ្នកមិនចាំបាច់គេចមុខពីដៃគូ មិននិយាយអ្វីនោះទេ។ វាជាការប្រសើរក្នុងការបញ្ចប់ទំនាក់ទំនង ដោយការសន្ទនាដ៏ល្អ ជាមួយមនុស្សដែលយើងឈប់ស្រលាញ់។
មិនថាគេឬយើង គ្រប់គ្នាសុទ្ធតែមានជម្រើសរៀងៗខ្លួន ក្នុងការសម្រេចចិត្តដើម្បីអនាគតខ្លួនឯង។
បើមិនត្រូវគ្នា អស់ក្ដីស្រលាញ់ លែងមានអារម្មណ៍ល្អៗជាមួយគ្នាហើយ ចូរបញ្ចប់ចុះ។ កុំនៅ រាំត្រែងនាំតែពិបាកទាំងសងខាង ខាតទាំងពេល ខាតទាំងចិត្ត ទៅ ជាមួយគ្នា។
ការបញ្ចប់ទំនាក់ទំនងដោយសន្តិវិធី គឺការនិយាយគ្នាទល់មុខ កុំគេចបញ្ហា នាំតែក្លាយជាសត្រូវ ស្អប់គ្នាទៅ ថ្ងៃមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជឿឬអត់ ស្នេហ៍ពិត នឹងនាំយើងទៅផ្លូវរីកចម្រើន នាពេលអនាគត
ចុចអាន៖បុរសមានគុណសម្បត្តិ ៧ យ៉ាងនេះ ស្រីៗចាប់អារម្មណ៍ជាងរូបរាងសង្ហាពីខាងក្រៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


