Connect with us

KPT+

រវល់ការងារយ៉ាងណាក៏មិនស្រ្តេស បើអនុវត្ត ៣ក្បាច់នេះ

បានផុស

នៅ

មនុស្សសម័យបច្ចុប្បន្នសម្បូរស្ត្រេសណាស់ ទាំងការងារ និងការរកស៊ី។ ការងារច្រើនពេក មុខរបរមមាញឹកខ្លាំង ធ្វើឱ្យអ្នកខ្លះស្មុគស្មាញ រហូតក្លាយជាទៅជាជំងឺបាក់ទឹកចិត្តក៏មាន។  

ដូច្នេះដើម្បីបង្ការបញ្ហានេះ អ្នកអាចអនុវត្តក្បួនគ្រប់គ្រងស្រ្តេសទាំង ៣ខាងក្រោម មិនថាអ្នករវល់ខ្លាំងក៏ដោយ គ្មានថ្ងៃអាចស្ត្រេសបានឡើយ។

១. បែងចែក​ពេលវេលា​​ត្រឹមត្រូវ​

Almost 100% of Singaporeans are stressed at work | HRD Asia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គុណភាព​ជីវិត មិនស្មុគស្មាញហួសប្រមាណ ​ផ្អែកលើ​ការរក្សា​តុល្យភាព​ពេលវេលា​បាន​ត្រឹមត្រូវ​។ យើង​គួរតែ​លះបង់​ពេលវេលា​ដែល​ចាយ​លើ​បណ្តាញ​សង្គម​ខ្លះ ដោយ​ចំណាយ​ពេលវេលា​ទៅ​អភិវឌ្ឍន៍​ជំនួញ ឬ​ផ្នែក​ណាមួយ​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​ នោះយើងនឹងមិនសស្ត្រេស ទោះបីបរាជ័យ ព្រោះយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ​។​

២. ប្ដូរ​ទម្លាប់​នៃ​ការ​គេង​

10,063 Chinese Sleeping Stock Photos, Pictures & Royalty-Free Images -  iStock

​រឿង​​ដ៏​សំខាន់មួយទៀត យើង​ត្រូវ​ប្រាកដថា​បាន​ដក​ទូរ​សព្ទ​ដាក់​ឆ្ងាយ​ពី​ខ្លួន ហើយ​ឆ្ងាយ​ពី​ដៃ ដើម្បី​កុំ​ចេះតែ​ចង់យក​វា​មក​ប្រើ​។ ទម្លាប់​បែបនេះ​នឹងធ្វើ​ឲ្យយើង​ឆាប់​បាន​គេង និង​ក្រោក​មក​មាន​ថាមពល​។ មួយវិញទៀត​ ការធ្វើ​សមាធិ​ក៏​អាចជួយ​ឲ្យ​គេង​លក់បាន​ស្កប់ស្កល់​ផងដែរ​។​

​ក្រៅពីនោះការគ្រប់គ្រង​ភាពស្មុគស្មាញ​ ត្រូវតែមាន​ការថែទាំ​សុខភាព​តាមរយៈ​ការ​ញ៉ាំ​អាហារ​ល្អៗ ព្រមទាំង​គេង​គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​ដោះស្រាយ​បញ្ហា​នានា​ជា​ក្រោយ​បាន​។​

​នៅពេល​យើង​មាន​សុខ​ភាពល្អ យើង​អាច​នឹងមាន​ការគិត​ដ៏​ល្អ​មួយ ​ដែល​នាំ​ឲ្យ​សម្រេចចិត្ត​បានល្អ​ទៅតាម​នោះ​។ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​កាត់បន្ថយ​ពេលវេលា​ក្នុង​ពិភព​ឌីជីថល​ខ្លះ​។ រីឯ​ការ​គេង​មិន​លក់​បណ្តាលមកពី​ការធ្វើការ​ច្រើនពេក និង​ភាព​សកម្ម​ជ្រុល​លើ​បណ្តាញ​សង្គម​។​

៣. ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​

​គន្លឹះ​ចុងក្រោយ​ដើម្បី​ជម្នះ​ភាព​តានតឹង​គឺ ហ៊ាន​ប្រឈមមុខ​នឹង​ភាពភ័យខ្លាច​។ ការព្រួយបារម្ភ​ពី​ភាពបរាជ័យ ឬ​ភ័យខ្លាច​មិន​សម្រេច​អ្វីមួយ និងគួរ​គេចវេសទេ​។ ផ្ទុយទៅវិញ នៅពេល​ល​យើង​ហ៊ាន​ទទួលយក វា​នឹង​បង្ហាញ​ពី​សមត្ថភាព​និង​ភាពរឹងមាំ​របស់​យើង​ខ្លាំង​ប៉ុនណា៕

ប្រែ​សម្រួល ​៖ សន្យា​

ចុចអាន៖ ចំណាយពេល ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្រ្តេសយ៉ាងល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម