KPT+
វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ
គ្រប់ប្រទេសទាំងអស់លើលោក មានវប្បធម៌ខុសៗគ្នាពីគ្នា ហើយឥណ្ឌា គឺជាឧទាហរណ៍នៃរឿងនេះ។ មនុស្សមានឥរិយាបថ ហូបចុក និងសូម្បីតែស្លៀកពាក់ក៏ខុសគ្នា។ ជាពិសេស ក៏មានទំនៀមទម្លាប់មួយចំនួន ដែលមិនបានបាត់បង់ទៅណា ហើយនៅតែគោរពនិងអនុវត្តមកទល់សព្វថ្ងៃនេះដដែល។
យ៉ាងណាមិញ ក្នុងនាមជាអ្នកទេសចរ ឬមានកិច្ចការសំខាន់ត្រូវទៅឥណ្ឌា ដូច្នេះហើយយើងក៏ត្រូវសិក្សាយល់ដឹងឲ្យបានច្បាស់ មុននឹងធ្វើដំណើរទៅដល់ទីនោះ។
១ អ្នកមិនត្រូវប៉ះសៀវភៅ ឬឧបករណ៍ដោយជើងខ្លួនឯងនោះទេ

នៅឥណ្ឌា កុមារត្រូវបានបង្រៀនតាំងពីក្មេងថា សៀវភៅជាចំណេះដឹង។ ពួកគេថែមទាំងមាន Goddess of Learning គឺ Saraswati។ ដូច្នេះ ការប៉ះសៀវភៅដោយជើង ឬសូម្បីតែទាត់កាបូបសាលា ដែលពេញដោយសៀវភៅកត់ត្រា ត្រូវបានចាត់ទុកថា ជាការមិនគោរពដល់ការរៀនសូត្រ។
ឧបករណ៍ណាដែលប្រើដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ក៏ត្រូវបានគេចាត់ទុកថាសំខាន់ខ្លាំងណាស់ ហើយមិនត្រូវប៉ះដោយជើងឡើយ។ សូម្បីតែប៊ិច និងខ្មៅដៃក៏សំខាន់ដែរ យោងទៅតាមវប្បធម៌ឥណ្ឌា ហើយត្រូវតែគោរពបែបនេះ។
២ កុំខ្លាចក្នុងការស្វែងរកអាហារតាមចិញ្ចើមផ្លូវរបស់ឥណ្ឌា

ការស្វែងរកមុខម្ហូបបរទេស ជាទូទៅមានសារៈសំខាន់ខ្លាំងណាស់ នៅពេលទៅលេងប្រទេសផ្សេងទៀត ហើយពេលខ្លះអាហារដ៏ល្អបំផុតនៅជុំវិញ គឺជាប្រភេទដែលផលិតដោយអ្នកលក់នៅជ្រុងតូចនោះ។ ម្ហូបឥណ្ឌាក៏មិនមានករណីលើកលែងដែរ ព្រោះវាជាមុខម្ហូបដ៏សាមញ្ញបំផុតមួយនៅទីនោះ។ អ្នកត្រូវតែសាកល្បង! គ្រាន់តែប្រយ័ត្នចំពោះអាហារហឹរ ឬមានសារជាតិការីច្រើន។
ដូចទៅនឹងបទពិសោធន៍អាហារតាមផ្លូវណាមួយដែរ អ្នកត្រូវតែប្រយ័ត្ន។ ស្វែងរកអាហារស្រស់ ចៀសវាងផលិតផលទឹកដោះគោ ព្រោះពេលខ្លះវាអាចខូច ចៀសវាងទឹកកក ឬទឹកដែលកំដៅមិនបានល្អ ។
៣ មិនគួរសមពេក

ការនិយាយថា “សូម” និង “អរគុណ” គឺជារឿងធម្មតា និងគួរឲ្យគោរពសម្រាប់ពួកយើង ដូចជានៅភោជនីយដ្ឋាន ឬហាងជាដើម។ តែនៅឥណ្ឌា ការប្រើភាសាបែបនេះច្រើនពេក អ្នកអាចជួបប្រទះថាជាពាក្យមិនសមរម្យ ។ នេះជាការពិត! នៅពេលនិយាយអំពីមិត្តភ័ក្ដិ និងក្រុមគ្រួសារ វិធីប្រពៃណីនៃការបង្ហាញការដឹងគុណ ជួនកាលអាចបង្កើតភាពតានតឹង ឬបង្ហាញពីកម្រិតនៃទម្រង់បែបបទដែលមិនគួរមាន។ ជំនួសឲ្យការនិយាយថា “អរគុណ” អ្នកអាចព្យាយាមនិយាយថា “ខ្ញុំពេញចិត្តចំពោះវា” ។
៤ ប្រើដៃស្តាំនៅពេលផ្ដល់ ឬយកអ្វីទាំងអស់

នៅក្នុងវប្បធម៌ជាច្រើន ដៃស្តាំត្រូវបានចាត់ទុកថាបរិសុទ្ធ ហើយថែមទាំងមានសំណាងទៀតផង។ នៅឥណ្ឌា គេជឿថាដៃឆ្វេងមិនបរិសុទ្ធទេ ព្រោះប្រើសម្រាប់សម្អាតស្បែកជើង ជើង និងការងារកខ្វក់ជាទូទៅ។ ដូច្នេះ ពេលយកអាហារ ភេសជ្ជៈ និងប្រគល់វត្ថុឲ្យអ្នកដទៃ យើងត្រូវតែប្រើដៃស្ដាំ ដើម្បីបង្ហាញការគោរព។
៥ កុំចង្អុលម្រាមដៃ

ជាធម្មតា យើងប្រើម្រាមដៃចង្អុលដើម្បីផ្តល់ទិសដៅនៅភោជនីយដ្ឋាន ឬជាទូទៅនៅពេលសំដៅលើអ្វីមួយជាពិសេស។ ប៉ុន្តែនេះ មិនមែនជាករណីនៅប្រទេសឥណ្ឌាទេ។ ការចង្អុលម្រាមដៃរបស់យើងទៅកាន់វត្ថុឬកន្លែងមួយ ត្រូវបានចាត់ទុកថាឈ្លើយនិងមិនគួរសម។ ប្រសិនបើអ្នកចង់ផ្ដល់ការណែនាំ ឬចង្អុលបង្ហាញអ្វីមួយដល់នរណាម្នាក់ អ្នកត្រូវធ្វើដូច្នេះដោយប្រើបាតដៃទាំងមូល ឬមេដៃរបស់អ្នកដូចក្នុងរូបភាព។ វិធីនេះវាកាន់តែសុភាព និងគួរសមដល់ជនជាតិឥណ្ឌា។
៦ រំពឹងថានឹងប្រើតែសាច់ប្រាក់ប៉ុណ្ណោះ

ប្រសិនបើអ្នកទៅលេងទីក្រុងតូចមួយនៅឥណ្ឌា គួរតែរំពឹងថា នឹងបង់ប្រាក់ជាសាច់ប្រាក់ភាគច្រើន។ ខណៈពេលដែលនៅក្នុងទីក្រុងធំៗ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងនានា កាតឥណទាន ឬឥណពន្ធ អាចត្រូវបានគេទទួលយក វានៅតែកម្រ ហើយទីក្រុងតូចៗប្រើប្រាស់សាច់ប្រាក់។ ដូច្នេះ ជាការឆ្លាតវៃក្នុងការរក្សាសាច់ប្រាក់មួយចំនួន នៅក្នុងករណី ទីនោះមិនចាយតាមកាតដូចក្រុងធំៗរបស់ឥណ្ឌា។
៧ មិនមែនគ្រប់គ្នានឹងនិយាយភាសាអង់គ្លេសទេ

ជាការពិតណាស់ ដែលយើងអាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងទីក្រុងធំៗ ភោជនីយដ្ឋាន សណ្ឋាគារ ឬហាងមួយចំនួន ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាករណីសម្រាប់ភូមិតូចៗនោះទេ។ នៅទីនេះ អ្នកគួរតែរំពឹងថាមនុស្សនឹងប្រើភាសាកំណើតរបស់ពួកគេ ដែលមិនមែនជារឿងអាក្រក់នោះទេ។
ការចំណាយពេលនៅក្នុងចំណោមជនបរទេស និងការស្តាប់ភាសាកំណើតរបស់ពួកគេ ពិតជាផ្តល់ផលល្អខ្លះដល់អ្នក។ ការស្គាល់ភាសាថ្មី ស្គាល់វប្បធម៌ថ្មី នឹងធ្វើឲ្យយើងកាន់តែរីកចម្រើនមួយកម្រិតទៀត។
៨ ស្វែងយល់ និងប្រើការស្វាគមន៍ប្រពៃណីរបស់ពួកគេ

អ្នកអាចបង្ហាញការគោរពរបស់អ្នក ចំពោះប្រទេស និងប្រជាជន ដោយសិក្សាអំពីវប្បធម៌ និងការស្វាគមន៍ប្រពៃណីរបស់ពួកគេ។ ការសួរសុខទុក្ខបែបនោះ ដែលប្រើក្នុងលក្ខណៈទូទៅគឺ “namaste” ។ អ្នកអាចដាក់បាតដៃចូលគ្នា ហើយឱនដើម្បីបង្ហាញការគោរពពេលនិយាយថា namaste ឬបើអ្នកចង់ឲ្យមានលក្ខណៈផ្លូវការជាងនេះ អ្នកអាចប្រើ “namaskar”។
ដោយសារភាសាអង់គ្លេស បានក្លាយជាសកលភាវូបនីយកម្ម “ជំរាបសួរ” ក៏ត្រូវបានគេប្រើផងដែរ ជាពិសេសក្នុងចំណោមអ្នកទេសចរ និងជនបរទេស។ ត្រូវដឹងថា “លាហើយ” ជាធម្មតាមិនត្រូវបានប្រើប្រាស់ទេ ព្រោះវាបង្ហាញថាអ្នកនឹងលែងជួបគ្នាទៀតហើយ ឬថាអ្នកកំពុងសុំការអនុញ្ញាតឲ្យចាកចេញ។
៩ កុំបង្ហាញក្ដីស្រលាញ់ជាសាធារណៈ

ការបង្ហាញក្ដីស្រលាញ់នៅតាមសាធារណៈ ជាទូទៅ វាជារឿងឯកជននិងធម្មតាទៅហើយ។ ប៉ុន្តែនៅឥណ្ឌា អ្នកមិនត្រូវបង្ហាញក្តីស្រលាញ់ជាសាធារណៈឡើយ។ ដោយសារវាជារឿងអសីលធម៌ ហើយក៏ជារឿងដែលយើងមិនគួរធ្វើដែរ។
ព្យាយាម និងចៀសវាងការកាន់ដៃគ្នា ឬប្រើកាយវិការស្នេហាជ្រុលហួសហេតុនៅទីសាធារណៈ ព្រោះវាត្រូវបានគេមើលងាយ ឬជាប់ពន្ធនាគារនៅស្រុកគេក៏មាន។
១០ ត្រូវដឹងថានៅក្នុងទីក្រុងតូចៗ ត្រូវតែស្លៀកពាក់សមរម្យ

ចំណុចសំខាន់ដែលត្រូវចងចាំ នៅពេលមកលេងឥណ្ឌា គឺជាវិធីដែលអ្នកបង្ហាញខ្លួនឯង។ ក្នុងនាមជាប្រទេសមួយដែលមានការអភិរក្ស ជាការល្អក្នុងការគោរពវប្បធម៌ និងប្រជាជនពួកគេ ហើយអ្នកអាចចាប់ផ្ដើមពីសំលៀកបំពាក់ដែលស្លៀកចេញក្រៅ។ ទោះបីជានៅខាងក្រៅក្តៅក៏ដោយ ព្យាយាមបិទបាំងខ្លួនឯងឲ្យបានជិតល្អ។ ធ្វើបែបនេះអ្នកអាចគោរពម្ចាស់ផ្ទះគេ ហើយក៏ធ្វើឲ្យខ្លួនឯងដូចអ្នកស្រុករបស់គេដែរ។
ប្រសិនបើអ្នកទៅលេងកន្លែងទាក់ទាញណាមួយ វាជារឿងសំខាន់ ក្នុងការរុំក្រមាជុំវិញក្បាល ដើម្បីបង្ហាញពីការគោរព និងភាពគួរសម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ