KPT+
លួចស្រលាញ់យូរប៉ុណ្ណា ទើបខាងប្រុសៗ ដាច់ចិត្តសារភាព?
លង់ស្រលាញ់ប៉ុន្មានថ្ងៃ ទើបភាគីខាងបុរសព្រមសារភាព?
ចម្លើយ៖ អាស្រ័យលើប្រភេទមនុស្សនិងស្ថានភាពជាក់ស្តែង។ មនុស្សខ្លះ អាចនឹងមានអាការៈ ស្ទាក់ស្ទើរដូចខ្ញុំ ព្រោះ អៀន ព្រោះមិនមានទំនុកចិត្ត ព្រោះខ្លចថាគេនឹងបដិសេធ ឬខ្លាចថាមនុស្សគេស្រលាញ់ឡូយជាងយើង។

វាអាស្រ័យសំខាន់ថា តើមនុស្សប្រុសហ្នឹងជាអ្នកណា មានថានៈអ្វី ហើយទុកចិត្តខ្លួនឯងអត់?ខាងស្រីក៏ជាភាគីំជំនួយដែរ !
មនុស្សស្រីខ្លះ ធ្វើឱ្យខាងប្រុសមានអារម្មណ៍ថា នាងក៏ចូលចិត្តគេវិញដែរ មុនពេលនាំទៅដល់ការសារភាព។ តែមនុស្សស្រីខ្លះ ប្តូរមិនទៀងទាត់ទេ ម្តងល្អ ម្តងគេច ម្តងលេងសើចឌឺដង ម្តងព្រងើយកន្តើយ ប្រុសណាគេហ៊ានសារភាព បើខ្ញុំអត់សោះ!
ការបាននិយាយគ្នាញឹកញាប់ងាយចាប់អារម្មណ៍ដឹងចិត្តគ្នាដោយសម្ងាត់បាន។
បើគ្មានតម្រុយ បុរសៗពិតណាស់មិនហ៊ានប្រថុយនិយាយដាច់ខាត ព្រោះការបាក់មុខជារឿងដ៏ឈឺចាប់មួយក្នុងបេះដូងមនុស្សប្រុស។

សំណូមពររបស់ខ្ញុំ គឺសុំឱ្យស្រីៗទទួលគេក្នុងនាមជាមិត្តភក្តិសិន។ បង្កើតការដើរលេងធម្មតា តែកុំប្រញាប់សួរថា នេះជាការណាត់ជួបបែបគូស្នេហ៍ដែរអត់?
ការធ្វើឱ្យភាគីទំាងសងខាង មានផាសុខភាពពេលនៅក្បែរៗគ្នាជារឿងដ៏សំខាន់មួយ។
បើវាមិនវិវត្តរ៍អ្វី នៅត្រឹមមិត្តល្អ ចំណែកបើវាដំណើរការល្អ ហើយមានអារម្មណ៍ចង់ឃើញគ្នារាល់ថ្ងៃ ខាងប្រុសនឹងមិនរង់ចាំទេ គេច្បាស់ជារកឱកាសដើម្បីសារភាព ហើយបើយើងមានចិត្តលើគេដែរបង្ករឱកាសនោះឱ្យគេទៅ តែប្រសិនបើក្នុងករណីមិនចង់បន្តទំនាក់ទំនងនេះ ប្រាប់គេត្រង់ៗកុំឱ្យលង់ជ្រៅជាងហ្នឹង ប្រាប់ថាយើងមានបុរសក្នុងសុបិនរួចហើយ តែជាមនុស្សផ្សេង ធ្វើយ៉ាងណាឱ្យគេយល់ថា មិនត្រូវសារភាពនោះទេ៕
ដោយ Mr Tomorrow
ចុចអាន៖ ធ្វើយ៉ាងណាបាន ពេលបេះដូងកំពុងនឹកគេស្ទើរស្លាប់?
ចុចអាន៖ ៩សញ្ញាបង្ហាញថាគេលួចស្រលាញ់អ្នក តែខំលាក់មិនឲ្យដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


