ព័ត៌មានអន្ដរជាតិ
គណបក្សភឿថៃបង្ហាញបំណងដាក់ញត្តិដកសេចក្តីទុកចិត្តលើរដ្ឋាភិបាលអានុទីន
តំណាងរាស្រ្តមកពីគណបក្សភឿថៃដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានចេញមុខប្រកាសពីការប៉ុនប៉ងដាក់ញត្តិចោទប្រកាន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ឲ្យមានការជជែកដេញដោលបោះឆ្នោតដកសេចក្តីទុកចិត្តពីសភាចំពោះលទ្ធភាពរំលោភអំណាច។

យោងតាមការចេញផ្សាយរបស់ Thai Enquirer លោក Wisut Chainarun អនុប្រធានគណបក្សភឿថៃ និងជាអតីតប្រធានរដ្ឋាភិបាល បាននិយាយថា គណបក្សភឿថៃត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ញត្តិដកទំនុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយ លោក អានុទីន មកពីគណបក្សភូមិចៃថៃ (Bhumjaithai)។
លោក អានុទីន ឆានវីរៈគុល បានចូលកាន់តួនាទីពេញលេញនិងប្រកាសគោលនយោបាយនៅដើមខែតុលា។ បើទោះជារដ្ឋាភិបាលរបស់លោកកាន់តំណែងមិនដល់ពីរខែក៏ដោយ ក៏មន្ត្រីគណបក្សភឿថៃ ដែលក្លាយជាគណបក្សប្រឆាំង ក្រោយបាត់បង់ការកាន់អំណាចកាលពីដើមខែកញ្ញា លោក Wisut បានបញ្ជាក់ថា ការដាក់ញត្តិជជែកដេញដោលនេះជាកាតព្វកិច្ចរបស់គណបក្សប្រឆាំង។
លោក Wisut បានបន្ថែមថា គណបក្សភឿថៃ បានទទួលព័ត៌មានយ៉ាងទូលំទូលាយ ដែលចង្អុលទៅបញ្ហាធ្ងន់ធ្ងរនៅក្នុងការអនុវត្តរបស់រដ្ឋាភិបាល។ ការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី អានុទីន និងគណៈរដ្ឋមន្ត្រីរបស់លោកបន្តធ្វើការងារដោយមិនមានការត្រួតពិនិត្យ អាចបំផ្លាញភាពជឿជាក់របស់ប្រទេស។ គណបក្សត្រៀមបង្ហាញការពិតដល់សាធារណជន និងរារាំងរដ្ឋាភិបាលមិនឲ្យបន្តសកម្មភាពដែលគួរឲ្យសង្ស័យ។
ឆ្លើយតបចំពោះការអះអាងរបស់បក្សប្រជាជនដែលថា រដ្ឋបាលរបស់នាយករដ្ឋមន្ត្រី អានុទីន មិនទាន់បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយ តាម Thai Enquirer លោក Wisut បាននិយាយថា វាគឺសម្រាប់គណបក្សប្រជាជនជាអ្នកវិនិច្ឆ័យ។ គណបក្សភឿថៃអាចដាក់ញត្តិដោយឯករាជ្យ ដោយមិនពឹងផ្អែកលើសំឡេងឆ្នោតរបស់បក្សប្រជាជនឡើយ។
កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានសារភាពថា រដ្ឋាភិបាលសំឡេងភាគតិចរបស់លោក គ្មានលទ្ធភាពការពារខ្លួនឡើយ បើមានការដាក់ញត្តិចោទប្រកាន់សម្រាប់ការបោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសភាមែននោះ។
ទោះបីជាបែបនេះក្តី ភាពមិនចុះសម្រុងផ្នែកនយោបាយនៅក្នុងប្រទេសថៃ បានធ្វើឲ្យគណបក្សនានាធ្វើសកម្មភាពដើម្បីបង្កើនប្រជាប្រិយភាពនៅមុនបោះឆ្នោតសកលដែលគ្រោងធ្វើ់ឡើងនៅក្នុងខែមីនាឬខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីការរំលាយសភាមុនអាណត្តិរបស់នាយករដ្ឋមន្ត្រី អានុទីន៕
រ៉ាន់ រើយ


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


