ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស បំផុសសាធារណជនបន្តរួមគ្នាបោះឆ្នោតឱ្យ ហ្វីយ៉ាតា ខណៈកៀកពេលបិទបញ្ចប់ហើយ
តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានចេញមកប្រកូកប្រកាស និងស្នើដល់អ្នកគាំទ្រត្រូវបន្តរួមគ្នាបោះឆ្នោត និងផ្តល់កំលាំងចិត្តចំពោះបវរកញ្ញាតំណាងឱ្យកម្ពុជា ហ្វីយ៉ាតា ដែលកំពុងចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe លើកទី៧៤ នៅប្រទេសថៃ។

តារាចម្រៀង ទេព បូព្រឹក្ស បានអំពាវនាវទៅកាន់អ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញាថា “មិនដែលភ្លេចអ្នកទេ បវរកញ្ញាតំណាងប្រទេសកម្ពុជា អ្នករឹងមាំក្លាហានណាស់ តោះបងប្អូនជិតដល់ថ្ងៃបិតvoteហើយ យើងរួមគ្នាគ្រ ប់វិស័យ Fiyata – ហ្វីយ៉ាតា។
តារាចម្រៀង ទេព បូព្រឹក្ស បញ្ជាក់ទៀតថា “ដើម្បីនារីក្លាហានម្នាក់នេះ គាត់ចេញទៅប្រកួតទាំងយ៉ាងម៉េចយើងមើលឃើញច្បាស់ គាត់ក្លាហានណាស់យើងរួមគ្នា”។ ជាមួយគ្នានេះដែរ អ្នកនាងទេពបូព្រឹក្សក៏បានចំណាយថវិការបស់ខ្លួនដើម្បីបោះឆ្នោតឱ្យ ហ្វីយ៉ាតា អាចឈានចូលដល់ Top ជ្រៅផងដែរ។


ចំណែកឯបវរកញ្ញា ហ្វីយ៉ាតា បានប្តេជ្ញាឆន្ទ:របស់ខ្លួនថា ខ្លួនមិនរាថយក្នុងការប្រកួតជាដាច់ខាត និងនៅតែខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ខណៈឱកាសនៃការបោះឆ្នោតគាំទ្រ ប្រហែលជានៅសល់ត្រឹមថ្ងៃនេះប៉ុណ្ណោះ។ ដោយឡែក ម្តាយ ហ្វីយ៉ាតា បានឱ្យដឹងដែរថា “សូមរួមចិត្តរួមបេះដូងគ្នា បងប្អូនជិតដល់ថ្ងៃបិទហើយ អរគុណក្មួយ Tep Boprek យ៉ាងខ្លាំ ងនេះជាការជួយលើកទីពីររបស់ក្មួយ”។
ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតាហៅ ហ្វីយ៉ាតាដែលតំណាងឲ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិបានស្នើដោយទទូចដល់អ្នកគាំទ្រនិងអ្នកស្នេហាវិស័យបវកញ្ញានៅកម្ពុជាត្រូវរួមដៃគ្នាបោះឆ្នោតបើចង់ឲ្យQueenកម្ពុជាចូលTopជ្រៅដើម្បីឲ្យអន្តរជាតិបានស្គាល់យើងកាន់តែច្បាស់៕ អត្ថបទ : ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


